» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 829 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654405 នាក់

បុគ្គ​លឹក​សណ្ឋាគារ​ឌូ​ក​ធ្វើបាតុកម្ម​ទារប្រាក់​ខែ​និង​សុំ​ជប់លាង​ប្រចាំឆ្នាំ​

 

​ភ្នំពេញ​៖​បុគ្គលិក​ជិត​២០០​នាក់​បម្រើ​ការងារ​នៅ​សណ្ឋាគារ​ដឹ​ហ្ក្រេ​ត​ឌ្យូ​ក​ភ្នំពេញ​(​អតីត​អ៊ិន​ធើ​កុងទីណង់តាល់​) បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ថ្ងៃទី​៣​កញ្ញា​នេះ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឲ្យ​បើកប្រាក់​ឈ្នួល​ជូន​ពួកគេ​។​a hotel duk 

​បុគ្គលិក​ផ្នែក​កក់​បន្ទប់​លោក កង ចាន់​សាវ៉ា​ឌី ប្រាប់​អ្នកសារព័ត៌មាន​ថា បុគ្គលិក​មកពី​គ្រប់ផ្នែក នៃ​សណ្ឋាគារ ដឹ​ហ្ក្រេ​ត​ឌ្យូ​ក​ភ្នំពេញ បាន​ផ្ទុះ​ការតវ៉ា​ទាំងអស់គ្នា ព្រោះថា​រហូត​ពេលនេះ​ម្ចាស់​សណ្ឋាគារ​ពុំទាន់​បើកប្រាក់​ឈ្មួ​ល​ចុងក្រោយ​សម្រាប់​ខែសីហា​ជូន​បុគ្គល​នៅឡើយ​ទេ​និង​មិនបាន​ជូនដំណឹង​ថែមទៀត​។​

​ករណី​ម្ចាស់​សណ្ឋាគារ​បើកប្រាក់​ឈ្មួ​ល​ជូន​បុគ្គលិក​យឺតយ៉ាវ​នេះ បានកើត​ឡើង​ពី​ខែមិថុនា ខណៈ​សណ្ឋាគារ​មួយ​នេះ ប្តូរ​ឈ្មោះ​ពី​សណ្ឋាគារ អ៊ិន​ធឺ​ខន ទៅជា​សណ្ឋាគារ ដឹ​ហ្ក្រេ​ក​ឌ្យូ​ក​៖«​ប្រាក់ខែ ខែ​៨​ពាក់កណ្តាល​មុន​យើង​បើក​ហើយ ប៉ុន្តែ​ប្រាក់ខែ ខែ​៨​ចុងក្រោយ គឺ​ម្ចាស់​សណ្ឋាគារ​គេ​មិនបាន​បើក​ឲ្យ​យើង​ទេ​។ ហើយ​គេ​ក៏​មិន​ជូនដំណឹង​យើង​ថា ថ្ងៃ​ណា​គេ​បើក​ឲ្យ​យើង​ដែរ​។ និយាយ​ទៅ​គេ​អត់​និយាយ​រឿង​ហ្នឹង ហើយ​យើង​បាន​ព្យាយាម​ច​ចារ​នៅ​ខាងក្នុង​ហើយ ប៉ុន្តែ​អត់​មាន​ប្រសិទ្ធិភាព ឥលូវ​នេះ​យើង​ចេញមក​ទាំង​គ្នា ដើម្បី​ធ្វើការ​ទាមទារ​»​។​

​ប្រធាន​ផ្នែក​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ​លោក ទូច សុទ្ធ​មុត ដែល​ចុះ​សម្របសម្រួល​ដោះស្រាយ​ករណីនេះ​ផ្ទាល់​ប្រាប់​កាសែត​ថា ការសម្របសម្រួល​ដោះស្រាយ​តាំងពី​ម៉ោង​៩​ព្រឹក​រហូតមកដល់​ម៉ោង​៣​រសៀល​នេះ គឺ​ពុំទាន់​ដោះស្រាយ​ទេ ដោយ​តំណាង​បុគ្គលិក និង​តំណាង​សណ្ឋាគារ​កំពុង​បន្ត​ជជែក​គ្នា​នៅឡើយ​។​

​ប្រធាន​សហជីព​កម្មក​រន​យោ​ជិត​វិស័យ​ទេសចរណ៍​នៅ​សណ្ឋាគារ​ដឹ​ហ្ក្រេ​ន​ឌ្យូ​ក​ភ្នំពេញ​លោក ទូច កុសល មានប្រសាសន៍ថា ម្ចាស់​សណ្ឋាគារ​នេះ មិន​ត្រឹមតែ មិន​បើកប្រាក់​ឈ្មួ​ល​ជូន​កម្មករ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​មិនបាន​បើកប្រាក់​អតីតភាព​ការងារ​ជូន​បុគ្គ​លិ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាភិបាល​ថែមទៀត ដែល​លោក​ថា ទង្វើរ​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​។​

​សហជីព​រូបនេះ បានដាក់​ការសង្ស័យថា ករណី​ម្ចាស់​សណ្ឋាគារ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​មិន​ទៀត​ទាត​នោះ អាចមាន​ចេតនា​មិនល្អ​ណាមួយ ចង់​គេចវេស​ពី​ទូត​ទាត់​ប្រាក់​អតីតភាព​ការងារ​ជូ​ច​បុគ្គលិក ដោយ​ថា បុគ្គលិក​ដែល​កំពុង​តវ៉ា​ភាគច្រើន​បម្រើការ​ងារ​នៅ​ស​ណ្ឋា​រ​នេះ​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ​។​

​ប្រធាន​សហជីព​កម្មក​រន​យោ​ជិត​វិស័យ​ទេសចរណ៍​សណ្ឋាគារ​ដឹ​ហ្ក្រេ​ន​ឌ្យូ​ក​ភ្នំពេញ​លោក ទូច កុសល បាន​ឲ្យ​ដឹង​ទៀតថា ដំបូង​ឡើយ​សណ្ឋាគារ​នេះ មានកម្ម​ករ​ន​យោ​ជិត​គ្រប់ផ្នែក​ទាំងអស់​ជាង​៣០០​នាក់ ប៉ុន្តែ​ក្រោយពី​សណ្ឋាគារ​ប្តូរ​ឈ្មះ​មក បាន​បង្ក​ការលំបាក​ជាច្រើន ដែល​ធ្វើ​ឲ្យ​កម្មករ​មួយចំនួន​បានសម្រេច​ចិត្ត​លាឈប់ ដោយ​នៅសល់​កម្មករ​ធ្វើការ​ងារ​យូរ​ឆ្នាំ​តែប៉ុណ្ណោះ​។​

​សហជីព​រូបនេះ​បញ្ជាក់ថា លក្ខខណ្ឌ​ចំនួន​៣​សំខាន់​ដែល​ក្រុម​បុគ្គលិក​ទាមទារ​នោះ គឺ​សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​ទៀងទាត់ ធ្វើ​ពិធីជប់លៀង​ប្រចាំឆ្នាំ​សម្រាប់​បុគ្គលិក និង​ការជួបជុំ​លក្ខណៈ​គ្រួសារ​ជា​រៀងរាល់ឆ្នាំ ហើយ​ថា បើ​ពុំមាន​ដំណោះស្រាយ​ទេ ពួកគេ​នៅតែ​បន្ត​តវ៉ា​ទៀត​៕a hotel duk