» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8314 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545295 នាក់

ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា


​ភ្នំពេញ​៖ កិច្ចប្រជុំ​បញ្ហា​ពន្ធគយ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អាមេរិក ទល់មុខ​គ្នា​នៅ​អាមេរិក​មិនទាន់​ចេញ​សាច់​ការ​អី​ទេ​។​តែ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​រៀបចំ​កិច្ចប្រជុំ​ចរចា​ពន្ធ​ជុំ​ទី​២ ម្តងទៀត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​សប្តាហ៍​ទី​១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ។ នេះ​បើ​យោងតាម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ​ចរចា​ជុំ​ទី​១ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥​។​a sun mul 

​សូមបញ្ជាក់ថា​ចាប់ពី​ថ្ងៃទី​១៣ ដល់ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក​ប្រតិភូ​ក្រុមការងារ​ចំពោះ​កិច្ចសម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក​ដឹកនាំ​ដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន ចូលរួម​កិច្ចប្រជុំ​ចរចា​ជុំ​ទី​១ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ជាមួយ​ភាគី​សហរដ្ឋ​អាម៉េរិក ដឹកនាំ​ដោយ លោកស្រី Sarah Ellerman បាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​ទទួលបន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​។​

​ក្នុង​កិច្ចប្រជុំ​ចរចា​ជុំ​ទី​១ នេះ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​ដោយ​ត្រង់​ទៅ​ត្រង់​មក ក្នុង​បរិយាកាស យោគយល់​គ្នា លើ​ការពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី និង​បាន​ពិភាក្សា​ស៊ីជម្រៅ​លើ អត្ថបទ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​។​​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​រៀបចំ​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ នៅ​សប្តាហ៍​ទី​១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។​សូមបញ្ជាក់ថា​សម្រាប់​ការចរចា​នេះ​ខាង​ភាគី​អាមេរិក​មិនបាន​និយាយ​ឬ​ចេញ​សេច​ក្តិ​ថ្លែងការណ៍​ជា​សា​ធាណៈ​ណាមួយ​ឡើយ​។

​ កាលពី​ថ្ងៃទី​២ មេសា ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​កម្ពុជា​នាំចូល​អាមេរិក​ក្នុង​អត្រា ៤៩%​។ នៅ ២​ថ្ងៃ​ក្រោយមក ពោល​ក្នុង​ថ្ងៃទី​៤ មេសា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន ម៉ា​ណែ​ត​បាន​លិខិត​មួយ​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​។ តែ​ក្នុងពេល​ជាមួយគ្នា ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​ក៏បាន​ប្រកាស​ទម្លាក់​អត្រាពន្ធ​លើ​ទំនិញ​អាមេរិក​នាំចូល​កម្ពុជា​ចំនួន ១៩​មុខ​ពី​អត្រា​អតិបរមា ៣៥% មក​នៅត្រឹម ៥%​។​
​សូមជម្រាបថា នៅក្នុង​សំណុំរឿង​ពន្ធ​នេះ ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett បាន​សម្តែង​ក្តីកង្វល់​ថា កម្ពុជា​នឹង​បាត់បង់​លទ្ធភាព​ក្នុង​ការនាំ​ទំនិញ​ចូល​ទីផ្សារ​សហរដ្ឋអាមេរិក និង​បាត់បង់​ការងារ​រោងចក្រ​ជាង​១០​ម៉ឺន​ការងារ ប្រសិនបើ​កម្ពុជា​មិនអាច​គេច​ផុតពី​ការជាប់​ពន្ធ​របស់​រដ្ឋ​បាល​អាមេរិក​ក្នុង​អត្រា​ដល់​ទៅ ៤៩%​។

តាម​លោក Casey ការជាប់​ពន្ធ​របស់​អា​មេ​រិ​ក​ក្នុង​អត្រា​ដ៏​ខ្ពស់​នេះ​ក៏​អាច​ទាញ​ទម្លាក់​ការវិនិយោគ​បរទេស​ដោយផ្ទាល់​នៅ​កម្ពុជា ពិសេស​ក្រុមហ៊ុន​ចិន​ដែល​ចូល​បោះទុន​រកស៊ី​នៅ​កម្ពុជា​។​​សម្រាប់​កម្ពុជា​សហរដ្ឋ​អាមេរិក​ជាទី​ផ្សារ​ធំ​បំផុត​មួយ​សម្រាប់​ការនាំចេញ​ទំនិញ​។ តាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​ក្នុង​ឆ្នាំ​២០២៤ មាន​ទឹកប្រាក់​ចំនួន ១០.១៨​ពាន់​លាន​ដុល្លារ ពោល​កើនឡើង​ចំនួន ១១.២% បើ​ធៀប​នឹង​ឆ្នាំ ២០២៣​។ កម្ពុជា​បាន​នាំ​ចេញទៅ​អាមេរិក​ក្នុង​ទំហំ​ទឹកប្រាក់ ៩.៩​ពាន់​លាន​ដុល្លារ ហើយ​អាមេរិក​នាំចូល​កម្ពុ​ជាមាន​ទឹកប្រាក់ ២៦៤.១៤​លាន​ដុល្លារ​៕a chom us