» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5673 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791038 នាក់

ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន

 

អង្គការសហប្រជាជាតិ៖ នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឱ្យមានការការពារអ្នកកាសែតនៅជុំវិញពិភពលោក ដើម្បីឱ្យពួកគេបំពេញការងារដ៏មានសារសំខាន់របស់ខ្លួនដោយសុវត្ថិភាព។ នេះបើតាមការបង្ហោះសារលើ Facebook Page របស់ UN នាថ្ងៃអាទិត្យនេះ។a un press2 

សារអំពាវនាវដូចខាងលើរបស់លោក Guterres ត្រូវបានធ្វើឡើង នាឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាព នៃឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត។ លោកអគ្គលេខាធិការ UN បានព្រមានអំពីការកើនឡើងនៃគ្រោះថ្នាក់ ដែលអ្នកសារព័ត៌មាននៅជុំវិញពិភពលោក ត្រូវប្រឈមខណៈដែលពួកគេព្យាយាមខិតខំស្វែងរកការពិត ដែលក្នុងនោះរួមមានដូចជា​ការវាយប្រហារពាក្យសម្តី ការគំរាមកំហែងផ្លូវច្បាប់ ការគំរាមប្រើប្រាស់ហិង្សា ការចាប់ដាក់ពន្ធនាគារ ការធ្វើទារុណកម្ម និងសូម្បីតែការធ្វើឃាត។

លោក Guterres បានសង្កត់ធ្ងន់ថា «ចូរយើងអ្នកទាំងអស់គ្នាក្រោកឈររួមគ្នា ដើម្បីការពារសេរីភាពសារព័ត៌មាន ដើម្បីទាមទារការទទួលខុសត្រូវ និងដើម្បីធានាថា អ្នកដែលនិយាយការពារនៅចំពោះមុខអ្នកកាន់អំណាច គឺអាចធ្វើបែបនោះបាន ដោយគ្មានការភ័យខ្លាច ដ្បិតនៅពេលអ្នកសារព័ត៌មានត្រូវបានបំបិទមាត់ គឺប្រៀបដូចជាយើងទាំងអស់គ្នា ត្រូវបាត់បង់សំឡេងរបស់យើងយ៉ាងដូច្នោះ»a un press1