» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2037 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699291 នាក់

លោក ពូ​ទីន​ក្អេងក្អាង​បន្ទាប់​ពឺ​បាន​ជួយ​សម្ព​ន្ធ័​មឹ​ត្ត​ចឹ​ន​កួ​រ៉េ​ខាងជើង​!


​រ​ស្សឹ​៖​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ពុធ ទី​៣ ខែកញ្ញា បាន​ប្រាប់​អ៊ុយ​ក្រែ​ន​ថា​នៅតែ​មានឱកាស​ដើម្បី​បញ្ចប់សង្គ្រាម​តាមរយៈ​កិច្ចចរចា​ជា​ជម្រើស​មួយ ដែល​លោក​ពេញចិត្ត​ដែរ ប៉ុន្តែ​ថា​លោក​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បញ្ចប់សង្គ្រាម​ដោយ​កម្លាំងយោធា ប្រសិនបើ​វា​ជា​មធ្យោបាយ​តែមួយគត់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។a rssy3

​ថ្លែង​ចេញពី​ទីក្រុង​ប៉េកាំង នាឱកាស​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ស្ដីពី​បំពង់​ឧស្ម័ន​មួយ​ជាមួយ​ចិន លោក ពូ​ទីន​បាន​និយាយថា​លោក​ផ្ទាល់​មើលឃើញ ឱកាស​បិទ​បញ្ចប់សង្គ្រាម​នៅតែមាន នោះ​ក៏​ដោយសារតែ​អ្វីដែល​លោក​និយាយថា​ជា​កិច្ចប្រឹងប្រែង​ដ៏​ស្មោះត្រង់​របស់​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ស្វែងរក ដំណោះស្រាយ​បិទ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន​ជា​សង្គ្រាម​ធំជាងគេ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​គិត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​បិទ​បញ្ចប់​មក​។

លោក ពូ​ទីន បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​វា​មើលទៅ សម្រាប់​ខ្ញុំ ប្រសិនបើ​អាច​ទទួលយកបាន នោះ​អាចទៅរួច​ក្នុងការ​ព្រមព្រៀង​លើ​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួលយកបាន​ដើម្បី​បញ្ចប់​ជម្លោះ​នេះ ហើយ​នេះ​ជា​សន្និដ្ឋាន​របស់ខ្ញុំ​។ ជាពិសេស យើង​បានឃើញ​ភាពស្មោះត្រង់​ពី​រដ្ឋបាល​អាមេរិក​សព្វថ្ងៃ​របស់លោក​ប្រធានាធិបតី (​ដូ​ណា​ល់​) ត្រាំ​»​។
​ទោះជា​យ៉ាងណា លោក ពូ​ទីន បានបញ្ជាក់​ឡើងវិញ​ថា​លោក​គ្មាន​ឆន្ទៈ​បន្ធូរបន្ថយ ឬ​បោះបង់ចោល​ការទាមទារ​កន្លងមក​របស់លោក​ជុំវិញ​លក្ខខណ្ឌ​ដើម្បី​បិទ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន តួយ៉ាង​ដូចជា​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ការ​តម្រូវឱ្យ​អ៊ុយ​ក្រែ​ន​បោះបង់ចោល​គំនិត​ចង់​ក្លាយជា​សមាជិក NATO​។​

​ទន្ទឹមគ្នា​នោះដែរ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៉ី លោកស្រី Maria Zakharova បាន​និយាយថា រុ​ស្ស៉ី​គ្មាន​ផែនការ​ពិភាក្សា​អំពី​ចំណុច​ដែលថា​យោធា​បរទេស នឹងត្រូវ​ដាក់ពង្រាយ​នៅ​អ៊ុយ​ក្រែ​ន​ទេ ទោះ​ក្នុង​ទម្រង់​អ្វី​ក៏ដោយ ហើយ​វា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកញ្ញា ឆ្នាំ ២០២៥​។​

​លោកស្រី Zakharova បាន​បញ្ចេញមតិ​ឆ្លើយតប​ចំពោះ​ការអត្ថាធិប្បាយ ដោយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Ursula von der Leyen អំពី​ផែនការ​បញ្ជូន​កងទ័ព​អឺរ៉ុប​ទៅ​អ៊ុយ​ក្រែ​ន ដោយ​ប្រាប់​ក្រុមអ្នកកាសែត​ដូច្នេះ​ថា «​រុ​ស្ស៉ី នឹងមិន​និយាយ​ពី​កិច្ច​អន្តរាគមន៍​របស់​បរ​ទេស​នៅ​អ៊ុយ​ក្រែ​ន​ក្នុង​ទម្រង់ ឬ​ក្រោម​លក្ខខណ្ឌ​ជា​មូលដ្ឋាន និង​សន្តិសុខ​ណាមួយ​ឡើយ​»​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Financial Times កាលពី​ចុង​សប្តាហ៍​មុន លោកស្រី von der Leyen បាន​និយាយថា អឺរ៉ុប​កំពុង​រៀបចំ​ផែនការ​ដាល់​ពង្រាយ កងទ័ព​ចម្រុះ​ជាតិ​សាសន៍​ទៅ​អ៊ុយ​ក្រែ​ន ជា​ផ្នែក​មួយ​នៃ​ការធានា​សន្តិសុខ​ក្រោយ​សង្គ្រាម ហើយក៏​នឹងមាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​ផងដែរ​។​

​ទាក់ទង​នឹង​បំណង​ជួប​ជាមួយ​លេ​ា​ក​ហ្សេ​ឡ​ន​ស្គឺ​នួវ​ទឺ​ក្រុង​មួ​ស្គួ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Andrii Sybiha បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​កញ្ញា​ថា លោក ពូ​ទីន មិន​មានបំណង​សុច្ចរិត​ទេ​។ លោក​ថា «​ទាំងនេះ​គឺជា​សំណើ​ដ៏​ធ្ងន់ធ្ងរ ហើយ​ប្រធានាធិបតី ហ្សេ​លេន​ស្គី បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កិច្ចប្រជុំ​បែបនេះ​នៅពេលណា​ក៏បាន​។
​លោក​បាន​កត់សម្គាល់ថា យ៉ាងហោចណាស់​ប្រទេស​ចំនួន​៧ ដូចជា អូទ្រីស បុរី​វ៉ា​ទី​កង់ ស្វី​ស តួ​ក​គី និង​រដ្ឋ​ឈូង​សមុទ្រ​ចំនួន​៣ បាន​យល់ព្រម​រួចមកហើយ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចចរចា​សន្តិភាព​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​។​​លោក Sybiha បាន​សង្កត់ធ្ងន់ថា «​មានតែ​សម្ពាធ​កើនឡើង​ប៉ុណ្ណោះ​ដែល​អាច​បង្ខំ​រុស្ស៊ី​ឲ្យ​មាន​ភាពប្រាកដប្រជា​អំពី​ដំណើរការ​សន្តិភាព​»​។​

​សួ​ម​បញ្ជាក់ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង (KCNA) បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទឺ​៤​កញ្ញា​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​និយាយថា ប្រទេស​របស់លោក​នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កងទ័ព​រុ​ស្ស៉ី ឱ្យ​ដូចជា​បងប្អូន ហើយ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចាត់ទុក​ទំនាក់ទំនង​រុ​ស្ស៉ី​-​កូរ៉េខាងជើង​ថា​ជាពិសេស​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកញ្ញា ឆ្នាំ ២០២៥​។​

​សេចក្តីរាយការណ៍​រប​ស់ KCNA បញ្ជាក់ថា «​សម​មិត្ត គីម ជុង​អ៊ុន និង​លោក​ប្រធានាធិបតី ពូ​ទីន បាន​ផ្លាស់ប្តូរ​យោបល់​គ្នា ដោយស្មោះ​ត្រង់ លើ​បញ្ហាសំខាន់ៗ​ក្នុង​តំបន់ និង​អន្តរជាតិ​»​។ KCNA បន្ថែមថា លោក ពូ​ទីន បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ទាហាន​កូរ៉េខាងជើង​ដែល​កំពុង​ប្រយុទ្ធ​នឹង​អ៊ុយ​ក្រែ​ន ហើយ​ថា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​គឺ «​ពិសេស​ដោយ​ការជឿទុកចិត្ត មិត្តភាព និង​សម្ព័ន្ធភាព​»​។​

​លោក គីម និង​លោក ពូ​ទីន បាន​ជួបគ្នា​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ អំឡុងពេល​ចូលរួម​ទិវា​ជ័យជម្នះ នៅក្នុង​ទីក្រុង​ប៉េកាំង​។ KCNA បាន​ចុះផ្សាយ​រូបថត លោក គីម ជុង​អ៊ុន ឈរ ឬ​ដើរ​ជាមួយ​លោក ពូ​ទីន និង​លោក ស៉ី ជីន​ពីង ដោយ​ស្នាមញញឹម ហើយ​កាសែត​រដ្ឋ Rodong Sinmun ក៏បាន​ផ្សព្វផ្សាយ​ពី​ទិដ្ឋភាព​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ​៕a rssy a rssy1 a rssy2