» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 394 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299314 នាក់

លោក បៃ​ឌិន ៖ «​អាស៊ាន គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៉ី​ហ្វិ​ក​របស់​រដ្ឋបាល​ខ្ញុំ​» និង​សុំ​ឲ្យ​កម្ពុជា​ដោះលែង​សកម្មជន​នយោបាយ​

​ភ្នំពេញ​៖ នៅ​ចំពោះមុខ​មេដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិក បាន​លើកឡើងថា អាស៊ាន គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៉ី​ហ្វិ​ក​របស់​រដ្ឋបាល​លោក​។​ក្នុងនាម​ជា​សហប្រធាន​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​១០ (10th ASEAN-U.S. Summit) រៀបចំ​ដោយ​កម្ពុជា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ទី​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​លោក ចូ បៃ​ឌិន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អាស៊ាន គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៉ី​ហ្វិ​ក​របស់​រដ្ឋបាល​ខ្ញុំ ហើយ​អាមេរិក​កំពុងតែ​ធ្វើ​សកម្មភាព មិនមែន​គ្រាន់តែ​ជា​វោហា​សាស្ត្រ​ប៉ុណ្ណោះ​ទេ ក្រោម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ថ្មី​មួយ​»​។​a byden asean5 

​លោក​បន្តថា ទាំងអស់គ្នា យើង​នឹង​ដោះស្រាយ​បញ្ហា​ដ៏​ធំ​បំផុត​នៃ​ពេលវេលា​របស់​យើង ចាប់ពី​អាកាសធាតុ រហូតដល់​សន្តិសុខ សុខភាព ដើម្បី​ការពារ​ប្រឆាំងនឹង​ការគំរាមកំហែង​យ៉ាងសំខាន់ ដោយ​ផ្អែកលើ​បទដ្ឋាន​គតិយុត្ត​ដែលមាន​។ យើង​នឹង​កសាង​ឥណ្ឌូ​ប៉ា​ស៉ី​ហ្វិ​ក​ដែលមាន​លក្ខណៈ​សេរី និង​បើកចំហ មាន​ស្ថិរភាព និង​វិបុលភាព ធន់ និង​សុវត្ថិភាព​។​

​សូមបញ្ជាក់ថា​គិត​ត្រឹម​ឆ្នាំ​២០២២ ទំនាក់ទំនង​អាស៊ាន និង​អាមេរិក មាន​រយៈពេល ៤៥​ឆ្នាំ​ហើយ​។ តាម​គេហទំព័រ​របស់​រដ្ឋាភិបាល​អាមេរិក បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និង​សន្តិសុខ​ជាង ១២.១​ពាន់​លាន​ដុល្លារ​ដល់​សម្ព័ន្ធមិត្ត និង​ដៃគូ​នៅ​អា​ស៉ី​អាគ្នេយ៍ រួមទាំង​សមាជិក​អាស៊ាន​ផងដែរ ចាប់តាំងពី​ឆ្នាំ​២០០២​មក​។ ក្នុង​រយៈពេល​ដូចគ្នា​នោះ សហរដ្ឋអាមេរិក​បាន​ផ្តល់ជំនួយ​មនុស្សធម៌​ជាង ១.៤​ពាន់​លាន​ដុល្លារ រួមទាំង​ជំនួយ​គ្រោះមហន្តរាយ​សង្គ្រោះ​ជីវិត ជំនួយ​ស្បៀង​សង្គ្រោះបន្ទាន់ និង​ជំនួយ​ដល់​ជនភៀសខ្លួន​ទូទាំង​តំបន់​។​

​សហរដ្ឋអាមេរិក និង​អាស៊ាន ទទួលបាន​ផលប្រយោជន៍​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​។ អាស៊ាន​តំណាងឱ្យ​ទីផ្សារ​ធំជាងគេ​ទី​៤ របស់​ពិភពលោក ហើយ​សហរដ្ឋអាមេរិក គឺជា​ប្រភព​ដ៏​ធំ​បំផុត​របស់​អាស៊ាន​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ខណៈដែល​ពាណិជ្ជកម្ម​ទំនិញ និង​សេវាកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​អាស៊ាន មាន​ចំនួន​សរុប​ប្រមាណ ៤៤១.៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​។ មាន​ក្រុមហ៊ុន​អាមេរិក​ជាង ៦,២០០​ប្រតិបត្តិការ​ក្នុង​អាស៊ាន ហើយ​នៅ​ឆ្នាំ​២០២០ អ្នកដំណើរ​អាមេរិក​ចំនួន ៦៣០,០០០​នាក់ បាន​ចំណាយ​ប្រាក់​ចាយវាយ​ច្រើនជាង ១.៣​ពាន់​លាន​ដុល្លារ នៅ​អា​ស៉ី​អាគ្នេយ៍​។​នៅ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​១០ មេដឹកនាំ​កំពូល​អាស៊ាន​-​អាមេរិក បានប្រកាស​ក្លាយជា​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​។ នេះ​បើតាម លោក គង់ ភោគ អ្នកនាំពាក្យ​ផ្លូវការ​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២​។​ក្រៅពី​មាន​វត្តមាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​លោក​ប្រធានាធិបតី​អាមេរិក​ចូ​បៃ​ដឹ​ន​និង​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ជួប​ធ្វើ​សវនាការ​ទេ្វ​ភា​គិ​ផងដែរ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចេញ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​បា​ឲ្យ​ដឹងថា​៖​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​អបអរសាទរ​កម្ពុជា ចំពោះ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ និង​ចំពោះ​ការគាំទ្រ​របស់​កម្ពុជា ក្នុងការ​ពង្រីក​កម្រិត​ទំនាក់ទំនង​អាស៊ាន​-​សហរដ្ឋអាមេរិក ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​» ក្នុងអំឡុងពេល​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់ខ្លួន​។​​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ពិភាក្សា​អំពី​ការបន្ត​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ រួមមាន​កិច្ច​សហប្រតិបត្តិ​លើ​ការអនុវត្ត​ច្បាប់ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន វិស័យ​វប្បធម៌ ការដោះមីន ការថែរក្សា​សន្តិភាព និង​បរិស្ថាន​ជាដើម​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ល្អ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ក្នុងការ​ប្រគល់​ត្រឡប់មក​កម្ពុជា​វិញ នូវ​វត្ថុ​បុរាណ​កម្ពុជា​ដែល​ត្រូវបាន​លួច​។ ពាក់ព័ន្ធ​នឹង​ការដោះមីន សម្តេច​តេ​ជោ បាន​អំពាវនាវ​ឱ្យមាន​ការរួមចំណែក​ប​ន្ថែ​ម​ទៀត ពី​សហរដ្ឋអាមេរិក ដើម្បី​ជួយ​កម្ពុជា​សម្រេចបាន «​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ​២០២៥»​។​​ពាក់ព័ន្ធ​នឹង​ការធ្វើ​មាតុភូមិនិវត្តន៍ សម្តេច​តេ​ជោ​បានលើកឡើង​ពី​គោលជំហរ​របស់​កម្ពុជា ក្នុងការ​ទទួលយក​ព​ល​រដ្ឋ​ខ្មែរ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​សហ​រដ្ឋ​អាមេរិក ដោយ​គិតគូរ​ពី​កត្តា​មនុស្សធម៌ និង​មេត្តាធម៌ និង​បានបញ្ជាក់​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​រ​បស់​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក យោងតាម​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០២ ដែលមាន​ស្រាប់ តាមរយៈ​ការសម្ភាសន៍​ពលរដ្ឋ​កម្ពុជា​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ដូចដែល​ធ្លាប់​បានធ្វើ​នាពេល​កន្លងមក​។​

​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ផងដែរ ដែល​ក្នុងនោះ​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​កោតសរសើរ​កម្ពុ​ជា ចំពោះ​តួនាទី​ប្រកបដោយ​ស្ថាបនា​របស់ខ្លួន ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ជំហរ​កម្ពុជា​លើ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មីៗ​នេះ របស់​កូរ៉េខាងជើង​។​​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ជំហរ​ដ៏​រឹងមាំ​របស់​កម្ពុជា ប្រឆាំងនឹង​ការគំរាមកំហែង ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​។​​សម្ដេច​តេ​ជោ ក៏បាន​ជម្រាបជូន​លោក​ប្រធានាធិបតី បៃ​ដិ​ន អំពី​កិច្ចសហការ​រវាង​កម្ពុ​ជា និង​ជប៉ុន តាមរយៈ​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា (CMAC) និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុងការ​បញ្ជូន​ក្រុម​អ្នកដោះមីន​កម្ពុជា ទៅ​ជួយ​បណ្តុះបណ្តាល​ក្រុម​ដោះមីន​អ៊ុយ​ក្រែ​ន នៅ​ប្រទេស​ប៉ូឡូញ និង​អំពី​សំណើ​របស់​អ៊ុយ​ក្រែ​ន​ដល់​ជប៉ុន ក្នុងការ​ផ្ដល់​ឧបករណ៍​ដោះមីន​ផងដែរ​។​

ដោយឡែក​នៅក្នុង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សេត​វិមាន ឬ​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​( The White House) នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២​វិញបានឱ្យដឹងថា លោក​ប្រធានាធិបតី បៃ​ដិ​ន បានស្នើ​ទៅ​លោក ហ៊ុន សែន ឱ្យ​បើក​លំហ​សិទ្ធិសេរីភាព​ពលរដ្ឋ សង្គម​ស៊ីវិល និង​នយោបាយ​ឡើងវិញ ឱ្យបាន​មុន​ការបោះឆ្នោត​ឆ្នាំ ២០២៣​។ «​លោក បៃ​ដិ​ន ក៏បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​សកម្មជន​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​ចោទប្រកាន់​ពាក់ព័ន្ធ​រឿង​នយោបាយ រួមទាំង​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង កញ្ញា សេង ធា​រី ផងដែរ​។ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ដិ​ន បាន​រម្លឹក​ឡើងវិញ​អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា និង​សេចក្តីប្រាថ្នា​របស់​ពួកគេ​សម្រាប់​ប្រទេស​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ប្រជាធិបតេយ្យ និង​ឯករាជ្យ​»​។​លោក ចូ បៃ​ដិ​ន ប្រធានាធិបតី​អាមេរិក បាន​ចាក​ចេញពី​កម្ពុជា​ហើយ នៅវេលា​ម៉ោង​១៧៖២០​នាទី​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បន្ទាប់ពី​បញ្ចប់​ការចូលរួម​កិច្ចប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​a byden asean3 a byden asean6 a byden cambodia