» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3800 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982491 នាក់

កូរ៉េខាងត្បូង បង្ហាញ​ពី​តួលេខ​អ្នក​ដែល​រត់គេច​ពី​កូរ៉េខាងជើង ចូល​ទឹកដី​របស់ខ្លួន​បន្ទាប់ពី​ប្រធានាធិបតី​ប្រកាសថា​មិន​បញ្ជូន​ទៅវិញ​

​ប្រទេស​កូរ៉េ​៖​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​២៣ ខែកក្កដា ថា ប្រជាជន​ដែល​លួច​រត់​ចេញពី​កូរ៉េខាងជើង​ហើយ​បានមក​ដល់​ទឹកដី​របស់ខ្លួន មាន​ចំនួន​សរុប ១០៥​នាក់ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២៤ ពោលគឺ​កើនឡើង​បន្តិច​បើ​ធៀប​នឹង​ឆ្នាំមុន​។​​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៤៣​នាក់ បាន​ចូល​ទៅដល់​កូរ៉េខាងត្បូង ចន្លោះ​ពី​ខែមករា​ដល់​ខែមីនា ខណៈដែល ៦២​នាក់​ផ្សេងទៀត បាន​ទៅដល់​ក្នុងអំឡុង​ខែមេសា​ដល់​ខែមិថុនា​។​a korea asilum 

​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល កាលពី​ឆមាស​ទី​១ ឆ្នាំ​២០២៣ មាន​អ្នករត់​គេចខ្លួន​ចេញពី​កូរ៉េខាងជើង​សរុប​ចំនួន ៩៩​នាក់​។​​កូរ៉េខាងត្បូង មាន​គោលនយោបាយ​យូរអង្វែង ក្នុងការ​ទទួលយក​ជ​ន​ភៀសខ្លួន​ពី​កូរ៉េខាងជើង​ណា​ដែលមាន​បំណង​ចង់​រស់នៅ​លើទឹក​ដី​រប​ស់​ខ្លួន ខណៈដែល​បច្ចុប្បន្ននេះ ក្រុង​សេ​អ៊ូ​ល​បាន​ទទួលយក​ជនភៀសខ្លួន​ពី​កូរ៉េខាងជើង​មិនតិចជាង ៣៤ ០០០​នាក់​នោះឡើយ ហើយ​លំហូរ​នៃ​អ្នករត់​ចោលស្រុក​នៅតែ​បន្ត​កើនឡើង​ថែមទៀត ចំ​ពេលដែល​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​កំពុងមាន​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​រ៉ាំរ៉ៃ និង​ការគាបសង្កត់​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​។​
​នៅពេល​មកដល់​កូរ៉េខាងត្បូង អ្នករត់​ចោលស្រុក​កូរ៉េ​ខាងជើង​ត្រូវ​បានផ្តល់​សញ្ជាតិ ផ្ទះសម្បែង ប្រាក់​ផ្លាស់ប្តូរ​ទីលំនៅ និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។ ទោះជា​បែបនេះ​ក្ដី ហេតុ​តែមាន​ប្រវត្តិ​មកពី​ប្រទេស​ដែល​ផ្ដាច់ការ ក្រីក្រ និង​សង្គមនិយម ជន​រត់ចោលស្រុក​ជាច្រើន​បាន​ជួបប្រទះ​នឹង​បញ្ហា​រើសអើង និង​ភាពលំបាក​ធ្ងន់ធ្ងរ ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​ជីវិត​ថ្មី​នៅក្នុង​ប្រទេស​មូលធននិយម និង​មានការ​ប្រកួតប្រជែង​ខ្លាំង​។​

បច្ចុប្បន្ន​រាល់​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ការរត់​ចោលស្រុក​របស់​កូរ៉េខាងជើង រមែង​ចាយ​ពេល​រាប់​ខែ​ទម្រាំ​ត្រូវបាន​ទម្លាយ​ឲ្យ​សាធារណជន​បាន​ដឹងឮ នេះ​ក៏​ព្រោះតែ​ជន​រត់ចោលស្រុក​ទាំងនោះ​ត្រូវតម្រូវ​ឲ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ពី​អាជ្ញាធរ ព្រមទាំង​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​អំពី​ប្រព័ន្ធ និង​សង្គម​កូរ៉េខាងត្បូង​ជាមុនសិន​ដើម្បី​ការពារ​ការបន្លំ​ខ្លួន​ធ្វើ​ចារកម្ម​។​សូមបញ្ជាក់ថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យុន ស៊ុ​ក​យុល (Yoon Suk Yeol) កាលពី​សប្តាហ៍​កន្លងទៅ បាន​ប្តេជ្ញាចិត្ត និង​ធានាថា ជនភៀសខ្លួន​កូរ៉េខាងជើង​ទាំងអស់ នឹងមិន​មានការ​ធ្វើ​មាតុភូមិនិវត្តន៍​បញ្ជូន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​វិញ​ឡើយ ។

​ថ្លែង​នៅក្នុង​ពិធី​មួយ​ស្តីពី​ទិវា​អ្នករត់​ភៀសខ្លួន​ចេញពី​កូរ៉េខាងជើង ប្រមុខ​ដឹកនាំ​កូរ៉េខាងត្បូង លោក យុន (Yoon) ក៏បាន​ថ្កោលទោស​ប្រទេស​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​ការដំឡើង​របង​បន្លា របង​ឆក់​ដោយ​ចរន្តអគ្គិសនី និង​បង្កប់​គ្រាប់មីន​នៅតាម​ព្រំដែន ដើម្បី​ការពារ​ករណី​លួច​រត់គេច​ចេញពី​ប្រទេស​ពី​សំណាក់​ប្រជាជន​របស់ខ្លួន ។

​កាលពី​ខែធ្នូ ឆ្នាំមុន ក្រុម​អ្នក​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​ស្ថិតនៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល បាន​និយាយថា ជនជាតិ​កូរ៉េខាងជើង​ក្នុង​ចំនួន​រហូតដល់ ៦០០ នាក់ បាន «​បាត់​ខ្លួន​» បន្ទាប់ពី​ប្រទេស​ចិន បាន​បញ្ជូន​ជន​ចំណាកស្រុក​កូរ៉េខាងជើង ចេញពី​ប្រទេស​ចិន​ទាំង​បង្ខំ កាលពី​ខែតុលា​ឆ្នាំមុន ដោយ​ក្រុម​អ្នក​សិទ្ធិមនុស្ស​បាន​ព្រមាន​ថា ជនភៀសខ្លួន​ទាំងអស់នោះ អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ ឬក៏​ទទួលរង​នូវ​ការធ្វើ​ទារុណកម្ម អំពើហិង្សា​ផ្លូវភេទ ឬ​រហូត​ឈានដល់​ការប្រហារជីវិត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ។ បន្ទាប់ពី​សង្គ្រាម​កូរ៉េ ឆ្នាំ ១៩៥០-៥៣ បានបញ្ចប់​ដោយ​បទ​ឈប់​បាញ់ ប៉ុន្តែ​មិនមាន​សន្ធិសញ្ញា​ច្បាស់លាស់ បានធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​បងប្អូន​ទាំងពីរ នៅតែ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្រជា ជាពិសេស​បញ្ហា​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ៕ ប្រភព​៖ Reutersa korea asilum1