» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7428 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697599 នាក់

ទ្រាំ​មិនបាន​ករណី​យ៍​លោក ឆូ សម្បត្តិ មេឃុំ​ព្រែក​ប្ញ​ស្សី លក់​ដី​លក់​បឹង​មេភូមិ​ពាម​ស្ដី រាយការណ៍​ជូន​សម្តេច​តេ​ជោ​!


​ភ្នំពេញ ៖ លោក សៅ សុវណ្ណ មេភូមិ​ពាម​ស្ដី​ដែល​ធ្វើ​ការងារ​៤០​ឆ្នាំ​មកហើយ​នោះបាន​ធ្វើលិខិត​មួយ គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណ​ប​ក្រ​ប្រជាជន​កម្ពុជា​អំពី​ករណី​យ៍​ដែល​លោក​មេឃុំ​ព្រែក​ឬ​ស្ស៊ី​ស្រុក​ល្វាឯម​ខេត្តកណ្តាល​ធ្វើ​ការងារ​អត្ត​នោ​ម័​យ​ត្តល​ក់ដី​លក់​បឹង​និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មិនបាន​ល្អ​។​a thou sambatt2 

​យោងតាម​លិ​ខិ​ត្ត​បាន​បង្ហាញថា​៖​ខ្ញុំបាទ​ឈ្មោះ សៅ សុវណ្ណ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មាន​តួនាទី​ជា​មេភូមិ​ពាម​ស្ដី និង​មាន​មុខងារ​ក្នុង​បក្ស ជា​ប្រធាន​សាខា​បក្ស​ភូមិ​ពាម​ស្ពឺ ឃុំ​ព្រែក​ឬ​ស្សី ស្រុក​ល្វាឯម ខេត្តកណ្តាល​។ លេខ​ទូរស័ព្ទ 011 906895 ខ្ញុំបាទ​ធ្វើជា​មេភូមិ អស់​រយៈពេល​៤០​ឆ្នាំ​មកហើយ ហើយដោយ​ក្តី​ព្រួយបារម្ភ ពី​ការបាត់បង់​សម្លេងឆ្នោត ព្រោះតែ​ការប្រព្រឹត្ត​របស់លោក ធូ សម្បត្តិ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អស់ជំនឿ​ជឿជាក់​។​
​ខ្ញុំបាទ​ឈ្មោះ សៅ សុវណ្ណ សូម​គោរព​រាយការណ៍​ឲ្យ​បាន​ជ្រាបថា ឃុំ​ព្រែក​ប្ញ​ស្សី មាន​ចំនួន​៥​ភូមិ ស្ថិតក្នុង ស្រុក​ល្វាឯម ខេត្តកណ្តាល​។ ក្រុមប្រឹក្សា មាន​ចំនួន​៧​អាសនៈ ប៉ុន្តែ​ត្រូវ​បាត់បង់​អស់​ចំនួន​២​អាសនៈ (​អស់​សមាជិក​គាំទ្រ​ចំនួន ១២៧៥​នាក់​) ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​អស់ជំនឿ ដោយសារតែ​លោក ធូ សម្បត្តិ ជា​មេឃុំ បាន​ប្រព្រឹត្ត​រឿង​មិន​គប្បី​ជាច្រើន​។​

​លោកមេភូមិបញ្ជាក់ថា៖ ខ្ញុំបាទ សៅ សុវណ្ណ សូម​រៀបរាប់​ពី​ដំណើររឿង​មួយចំនួន របស់លោក ធូ សម្បត្តិ មានដូចជា​៖ ការប្រព្រឹត្តិ​អំពើពុករលួយ ឃុបឃិត​គ្នា ចុះហត្ថលេខា​លក់​ដី​ជាតិ (​ដី​រដ្ឋ​) គឺ​លក់​ដី បាត​ព្រែក និង​ដី​បាតទន្លេ​តូច ជាច្រើន​ហិកតា ដែលមាន​ប្រវែង​ជាមួយ​គីឡូម៉ែត្រ​ឲ្យ​ទៅ​ឈ្មួញ​។​*​ចំណុច​មួយទៀត គឺ​ការផ្តល់​សេវាសាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ ក៏មាន​ការយឺតយ៉ាវ និង​មិនបាន​ទូលំទូលាយ ដូចជាការបញ្ជាក់​​លិខិត​អាពាហ៍ពិពាហ៍ ពី​២ ទៅ​៣​ជើង ទើប​លោក ធូ សម្បត្តិ ដែលជា​មេឃុំ ព្រែក​ឬ​ស្សី ចុះហត្ថលេខា​ឲ្យ ហើយ​ចំពោះ​ការធ្វើ​លិខិតបញ្ជាក់​កំណើត ជូន​ប្រជាពលរដ្ឋ​វិញ គឺមាន​ការតឹងតែង និង​លំបាក​ខ្លាំង​។​

​លោក ធូ សម្បត្តិ តែងតែ​ប្រើ​សិទ្ធិអំណាច​ជា​មេឃុំ ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​ខ្លួនឯង មិនមាន​ការ ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សាឃុំ​នោះទេ ច្រើនតែ​អត្តនោម័តិ​តែម្នាក់ឯង ធ្វើ​ឲ្យ​ផ្ទៃក្នុង​បក្ស​រង្គោះរង្គើរ​។​​អត្តចរិត លោក ឆូ សម្បត្តិ ឆេវឆាវ ច្រើ​តែ​ជឿ​តាម​ការ​ញុះញង់ របស់​សកម្មជន​បក្ស​ប្រឆាំង ហើយ​មក​និយាយ​គៀបសង្កត់ និង​វ៉ៃ​ប្រហារ​គ្នាឯង ដែលជា​មន្ត្រី​ភូមិ ក្រុមប្រឹក្សាឃុំ នៅ​ចំពោះមុខ​សមាសភាព​បក្សប្រឆាំង ដោយ​បច្ចុប្បន្ន ធ្វើ​ឲ្យ​ផ្ទៃក្នុង​ល្អក់កករ និង​ធ្វើ​ឲ្យ​សមាជិក​បក្ស​អសកម្ម​។​

​ម្យ៉ាងទៀត​លោក​មេឃុំ​រូបនេះ បានផ្ដល់​ដី​សម្បទាន​របស់​ភូមិ ទុក​សម្រាប់​ចែកជូន​សមាជិក​បក្ស​ក្រីក្រ គ្រាន់​បាន​សង់​លំនៅដ្ឋាន ឲ្យ​ទៅ​សកម្មជន​បក្សប្រឆាំង ធ្វើ​ផ្ទះ​តាមចិត្ត​។ មិនដឹងថា លោក​មេឃុំ​រូបនេះ ទទួល​លុយ​បាន​ប៉ុន្មាន​ទេ បានជា​ហ៊ាន​ធ្វើបែបនេះ ដែល​ទង្វើរ​នេះ ធ្វើ​ឲ្យ​បាត់បង់​សន្លឹកឆ្នោត និង​ការគាំទ្រ​ថែម​ទៀតផង​។​​គ្រប់​ករណី​ដែល​លោក ធូ សម្បត្តិ មេឃុំ​ព្រែក​ឬ​ស្សី បាន​ប្រព្រឹត្ត​ខាងលើនេះ ធ្វើ​ឲ្យ​ខ្ញុំ ព្រមទាំង​ប្រជាពលរដ្ឋ​មាន​ក្តីបារម្ភ​យ៉ាងខ្លាំង អាច​ថា​ការបោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ ធ្វើ​ឲ្យ​បាត់បង់​សន្លឹកឆ្នោត យ៉ាងច្រើន​ថែមទៀត បន្ទាប់ពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ព្រោះតែ​លោក​មេឃុំ​រូបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អស់ជំនឿ ហើយ​លោក​មេឃុំ​រូបនេះ តែងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ស្អប់ អាច​ស្អប់​ដល់​បក្ស​កាន់តែច្រើន​។​

​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ ហ៊ុន សែន ជាទីគោរព ដោយ​ខ្ញុំបាទ​មានការ​ព្រួយ​បារ​ម្មណ៍ ខ្លាច​ចាញ់​បក្សប្រឆាំង ទើប​ខ្ញុំបាទ​ប្រថុយ​បោះ​សន្ទូច​រំលង​ថ្នាក់ស្រុក​-​ខេត្ត គោរព​រាយការណ៍​ជូន​សម្ដ​ច​។ សូម​សម្តេច​តេ​ជោ មេត្តា​ជ្រាប និង​ជួយ​មាន​វិធានការ លើស​ភាព​ការ​នេះ​ផង​។​អង្គភាពយើងមិនអាចទាក់ទងសុំការបកស្រាយពីលោកមេឃុំព្រែកឬស្សីលោកធូសម្បត្តិដើម្បីបកស្រាយបានទេដោយមិនមានលេខទាក់ទង។តែចាំមើល​មើ​តើករ​ណិ​យ៍​មួយ​នេះ​មានការ​រក​យុ​ត​តិ​ធ​ម៍​ជូន​បក្ស​និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូចលោកមេភូមិបានស្នើសុំបានដែរ​ឬ​អត់​?៕a thou sambatt a thou sambatt1 a thou sambat3 a thou sambatt3 

​