វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 723 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608278 នាក់
ខេត្តក្រចេះ៖អង្គភាពសារព័ត៌មានច្រើនអង្គភាពផ្សេងៗគ្នាចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតជាបន្ទាន់ខណ:គេសង្ស័យជាប់ពាក់ព័ន្ធរឿងពុករលួយមន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្នួលឃុបឃឹតគ្នាយកដីរដ្ឋលក់ចែកលុយគ្នា។សេចក្ដីរាយការណ៍បានឲ្យដឹង ថាលោក អ៊ូ គីហ៊ត ប្រធានការិយាល័យភូមិបាលស្រុកឃុបឃិតគ្នាជាមួយលោកអភិបាលស្រុកស្នួលលោក គង់គឹមនី យកដីមួយកន្លែងនៅខាងកើតផ្សារស្ថិតក្នុងភូមិK3ឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះនោះ ដោយស្ថិតក្រោមរូបភាពដោះដូរនិងធ្វើការអភិវឌ្ឍន៍ ។
ទីតាំងដីនេះត្រូវបានគេរាយការណ៍ថាលោក គង់ គឹមនី ជាអ្នកលក់អោយទៅលោក អ៊ូ គីហ៊ត ដើម្បីសាងសង់សណ្ឋាគារផ្ទាល់ខ្លួនមួយកន្លែងបន្ថែមទៀត។បើតាមប្រភពពីមន្ត្រី ថាដីនោះអតីតជាកន្លែងយោធាបន្ទាប់មកគេឃើញកម្លាំងបរិស្ថានឈរជើងនៅទីនោះ ក្រោយមកទីតាំងដីនេះ ទទួលដំណឹងថាទុកធ្វើសាលាឃុំ ប៉ុន្តែបច្ចុប្បន្ននោះឬក៍លក់បាត់ហើយ?។ពាក់ព័ន្ធរឿងរាវខាងលើនេះ ដែរអ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបានពីលោកអ៊ូគីហ៊តនៅឡើយទេ ។ឯលោកគង់គឹមនីក៏ចឹងដែរ!។
តែបើតាមប្រភពមន្ត្រីនៅក្នុងស្រុកស្នួលខេត្តក្រចេះចេញមកធ្វើការចេញផ្សាយតាមរយ:គេហទំព័រនិងផេកហ្វេសប៊ុករបស់ខ្លួននៅនៅព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨នលោក អ៊ូដានី រដ្ឋបាលសាលាស្រុកស្នួលបានប្រតិកម្មខ្លាំងចំពោះកាសែតថាបើនិយាយពិតខ្ញុំទទួលស្គាល់បើមិនពិតខ្ញុំនិយាយគឺលោកនឹងប្រឈមផ្លូវច្បាប់។ ប្រសិនបើបងចង់ដឹងពត៌មានច្បាស់សួរទៅដែនដីខត្ត ក៍ដូចជាអភិបាលខេត្ត ត្រឹមភូមិបាលស្រុកគ្មានសិទ្ធិសម្រេចទេ ។ថាសូម្បីអភិបាលស្រុកក៍គ្មានសិទ្ធិសម្រេចដែរ អ្នកមានសិទ្ធិសម្រេចគឺឯកឧត្តមអភិបាលខេត្តក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តដែលមានន័យថាលោកអ៊ូដានីទទួលស្គាល់របៀបមិនចំពោះសម្រាប់ពតិមានលក់ដីទីតាំងខាងលើនេះយលុយចែកគ្នា។សូមបញ្ជាកដែរថាបើតាមប្រជាពលរដ្ឋនៅស្រុកស្នួលបាននិយាយថាលោក អ៊ូ គីហ៊តកំពុងកាក់កបខ្លាំងហើយបន្ទាប់ពីត្រូវប៉ាន់ក្នុងតួនាទីជាមន្ត្រីសូរិយោដីថ្នាក់ជាប្រធានការិយាល័យប្រចាំស្រុកស្នួលខេត្តក្រចេះ។
ប្រភពបន្តថាលោក អ៊ូ គីហ៊ត ក្រៅពីជំនាញពិសេសក្នុងការសម្របសម្រួលចេញប្លងដីធ្លីនោះលោកមានដីផ្ទាល់ខ្លួនជាច្រើនកន្លែដែលមន្ត្រីថ្ឋាក់សូរិយោដីត្រឹមប្រធានការិយាល័យស្រុកសោះ ហើយប្រាក់ខែគាត់មិនប៉ុន្មាននោះដែទៅ បានជាគាត់អាចកសាង និងបង្កើតមុខរបរផ្សេងៗបានដោយរលូនបែបនេះ។
មតិរិះគន់ពីមជ្ឈដ្ឋានខាងក្រៅនិយាយទៀតថាលោកអ៊ូ គីហ៊ត ច្រើនឆ្នាំមកនេះគាត់មានលទ្ធភាព និងទ្រព្យសម្បត្តិមហាសាល សូម្បីតែថ្នាក់ឧកញ៉ាភាគច្រើននៅតាមបណ្ដាខេត្តភាគឥឦាន្តនៃប្រទេសកម្ពុជាក៏មិនស្មើនឹងលោក អ៊ូគីហ៊ត នោះដែរ ។ប្រធានការិយាល័យរូបនេះត្រូវបានគេដាក់ការសង្ស័យថាជាបុគ្គល់ទីមួយក្នុងចំណោមមន្ត្រីសូរិយោដីដែលមានសំណាងជាងគេនៅទូទាំងប្រទេស ដែលមានឱកាសក្ដោបក្ដាប់រឿងដីធ្លីដុះស្លែជាង២០ឆ្នាំមកហើយ ធ្វើអោយរូបលោកអាចបង្កើតមុខរបរផ្ទាល់ខ្លួនជាច្រើននៅក្នុងខេត្តក្រចេះ។គេអះអាងទៀតថាលោក អ៊ូ គីហ៊ត ជាម្ចាស់សណ្ឋាគារចម្ប៉ាពេជ្រ .ផ្សារចិត្របុរី.នឹងរម្មណីដ្ឋានបឹងកោះសុក្រំ។ល។