
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 30188 នាក់
ម្សិលមិញ 11636 នាក់
សរុប 20597607 នាក់
ស្វាយរៀង៖តាមពិតបុរសដែលបៀមឈើចាក់ធ្មេញអង្គុយរាប់លុយដែលទារពីឈ្មួញចំនួន៩ពាន់ដុល្លារអាមេរិកមានឈ្មោះ សុខ ធន់ មិនមែនជាមន្ត្រីនគរបាលទេ គាត់ជាជនស៊ីវិលធម្មតា តែជាអ្នកបើករថយន្តជូនលោក ឈុន ឆាង ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ស្វាយរៀង។សកម្មភាពរាប់លុយនេះធ្វើឡើងនៅក្នុងផ្ទះជួលរបស់លោក ឈុន ឆាងដែលជាប្រធានការិយាល័យនគករបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀង។
ឡូវនេះលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញប្រកាសបញ្ឈរជើងលោកលោក ឈុន ឆាង ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ស្វាយរៀងនិងអនុប្រធានរបស់គាត់ហើយ។ចាំមើលថាចំណាត់ការគេដោះស្រាយបែបណាឬទម្លាក់កំហុសលើតែលោកសុខធនម្នាក់ឯងដែលត្រូវនគរបាលព្រហ្មទណ្ឌវ៉ៃខ្នោះ?។
សូមលោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់រថយន្តដឹកក្រណាត់ចំនួន ២គ្រឿងទៅរក្សាទុកនៅមុខផ្ទះរបស់ខ្លួនមិនបានឆ្លងមតិដឹកនាំពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងទេ ។ ជាពិសេសមិនបានធ្វើកំណត់ហេតុអ្វីទាំងអស់ អាចនិយាយបានថា ទង្វើរបស់លោកវរសេនីយ៍ទោ ឈុន ឆាង ប្រៀបបានជាករណីចាប់ឃាត់រថយន្តដឹកក្រណាត់ដើម្បីជំរិតយកលុយតែម្ដង ព្រោះពេលទទួលបានលុយ ៩០០០ ដុល្លារ ទេីបដោះលែងរថយន្តទាំង២គ្រឿងនេះអោយទៅវិញ ។ ជនរងគ្រោះបានប្រាប់ថា បើក្រណាត់គាត់ខុសច្បាប់គយ ចាប់អោយគយបង់ពន្ធក៏គាត់យល់ព្រមបង់ដែរ ។
ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងប្ដឹងលោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងបក្សពួក ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ពីបទកំហែងយក។