» គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 164 នាក់

ម្សិលមិញ 3355 នាក់

សរុប 13409040 នាក់

លោក ស៊ុំ សុជាតិ ស្នងការ រង​នគរបាល​ខេត្តកំពង់ឆ្នាំង ជលផលប្តឹងរឿងកាប់​រុករាន​ទន្ទ្រាន​ឈូសឆាយ​និង​យក ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​តែតុលការទុកចោល?!


​ខេត្តកំពង់ឆ្នាំង​៖, លោក​ស៊ុំ សុជាតិ​ស្នងការរង​នគ​បាល​ខេត្តកំពង់ឆ្នាំង​ដែល​ពី មុននេះ​ជា​គូរ​ប្រជែង​ជាមួយ​លោក ខូវ លី រត់​ការយក​តំណែង​ស្នងការ​ខេត្តកំពង់ឆ្នាំង​ជំនួស​លោក​ឡុ​ច វណ្ណា​រា​តែ​រា​ជ័យ​នោះ ពេលនេះ ត្រូវបាន​មន្ត្រីជលផល​ប្តឹង​ជាមួយនឹង​កូន ចៅ​ម្នាក់ទៀត​ឈ្មោះ ម៉ូត សម្បត្តិ ពីបទ​កាប់​រុករាន ទន្ទ្រាន ឈូស ឆាយ រំលោភ​យក​ដីព្រៃ​លិច​ទឹក​ដែលជា​ដី​ដែន​នេសាទ​សាធារណ​:​របស់​រដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រ ណូ​ក ស្រុក​កំពង់លែង ជាប់​នឹង​ព្រំប្រទល់​ខេត្តកំពង់ធំ មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។​a so cheata 

​លោក​ស៊ុំ សុជាតិ វិញ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា កោះ ហៅ​មក​សាកសួរ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៩ គឺ​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​មក​ម្លេះ​។​
​ក្រោយពី​សាកសួរ​អ្នកពាក់ព័ន្ធ​ចប់សព្វគ្រប់​ទៅតាម​និតិ​វិធី​ហើយ​នោះ លោក​ព្រះរាជអាជ្ញា បានសម្រេច​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​ចៅក្រម​សើ​ប​សួរ​ដើម្បី​បន្ត​និតិ​វិធី​តែ​មកដល់ពេលនេះ​នៅ​ស្ងាត់​នៅឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង ដែល​សុំ​មិន​បញ្ច​ញ​ឈ្មោះ​បាន​លើកឡើងថា បច្ចុប្បន្ន​លោក ស៊ុំ សុជាតិ ដែលជា​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​កំពុងកាន់​កាប់​ដី​នៅ​តំបន់​លិច​ទឹក ក្នុងភូមិ​សាស្ត្រ​ឃុំ​ច្រ​ណូ​ក មាន​ចំនួន​ដល់​ទៅជិត​១០០០ ហិកតា ក្នុងនោះ​ដី​មួយចំនួន លោក​ស៊ុំ សុជាតិ​ទិញ​ពី​មន្ត្រី​សាលាស្រុក​កំពង់លែង ពី​មន្ត្រីនគរបាល មន្ត្រី​អាវុធហត្ថ មន្ត្រី​យោធា ដែល​គេ​អង្កន់​ចែកគ្នា កាលពីពេល​កន្លងទៅ និង​មាន​ផ្ទៃដី​មួយចំនួនទៀត ត្រូវបាន​លោក ស៊ុំ សុជាតិ ឈូសឆាយ​រំលោភ​យក​ដីព្រៃ​លិច​ទឹក​របស់​រដ្ឋ​បន្ថែម​តែម្តង​។​

​គួរ​រំលឹក​ផងដែរ​ថា ដី​នៅ​ចំណុច​ខាងលើ កាលពី​អ​ឡុង​ឆ្នាំ​២០០៨ :២០១០​ជំនាន់​លោកប៉ា ហមផាន​នៅ​កាន់តំណែង​ជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង នៅឡើយ កាលនោះ ខ្មោច​លោក​ឌុល គឹម​ឌឹ​ត​អតីត​មេឃុំ​ច្រ​ណូ​កចាស់​បាន​ឃុបឃិត​ជាមួយ​លោកមា​ន អ៊ា​ន​លី​អតីត​អភិបាលស្រុក​កំពង់លែង​បាន​លក់​ដី​នៅ​ចំណុច​តំបន់​គោក​ព្រះ​ប្រសាទ​បាក់ និង​ម៉ៅ​ពក​ករ​ចំនួន​៧០០០​ហិច​តា​អោយទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ខូវ ប៊ុន​ឆាយ​ក្នុងតម្លៃ​៣៥០​ដុល្លា​ក្នុង​១​ហិច​តា ក្រោយមក​ដោយ​ដោយសារ​ការបែងចែក​ទឹក​លុយ​មិ​​ន​ស្មើគ្នា​ក៏បាន​បែកធ្លាយ​ព័ត៌មាន​ដឹង​ដល់​អ្នកការ​សែត ហើយ​ក៏បាន​ចុះផ្សាយ​ព័ត៌មាន​ដឹង​ដល់​ឯកឧត្តម​ប​ណ្ឌឹ​ត​អ៊ុក រ៉ាប៊ុន​រដ្ឋ​កាល​ឯកឧត្តម​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម។

ឯកឧត្តម​ក៏បាន​ចាត់​កម្លាំង​អធិការកិច្ច​ចុះមក​ពិនិត្យ​ក៏បាន​ឃើញ​ពិតជា​មាន​ករណី​លក់​ដី​ដែន​នេសាទ​សាធារណ​:​របស់​រដ្ឋ​មែន ដែល​ដី​នោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​កំពុង​កាន់កា​ប់​អាស្រ័យ​ផល​ជា​លក្ខណ​:​គ្រួសារ​ជា​រៀងរាល់ឆ្នាំ ទើប​ឯកឧត្តម​លើកយក​រឿង​លោក​ឌុល​គឹម ឌឹ​តល​ក់ដី​ចំនួន​៧០០០​ហិច​តា​ដែលជា​ដីព្រៃ​លិច​ទឹក​លក់​ទៅអោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ខូវ ប៊ុន​ឆាយ​នេះ​ទៅ​ប្រជុំពិភាក្សា​នៅក្នុង​ជួរ​គណ​:​វិវាទ​ដីធ្លី​ថ្នាក់ជាតិ និង​គណ​:​ក​ម្មា​ការគ្រប់គ្រង​អច្ចលន​:​ទ្រព្យ​ថ្នាក់ជាតិ ទើ​គណ​:​ក​ម្មា​ការ​ថ្នាក់ជាតិ​ក៏​សម្រេច​ដកយក​ដី​ចំណុច​ខាងលើ​យកមក​ដាក់​ជា​ដី​ដែន​នេសាទ​សាធារណ​:​របស់​រដ្ឋ​វិញ​និង​អោយ​ប្រជាពលរដ្ឋ​កាន់កាប់​អាស្រ័យ​ផល​លើដី​ដែល​ខ្លួន​ធ្លាប់​កាន់​កាន់កាប់​ជាធម្មតា​ប៉ុន្តែ​ហាន​កាប់​រាន​បន្ត​។​

​ក្រោយពី​រដ្ឋ​ដកយក​ដី​ពី​ក្រុមហ៊ុន ចិន​ខាងលើ​រួចមក​គេ​ឃើញ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ដី​ដែល​រដ្ឋ​ដក​ពី​ក្រុមហ៊ុន​នោះ​ទៅ​អង្កន់​ចែកគ្នា​មាន​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​និង​មន្ត្រី​សាលាស្រុក​មួយចំនួន​រួមទាំង​អាជ្ញាធរខេត្ត​ផងដែ​រកាលពី​ជំនាន់​លោក​ចេង ញ៉ា​ន់​កាន់តំណែង​ជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង ។​

​ប្រភពពី​ប្រជាពលរដ្ឋ​ថា៖ លោក ស៊ុំ សុជាតិ​បាន​ទិញ​ដី​ពី​ក្រុម​កងកម្លាំង​ទាំ​៣​ប្រភេទ​នោះ​ផង​និង​កាប់​រានទន្ទ្រាន​ឈូសឆាយ​រំលោភ​បន្ថែម​ផង​មិនមែន​ទិញ​ដី​ពី​កម្លាំង​ផ្ដាច់ខ្លួន​ខ្មែរក្រហម​ដូច​លោក​ស៊ុំ សុជាតិ​លើកឡើង​នោះទេ​។​​ចំណែក​ដី​របស់​កម្លាំង​ផ្ដាច់ខ្លួន​ប្រមាណ​៦០០​ហិច​តា​នោះ​គឺ​គេ​លក់​ទៅអោយ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ កែវ ស្រ៊ន​នៅ​ស្រុក​កំពង់លែង​ឯ​នោះទេ​មិនមែន​លក់​អោយ​លោក​ស៊ុំ សុជាតិ​ទេ​។​

​ប្រភព​បាន​អោយដឹងទៀតថា លោក​ស៊ុំ សុជាតិ​បានធ្វើ​រោង បញ្ជូន​គ្រឿងចក្រ និង​ដាក់​កូនចៅ​ឈ្មោះ ម៉ូត សម្បត្តិ ឲ្យ​ទៅ​ឈរជើង​ប្រចាំ​ការមើល​ខុសត្រូវ និង​រៀបចំ​ដី​នៅក្នុង​តំបន់​នេះ ប៉ុន្តែ​នៅពេល​មាន​មន្ត្រីជលផល​ចុះទៅ​ឃាត់​និង​ដាក់ពាក្យ​ប្តឹងទៅ​សាលាដំបូង​ខេត្ត ទើប​ផ្អាក​សកម្មភាព​។​

​បច្ចុប្បន្ននេះ​លោក ស៊ុ សុជាតិ បាន​ប្រើ​រូបភាព​កាត់​ដី​នោះ​ជា កង់ៗ​ជួល​ទៅ​ឲ្យ​មនុស្ស​ជាច្រើន​នាក់ ដើម្បី​ធ្វើស្រែ​បំភាន់​ភ្នែក​កុំ​ឲ្យ​គេ​មើលឃើញថា​”​លោក​មាន​ដី​ច្រើន​”​។​ពាក់ព័ន្ធ​និង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​នេះ​អ្នកយកព័ត៌មាន​យើង​បាន​សម្ភាសន៍​សួរ​លោក​ស៊ុំ សុជាតិ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា​ឆ្នាំ​២០១៩ លោ​កថា​លោក​មាន​អ្នកនាំពាក្យ​បើ​ចង់ដឹង​អោយទៅ​សួរ​អ្នកនាំពាក្យ​របស់លោក​ទៅ ។​

​ចំណែក​លោក​អៀរ ប៊ុនធឿន​ស្នងការ​ង​នៃ​ស្នងការដ្ឋាន​គ​បាល​ខេត្តកំពង់ឆ្នាំង​និង​ជា​អ្នកនាំពាក្យ​ស្នងកា​នគ​បាល​ខេត្ត​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាម​ទូរស័ព្ទ​អោយដឹងថា​នេះ​ជា​រឿង​បុគ្គល មិនមែន​រឿង​អង្គភាព​ទេ ដូចនេះ​មិនមាន​ជាប់​ពាក់ព័ន្ធ​អី​ជាមួយនឹង​អ្នកនាំពាក្យ​នោះទេ​។​

​ចំពោះ​ការចោទប្រកាន់​ពី​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ទៅលើ​លោក​ស៊ុំ សុជាតិ​នេះ​​សារព័ត៌មាន យើង មិនអាច​សុំ​ការបកស្រាយ​ឬ​អត្ថា​ធិ​បាល​ណាមួយ​ពី លោក​ស៊ុំ សុជាតិ បាន​នៅឡើយ​ទេ ខណៈ​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង កំពុងតែ​ចាំមើល​ថា តើ​ឯកឧត្តម​អគ្គស្នងការ​នគ​បាល​ជាតិ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ​ឬ​ស្ថាប័ន​តុលាការ​នឹងមាន​ចំណាត់ការ​បែប ណា​ចំពោះ​ករណីនេះ​?៕a so cheat a so cheat2 a so cheat3 a so cheat4 a corrup