» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8412 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698583 នាក់

គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី និង​ប្រ​ទេ​ស៊ី​រី​មាន​មនុស្ស​ជាង​១០០០​នាក់​ស្លាប់​

​តួ​គី​៖​ចំនួន​អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​ដែល​បាន​វាយប្រហារ​នៅ​ភាគខាងត្បូង​ប្រទេស​ទួរគី​ជាប់​ព្រំដែន​ស៊ី​រី មាន​មនុស្ស​ចំនួន ជាង​១​ពាន់​នាក់ បាន​ស្លាប់​​និង​ជាង​២៣០០ នាក់​បាន​រងរបួស​។ លើសពីនេះ អគារ​ជាង ១៧០០ នៅក្នុង​ទីក្រុង​ចំនួន​១០​ត្រូវបាន​ខូចខាត​។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គ្រាអាសន្ន​ទួរគី (AFAD) បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យជួយ​បន្ទាប់ពី​ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​។a land qvak2

ទីភ្នាក់ងារ​នេះ​បាន​និយាយថា ខ្លួន​ត្រូវការ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ “​នៅក្នុង​តំបន់​នៃ​ការស្វែងរក​និង​ជួយសង្គ្រោះ​ទីក្រុង​” នេះ​បើ​យោងតាម CNN ។​​អ្នកស្ម័គ្រចិត្ត​ជិត ១០០០​នាក់​មកពី​ទីក្រុង​អុ​ី​ស្តង់​ប៊ុល ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​តំបន់​រងគ្រោះ ដើម្បី​ជួយ​ក្នុង​ការងារ​ជួយសង្គ្រោះ​។​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹ​ថា​៖​តំបន់​កា​រ៉ា​ម៉ាន់​ម៉ា​រ៉ា​ស Kahramanmaras ប្រទេស​តួ​ក​គី ដែល​នៅ​ចម្ងាយ​ប្រមាណ​តែ​៦០​គីឡូម៉ែត្រ​ពី ព្រំប្រទល់​ប្រទេស​ស៊ី​រី ជា​ចំណុច​ស្នូល​នៃ​ការរញ្ជួយ​ដី​ពីរ​។ ការរញ្ជួយ​ដី​ទីមួយ កំរិត​៧,៨​វ៉ិ​ច​ទ័​រ កើតឡើង​នៅក្នុង​ស្រទាប់ដី​ជម្រៅ ប្រមាណ ១៧,៩ នៅវេលា​ម៉ោង​១​និង​១៧​ភ្លឺ​ម៉ោង​សកល ត្រូវជា​ម៉ោង​៤​និង​១៧​នាទី​ម៉ោង​ក្នុងស្រុក និង វាយប្រហារ​យ៉ាងខ្លាំង​លើ​៧​ខេត្ត​របស់​តួ​ក​គី​និង​ប្រទេស​ស៊ី​រី​។ អមដោយ​រលក​រញ្ជួយ​តូច​៥០​បន្ថែមទៀត​នៅ​តួ​ក​គី កម្លាំង​នៃ​ការរញ្ជួយ​ដី​បាន​អង្រួន​ភាគ​អាគ្នេយ៍​តួ​ក​គី​ទាំងមូល និង​រង្គើ​រហូតដល់​ប្រទេស​លី​បង់ កោះ​ស៊ី​ប ព្រមទាំង​តំបន់​ហ្កូ​អេ​ន​ឡង់​ផង បើតាម​ការបញ្ជា​ក់រប​ស់​ភ្នាក់ងារ​ភូ​គ​ព្ភ​សាស្ត្រា​ដា​ណឺ​ម៉ាក​។ ប៉ុន្មាន​ក្រោយមកទៀត នៅវេលា​ម៉ោង​១០​និង​២៤​នាទី​ម៉ោង​សកល វិទ្យាស្ថាន​អាមេរិក​បាន​ជូនដំណឹង​អំពី​ការរញ្ជួយ​ទី​ពីរ កំរិត ៧,៥​វ៉ិ​ច​ទ័​រ នៅ​ក្រុង​អេ​គី​ណូ​ហ្សូ Ekinozu​។​

​ការរញ្ជួយ​ដី​នេះ​គឺមាន​កម្លាំង​ខ្លាំង​បំផុត​មួយ​ដែល​បាន​អង្រួន​ប្រទេស​ទួរគី​ក្នុង​រយៈពេល​ជាង ១០០​ឆ្នាំ ដោយ​អង្រួន​តំបន់​ដ៏​ធំ​មួយ​បណ្តាលឱ្យ​អគារ​ជាច្រើន​ដួលរលំ​។​​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ព្យាយាម​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​នៅក្នុង​គំនរ​បាក់បែក​ក្នុង​អាកាសធាតុ​រដូវរងា​ត្រជាក់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​។​​មាន​ប្រទេស​ជាច្រើន​បានប្រកាស​ផ្ដល់ជំនួយ​ដល់​តួ​ក​គី និង​ស៊ី​រី ក្នុងនោះ​រួមមាន​ចាប់ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប រហូតដល់​ប្រទេស​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ជាប់ដៃ​វាយ​ប្រយុទ្ធ​គ្នា ក្នុង​សង្គ្រាម ក៏បាន សន្យា​ផ្ដល់ជំនួយ​ផងដែរ​។ ថ្លែង​នៅ​សារ​របស់ខ្លួន​ផ្ញើ​ទៅកាន់​សម​ភាគី​ស៊ី​រី លោក បា​ស្សា អាល់​អាសាដ និង​លោក អឺ​ដូ​ហ្កា​ន់ លោក ពូ​ទីន បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​បាន​សន្យា​ផ្ដល់ជំនួយ​ដើម្បី ជួយ​ប្រទេស​ទាំង​២ ជម្នះ​ពេលវេលា​ដ៏​លំបាក​នេះ​។ ចំណែកឯ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​លេន​ស្គី បាន​និយាយថា​ប្រទេស​របស់លោក​ដែល​កំពុង​រង​ការ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម បាន​ត្រៀម ខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ស៊ី​រី និង​តួ​ក​គី​។ ក្រៅ​តែ​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន អ៉ី​រ៉ង់ ប៉ូឡូញ អាល្លឺម៉ង សាធារណរដ្ឋ​ឆែក ស្វី​ស និង​ចក្រភព​អង់គ្លេស​ក៏បាន​ប្រកាស​ផ្ដល់ជំនួយ​ដល់​ស៊ី​រី និង​តួ​ក​គី​ផងដែរ​។​

​តាម​សេចក្តីរាយការណ៍​ថ្មី​ឲ្យ​ដឹងថា មកទល់​ឥឡូវ ចំនួន​អ្នកស្លាប់​បាន​បន្ត​កើន​ជិត​ដល់ ១,៤០០​នាក់​ហើយ ។ ប្រធានាធិបតី​តួ​ក​គី លោក អឺ​ដូ​ហ្កា​ន់ បាន​ប្រាប់ថា មនុស្ស​យ៉ាង​ហាស់​ចំនួន​៩១២​នាក់ បាន​បាត់​បង់ជីវិត នៅក្នុង​ប្រទេស​របស់លោក​។ ដោយឡែក ក្នុងប្រទេស​ស៉ី​រី​វិញ​ដែល​នៅក្បែរ​ខាង​វិញ តួលេខ​ចុងក្រោយ​បាន​បង្ហាញថា មនុស្ស​យ៉ាងតិច ៤៧៣​នាក់​ក៏បាន​ស្លាប់​ផងដែរ​៕a land qvak a land qvak1 


​