
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5869 នាក់
ម្សិលមិញ 6888 នាក់
សរុប 20065324 នាក់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ជាថ្មីទៀតថាកម្ចាត់ រាល់អ្នកប៉ុនប៉ង់ចង់ផ្ដួល រាជរដ្ឋាភិបាលស្របច្បាប់ និងត្រកូល «ហ៊ុន»។
នាឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានផ្តាំសារជាថ្មីទៅពួកប្រឆាំងក្រៅប្រទេសថា អ្នកណាក៏ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងត្រកូលហ៊ុន គឺងើបមួយវាយមួយ គឺមិនលើកលែងឡើយ។សុំបញ្ជាក់ថាយុទ្ធសាស្ត្រងើបមួយវ៉ៃមួយត្រូវបានដាក់ចេញ់តាំងពីសម្តេចតេជោនៅធ្វើជានាយលរដ្ឋមន្ត្រីឯនុះ។ឡូវមិនដឹងថាតើយុទ្ធសាស្ត្រងើបមួយវ៉ៃមួយត្រូវបានអនុវត្តន៍ដោយនាយករដ្ឋមន្ត្រីសម្តេចធិបតីហ៊ុនម៉ាណែតដែរឬអត់នោះទេព្រោះលោកជាអ្នកកាន់អំណាចរដ្ឋបាលបញ្ជារ។
ក្នុងតួនាទីមេបក្សកាន់អំណាចសម្ដេចតេជោ បញ្ជាក់ថា ការដឹកនាំរបស់ប្រទេសកម្ពុជា ប្រសិនបើអត់ត្រកូល ហ៊ុន ក៏មិនទាន់ដល់ពេលត្រកូល សម ឬត្រកូលណានោះដែរ គឺមានកូនទេវតាច្រើនណាស់ចាំដឹកនាំជាបន្ដបន្ទាប់ទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អាអ្នក អាងឡើង ផ្តួលត្រកូល ហ៊ុន ហែងត្រូវចាំ ផ្ដាំឱ្យហើយ អ្នកណាក៏ដោយប៉ុនប៉ង់ផ្តួលរដ្ឋាភិបាល ងើបមួយវ៉ៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្ដិវិធី ដោយមិនប៉ុនប៉ង់ផ្ដួលរំលំ ខ្ញុំគោរពសិទ្ធិរបស់អ្នកឯង។ បើអ្នកឯងបន្ដនិយាយថា ផ្តួលត្រកូល «ហ៊ុន» អាញសូមប្រាប់ទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំ ក៏មិនទាន់ដល់ វេនពួកហែងដែល គឺមានតែក្រុមកូនទេវទេ ដែលមានសិទ្ធិកាន់កាប់អំណាច»៕
សូមបញ្ជាក់ថាថា អគារថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ បាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។