» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3885 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982576 នាក់

រដ្ឋអាជ្ញា​អាមេរិក​ថា​គេ​មាន​ភស្តុតាង​ដើម្បី​ចោទប្រកាន់​មន្ត្រី​កសិកម្ម​កម្ពុជា​រឿង​ជួ្ញ​ញស្វា

​អាមេរិក​កម្ពុជា​៖​រដ្ឋអាជ្ញា​អាមេរិក​បាន​អះអាងថា​ក្រសួងយុត្តិធម៌​អាមេរិក​មាន​ភស្តុតាង​ជា​វីដេអូ​ចំពោះ​ការចោទប្រកាន់​មន្ត្រី​ក្រសួងកសិកម្ម នៅក្នុង​សំណុំរឿង​ជួញដូរ​សត្វ​ស្វា​ក្តាម ពី​កម្ពុជា​ដែល​គេ​ចាត់ទុកថា ជា​សត្វ​កម្រ​ជិត​ផុត​ពូជ​។ ការអះអាង​របស់​រដ្ឋ​អាជ្ញា ធ្វើឡើង​នៅក្រោយ​ពេលដែល​ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក បានស្នើ​សុំ​ឲ្យ​លោក គ្រី មគ្គផល នៅក្រៅ​ពន្ធនាគារ នា​ខណៈដែល​មន្ត្រី​ក្រសួងកសិកម្ម​រូបនេះ កំពុង​ស្ថិតនៅ​មណ្ឌល​ឃុំឃាំង Metropolitan នៅ​ទីក្រុង​ញូយ៉ក​។​a keo omalis3 

​នៅក្នុង​លិខិត​ទៅកាន់​តុលាការ លោក Watts Fitzgerald ដែល​រដ្ឋអាជ្ញា បាន​អះអាងថា លោក គ្រី មគ្គផល ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ​មិន​ត្រឹមតែ​ចោទប្រកាន់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ តែ​អាមេរិក​ក៏មាន​ភស្តុតាង​យ៉ាងរឹងមាំ​ដើម្បី​ប្រឆាំងនឹង​លោក គ្រី មគ្គផល​ផងដែរ​។ បើតាម​លិខិត គឺ​អាជ្ញាធរ​អាមេរិក មាន​ភស្តុតាង​ជា​វីដេអូ ដើម្បី​ចោទ​លោក​គ្រី​ម៉ះ​ផល​នៅក្នុង​បទល្មើស​ជួញដូរ​សត្វ​ស្វា​ក្តាម​។ នៅក្នុង​សវនាការ​ដែល​ស្នើសុំ​ឲ្យ​លោក គ្រី ម៉ះ​ផល នៅក្រៅ​ឃុំ​កាលពី​ថ្ងៃទី​០៥​ធ្នូ លោក Ian McGinley មេធាវី​ការពារ​មន្ត្រី​កសិកម្ម បាន​ជំទាស់​ទៅនឹង​ភស្តុតាង​ដែល​ចោទប្រកាន់​មកលើ​លោក គ្រី មគ្គផល​។ លោក McGinley ចាត់ទុកថា​ភស្តុតាង​ដែល​បាន​យកមក​ចោទប្រកាន់​នោះ បានកើត​ឡើង​នៅ​ឆ្នាំ​២០២០ ហើយ​បើ​ពិតជា​ដូច្នេះ​មែន នោះអាជ្ញាធរ​អាមេរិក​នឹង​ចោទប្រកាន់​ក្នុងពេល​ភ្លាមៗ​។​

​គួរ​បញ្ជាក់ថា ក្រសួងយុត្តិធម៌​អាមេរិក បាន​ចាប់ខ្លួន​មន្ត្រី​កសិកម្ម​មួយរូប កាលពី​ថ្ងៃទី​១៦​វិច្ឆិកា ក្នុង​បទល្មើស​ជួញដូរ​សត្វព្រៃ​។ មាន​ភស្តុតាង​ដាក់បន្ទុក​ចំនួន​៣១ ដូច​យ៉ាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការដឹកជញ្ជូន​សត្វ​ស្វា​រាប់រយ​ក្បាល​ក្រោម​ឯកសារ​ក្លែងបន្លំ ទៅកាន់​រដ្ឋ​ផ្លរីដា និង​រដ្ឋ​តិច​សាស់ ប្រទេស​អាមេរិក និង​ទៅកាន់​ក្រុមហ៊ុន​ឯកជន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឈ្មោះ «Vanny Bio Research» របស់​ជនជាតិ​ហុងកុង ក្នុង​ខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងយុត្តិធម៌​អាមេរិក​។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​តាមរយៈ​ក្រុមហ៊ុន​កម្ពុជា​បាន​នាំ​ស្វា​ប្រមាណ​៧​ម៉ឺន​ក្បាល​ចូលទៅ​អាមេរិក​ដែលមាន​តម្លៃ​ជាង​២០០​លាន​ដុល្លារ​អាមេរិក​។​

សម្រាប់ក្រសួងកសិកម្ម​កម្ពុជា​វិញ​បាន​ចាត់ទុកថា ការចោទប្រកាន់​និង​ឈានទៅ​ចាប់ខ្លួន​មន្ត្រី​ក្រសួងកសិកម្ម គឺជា​រឿង​ដែល​ហួសចិត្ត ដ្បិត​លោក គ្រី មគ្គផល ទៅ​អាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ផ្លូវការ ដើម្បី​ការពារ​សត្វ​និង​រុក្ខា​ជាតិ​ជិត​ផុត​ពូជ​។ លោក ឌិ​ត ទីណា ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម បាន​អះអាងថា ស្វា​ដែល​អាមេរិក​យល់ថា​ជាស​ត្វ​កម្រ​នោះ គឺ​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា​ថា​ជា​ស្វា​វត្តភ្នំ ហើយ​សូម្បីតែ​ស្វា​វត្តភ្នំ ក៏​មិន​ត្រូវបាន​នាំចេញ​ដែរ​។ តុលាការ​អាមេរិក​កំពុងដំណើរការ​ក្តី​រត់ពន្ធ​សត្វ​ស្វា​ក្តាម​ខុសច្បាប់​ជា​ចង្កោម​នេះ លើ​ជនជាប់ចោទ​សរុប​ចំនួន ៨​នាក់ ដែល​ក្នុងនោះ​មាន​២​នាក់​ជាម​ន្ត្រី​កម្ពុជា និង​៦​នាក់​ទៀត​ជា​ម្ចាស់​និង​បុគ្គលិក​ជាន់ខ្ពស់​របស់ «Vanny Bio Research» ដែលជា​ស្ថាប័ន​នាំចេញ​ឬ​ផ្គត់ផ្គង់​ថនិកសត្វ​ផ្តាច់មុខ​សម្រាប់​ការស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​៕a keo omalis1