» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6595 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696766 នាក់

លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ!

 

ប្រទេសចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានអំពីលទ្ធភាពនៃការផ្ទុះជម្លោះជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ហើយលោកបានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាវាគឺជាបញ្ហាដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងចិន-អាមេរិក។a trum sya

ទីភ្នាក់ងារព័ត៌មាន BBC នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦បានឲ្យដឹងថាអំឡុងកិច្ចពិភាក្សាជាមួយលោក ត្រាំ នៅទីក្រុងប៉េកាំង លោកប្រធានាធិបតីចិន បានលើកឡើងដូច្នេះថា «ប្រសិនបើបញ្ហាតៃវ៉ាន់ចាត់ចែងបានល្អ ទំនាក់ទំនងទ្វេភាគីជាទូទៅ អាចបន្តមានស្ថិរភាព។ ប៉ុន្តែប្រសិនបើវាចាត់ចែងមិនបានល្អទេនោះ ប្រទេសទាំងពីរអាចប៉ះទង្គិចគ្នា ឬថែមទាំងឈានដល់ការផ្ទុះជម្លោះតែម្តង ដែលនឹងរុញច្រានទំនាក់ទំនងចិន-អាមេរិកទាំងមូល ទៅក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់»។

លោក ស៊ី បានបន្ថែមថា ការប្រកាសឯករាជ្យដោយតៃវ៉ាន់ គឺមិនអាចត្រូវគ្នាឡើយ ជាមួយសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយសន្តិភាពនៅច្រកសមុទ្រនេះ គឺជាផលប្រយោជន៍រួមដែលប្រសើរជាងគេបង្អស់ រវាងចិននិងសហរដ្ឋអាមេរិក។

ក្រៅពីនេះប្រធានាធិបតីអាមេរិកលោកដូណល់ ត្រាំ និងលោកស៊ី ជីនពីងប្រធានាធិបតីចិន បានយល់ស្របគ្នាថាច្រកសមុទ្រHormuz ត្រូវតែបើកចំហសម្រាប់រំហូរថាមពលដោយសេរី។ នេះបើតាមប្រភពពីសេតវិមានអាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នាទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ ដែលជាចំណុចជាប់គាំងដ៏សំខាន់មួយ រវាងអ៊ីរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចចរចាដែលផ្តួចផ្តើមឡើងដើម្បីបញ្ចប់សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

ក្នុងជំនួបនាពេលព្រឹក ថ្នាក់ដឹកនាំនៃប្រទេសមហាអំណាចពិភពលោកទាំងពីរ បានពិភាក្សាលើបញ្ហាស្មុគស្មាញរួមទាំងអ៊ីរ៉ង់ ពាណិជ្ចកម្មនិងតៃវ៉ាន់។ បើតាមCNA លោកត្រាំនិងលោកស៊ីក៏បានពិភាក្សា អំពីការកសាងវឌ្ឍនភាពក្នុងការបញ្ចប់រំហូរសារធាតុគីមីfentanylចូលទៅក្នុងសហរដ្ឋអាមេរិក ក៏ដូជាការបង្កើនការទិញរបស់ចិន លើផលិតផលកសិកម្មរបស់អាមេរិកផងដែរ។

ក្នុងអំឡុងកិច្ចពិភាក្សាផ្លូវរដ្ឋនៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រើប្រាស់ពាក្យសម្តីយ៉ាងផ្អែមល្ហែម និងកោតសរសើរដោយមិនលាក់លៀមចំពោះប្រធានាធិបតី ស៊ី ជីនពីង ដោយចាត់ទុកមេដឹកនាំចិនរូបនេះថាជា «មេដឹកនាំដ៏ឆ្នើមបំផុត»។ លោកបញ្ជាក់ថា ទោះបីជាមានមតិរិះគន់ចំពោះការលើកសរសើរនេះក៏ដោយ ក៏លោកនៅតែប្រកាន់ជំហរនិយាយដដែល ព្រោះតែវាជាការពិតដែលលោកបានឃើញដោយផ្ទាល់ភ្នែក ។

លោក ត្រាំ ក៏បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះពិធីទទួលបដិសណ្ឋារកិច្ច ជាពិសេសគឺវត្តមានរបស់កុមារចិន និងភាពដ៏អស្ចារ្យនៃកងទ័ពរបស់ប្រទេសចិន។ លោកលើកឡើងថា កិត្តិយសដែលលោកទទួលបាននាពេលនេះ គឺជាអ្វីដែលមនុស្សតិចតួចណាស់ក្នុងពិភពលោកអាចមានឱកាសបានជួប ដែលនេះបង្ហាញពីការផ្ដល់តម្លៃខ្ពស់របស់ម្ចាស់ផ្ទះចំពោះរូបលោក ។

ក្រៅពីការសន្ទនាបែបការទូត លោក ត្រាំ បាននាំមកជាមួយនូវក្រុមអ្នកជំនួញកំពូលៗចំនួន ៣០ រូបលើពិភពលោក ដើម្បីមកបង្ហាញការគោរព និងស្វែងរកឱកាសពាណិជ្ជកម្មនៅក្នុងប្រទេសចិន។ គោលដៅចម្បងរបស់លោក គឺរៀបចំឱ្យមានការធ្វើពាណិជ្ជកម្មដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកទាំងសងខាង និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។

ជំនួបលើកនេះ មានសារៈសំខាន់ខ្លាំងក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសគឺការបន្តផ្អាកសង្គ្រាមពន្ធគយ ព្រមទាំងការស្នើសុំឱ្យចិនបើកចំហការនាំចេញរ៉ែកម្រ។ កិច្ចពិភាក្សានេះ ក៏គ្របដណ្ដប់លើវិស័យយន្តហោះ កសិកម្ម ថាមពល និងការស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់ ដែលជាមូលហេតុធ្វើឱ្យទស្សនកិច្ចនេះត្រូវបានពន្យារពេល ។

 

សូមបញ្ជាកថាពេលទៅដល់មេដឹកនាំទាំង២បានស្វាមគ៍គ្នាដោយការចាប់ដៃ បន្ទាប់ពីក្បួនរថយន្ដរបស់លោក ត្រាំ បានធ្វើដំណើរទៅដល់វិមានប្រជាជនចិន អមដោយប្រតិភូជាន់ខ្ពស់អាមេរិក រួមមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និង CEO ក្រុមហ៊ុនអាមេរិកធំៗដូចជាលោក Elon Musk ដែលបានរង់ចាំដំណើរមកដល់របស់លោក ត្រាំ។

នេះជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូងបំផុតរបស់លោក ដូណាល់ ត្រាំ ចាប់តាំងពីឆ្នាំ២០១៧ ហើយវាក៏នឹងក្លាយជាជំនួបទល់មុខលើកដំបូងផងដែរ រវាងមេដឹកនាំនៃមហាអំណាចទាំង២ បន្ទាប់ពីបានជួបគ្នាក្នុងកិច្ចប្រជុំមួយនាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ឆ្នាំ២០២៥។a trum sy1 a trum sy3