» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6024 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696195 នាក់

ប្រមុខរដ្ឋស្ដីទី បណ្តេញ​លោក សុខ សុវណ្ណ វ​ឌ្ឍ​នា សា​ប៊ុង ហៅ William Guang ចេញពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​!


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២០​នេះ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ពី​សមាជិក​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ចេញ​ព្រះរាជក្រឹត្យ​សម្រេច​បញ្ចប់​មុខតំណែង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដែលមាន​ថា​នៈ​ស្មោះ​ទេសរដ្ឋមន្ត្រី​ហើយ​តាម​សំណើ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​!​។​a delect william 

​សូមបញ្ជាក់ថា​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ក្នុងនាម​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ដែល​មិនបាន​ទទួល​មួយ ជើងម៉ា​សើ​ក្នុងការ​បោះឆ្នោត​រដ្ឋសភា​អាណត្តិ​ទី​៦​ជាមួយ​គណបក្ស​សូន្យ​កៅអី​១៥​គណបក្ស​ទៀត បាន​ក្លាយជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​គ្មាន​អភ័យ​ឯក​សិទ្ធ បន្ទាប់ពី​ស្ថាប័ន​នេះ​ត្រូវបាន​ព្រះមហាក្សត្រ​សម្រេច​បង្កើត​ឡើង​តាម​ការ​ទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៨​។

​សូមបញ្ជាក់ថា​៖​មុននឹង​ត្រូវ​បណ្តេញ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង​ហៅ​វី​ល្លី​យ៉ាំ​ហ្កាំ​ង​ចេញ​នៅ​ថ្ងៃទី​៣​ឧសភា ក្រសួងបរិស្ថាន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ចោទ​លោក​ប្រធាន​បក្ស​ខ្មែរ​ក្រោក​រូបនេះ ថា​មាន​ទង្វើ​គ្មាន​ការទទួលខុសត្រូវ និង​ភាព​មិនដឹង​អំពី​របៀបរបប និង​នីតិវិធី​នៃ​ការបំពេញ​ការងារ នៅក្នុង​ក្របខណ្ឌ​នៃ​ការងាររដ្ឋបាល​សារ​ធារ​ណៈ បន្ទាប់ពី​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក ដឹកនាំ​ដោយ​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង សា​មា​ជិ​ក​ឧ​ត្ត​ម​ក្រុម​ប្រឺ​ឹ​ក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​ចុះ​បំពេញបេសកកម្ម​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ (​រាម​) ក្នុង ភូមិសាស្ត្រ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២០​ដោយមាន​លិខិត​បំពេញបេសកកម្ម​តែ​ត្រូវបាន​មន្ត្រី​បរិស្ថាន​ហាម​ឃាត​មិន​ឲ្យ​ចូល​ត្រួតពិនិត្យ​។

លោក​វីល្លាម បាន​សរសេរ​សារ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី ថ្ងៃទី​២ ខែឧសភា ឆ្នាំ ២០២០ ឲ្យ​ដឹងថា​៖​ក្បួន​ដំណើរ​ស្របច្បាប់ របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ត្រូវគេ​បង្ខាំង​រារាំង​ដំណើរ​ដោយ ក្រុម​សន្តិសុខ​ឯកជន និង​មន្ត្រី​បរិស្ថាន ដឹកនាំ​ដោយ​ឈ្មោះ មួ ឆាយ និង​មន្ត្រីរដ្ឋបាល​ស្រុក ខណៈដែល​យើងខ្ញុំ​ធ្វើដំណើរ​ចុះទៅពិនិត្យ​រក​ការពិត ក្រោយ​ខ្ញុំ​ទទួលដំណឹង​ថា អាជ្ញាធរ​ប្រើប្រាស់​ហឹ​ង្សា បង្ខាំង​ពលរដ្ឋ ពី​ចន្លោះ​៣០ ទៅ​៥០​នាក់ ជាពិសេស​ករណីនេះ ធ្លាប់មាន​ពលរដ្ឋ​ស្លាប់ ដោយ​ការ​បង្ខាំង​នេះ​ទៀតផង ដែល​ករណីនេះ​កើតឡើង​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

សម្រាប់រឿងចុះស្រាវជ្រាវនេះ​ក្រសួងបរិស្ថាន​បាន​បន្ត​ចោទថា​៖ ចរិត​ក្រអឺតក្រទម និង​ការប្រើប្រាស់​ពាក្យសំដី​ប្រមាថ មូល​បង្កាច់ ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន ភស្តុតាង​ច្បាស់លាស់​របស់​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក មកលើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​មាន​សមត្ថកិច្ច​គឺ​មិន​សាក​សម ជា​អ្នកមាន​សមត្ថកិច្ច​និង​ជា​ដៃគូ​រាជរដ្ឋាភិបាល ចុះ​បំពេញបេសកកម្ម​នោះទេ​។​គេមិនទាន់ដឹងថាតើការបណ្តេញលោកវិល្លីយ៉ាំងតែម្នាក់ឯងឬក៏ដេញប្រតិភូគណបក្រខ្មែរក្រោកទាំងពីរនាក់ដែរឬអត់នោះទេ!?។ការដេញលោកវីល្លីយ៉ាំងចេញពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នឹងធ្វើឲ្យប្រតិភូមកពីគណកបក្សផ្សេងចំនួន១៤គណបក្សទៀតដែលនៅធ្វើការគ្មានអភ័យឯកសិទ្ធស្រាប់រងារជាមិនខាន!៕a delect william1 a delect william2 a delect will1 a william3 

​