» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9260 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699431 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​និង​ឯកអគ្គរ​ដេ្ឋ​ទូត​ចិន​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់ នៅ​ខេត្តក្រចេះ

​ខេត្តក្រចេះ​៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០២ ខែមករា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិ​ន​ធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​សហ​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។a hun road1 

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានអោយដឹងថា ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ​បើក​ការដ្ឋាន​សាងសង់​នេះ គឺ មាន​ប្រវែង ១.៧៦១​ម៉ែត្រ ត្រើយ​ខាងកើត ស្ថិតនៅត្រង់​ភូមិ​តា​លុស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច ស្ថិតនៅត្រង​មិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​។ ស្ពាន​នេះ នឹងត្រូវ​ស្ថាបនា​ឡើង​ដោយមាន​មុខកាត់​ទទឹង ១៣,៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២​គន្លង​ទៅមក ប្រវែង ៣,៥​ម៉ែត្រ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយាន​ចំនួន ២​គន្លង​ទៅមក ប្រវែង ១,៧៥​ម៉ែត្រ ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង​ទៅមក ប្រវែង ១​ម៉ែត្រ និង​បង្កាន់ដៃស្ពាន​សងខាង ប្រវែង​០,៥​ម៉ែត្រ​។

​ចំណែកឯ​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង ៣១,៦៩​គីឡូម៉ែត្រ រួមមាន​៖ ផ្លូវ​ត​ភ្ជាប់​ពី​ក្បាលស្ពាន​មាន​ប្រវែង ១៥,៤៩​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ នៅក្នុង​ក្រុង​ក្រចេះ មាន​ប្រវែង ១៦,២០៨​គីឡូម៉ែត្រ​។ គម្រោង​នេះ​នឹង​បញ្ចូល​នូវ​ការសាងសង់​ស្ពាន​មធ្យម​ចំនួន ៤​កន្លែង ប្រវែង​សរុប ៣៨៤​ម៉ែត្រ ដាក់លូ​គ្រប់​ប្រភេទ​ចំនួន ២៦​កន្លែង និង​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍ គំនូស​ចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល​សុវត្ថិភាព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ផ្លូវថ្នល់រ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​(SCG) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤២​ខែ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៦ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ១១៤​លាន​ដុល្លារ​អាមេរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​។

​សម្តេច​តេ​ជោ​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចិន បាន​ជួយ​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ចំនួន​៤​ហើយ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​សរុប​ទាំងអស់​ចំនួន​១១​ស្ពាន​ហើយ​ផងដែរ​។ តាមរយៈ​សមិទ្ធផល​ស្ពាន និង​ផ្លូវ ដែល​ចិន​បាន​ជួយ​កសាង​នៅ​កម្ពុជា​កន្លងមកនេះ គឺជា​ការបង្ហាញឱ្យឃើញ​នូវ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​-​ចិន និង​ជា​សមិទ្ធផល​កើតចេញពី​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ របស់​ចិន ដែល​បាន​ចូលរួមចំណែក​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រោយពេល​ស្ពាន និង​ផ្លូវ​នេះ ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នោះ ការលំបាក​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កាត់បន្ថយ​ហើយ ក្នុងនោះ​ការចំណាយ​លើ​ការឆ្លង​ទន្លេ​ក៏​ត្រូវបាន​លុបបំបាត់ ហើយ​ចំណេញ​ទាំង​ពេលវេលា​ផងដែរ​។​
សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់ថា នៅពេល​ខាងមុខនេះ ផ្លូវ​ក្នុង​ខេត្តក្រចេះ​ប្រមាណ ៤​ខ្សែ​ទៀត នឹងត្រូវ​សិក្សា និង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០២៣​។ ផ្លូវ​នោះ​រួមមាន ផ្លូវ​លេខ​៧៣ ភ្ជាប់​ពី​ត្បូងឃ្មុំ មក​ក្រចេះ​, ផ្លូវ​លេខ ៣៧៧ ភ្ជាប់​ពី​ក្រចេះ ទៅ​ស្រុក​សំបូរ​, ផ្លូវ​លេខ​២៧៧ ពី​សណ្តាន់ ទៅ​សង្គម​, និង​ផ្លូវជាតិ​លេខ​៧ គីឡូម៉ែត្រ​លេខ​៣០០ ដល់​គីឡូម៉ែត្រ​លេខ​៣១ រង្វង់​មូល​ក្រចេះ​ជាដើម​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កាលពី​ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ​។ សម្តេច​តេ​ជោ​សង្ឃឹមថា អ្នក​ខេត្តក្រចេះ នឹង​នៅតែ​បន្ត​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា នៅ​ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខជា​បន្តទៀត​។​a hun road a hun road2 

​