» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11460 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701631 នាក់

ប្រធាន​អាស៊ាន​ជិត​ផុត​អាណត្តិ ផ្តល់​អនុសាសន៍ ៣ ចំណុច សម្រាប់យន្តការ​ស្វែងរក​សន្តិភាព នៅ​មី​យ៉ាន់​ម៉ា​

​សៀមរាប​៖​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៩ នៅ​សណ្ឋាគារ​សុខា ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​អះអាងថា បច្ចុប្បន្ននេះ មី​យ៉ាន់​ម៉ា​កំពុង​រំកិល​ទៅរក​សង្គ្រាមស៊ីវិល​ហើយ​!​។ ទន្ទឹម​និង​ការអះអាង​បែបនេះ គឺ នៅ​ចំពោះមុខ​ប្រមុខ​ការពារជាតិ​អាមេរិក ចិន អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ​ផ្សេងទៀត សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុងនាម​ជា​ប្រធាន​អាស៊ាន បានផ្តល់​អនុសាសន៍​គ​ន្លឹះ ៣ ចំណុច ដើម្បី​ស្វែងរក​សន្តិភាព​បាន​ជោគជ័យ​នៅក្នុង​ប្រទេស​នេះ​។​a asean defen 

អនុសាសន៍​សំខាន់ៗ​ទាំង ៣ ចំណុច​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​លើកឡើង​នេះ គឺ​ទី​១. ប្រទេស​កំពុងមាន​សង្គ្រាម​ស៊ីវិល ត្រូវតែ​រក្សា​ទ្វារ​ឲ្យ​បើកចំហរ​ជានិច្ច​សម្រាប់​កិច្ចពិភាក្សា​នយោបាយ និង​ការចរចា​ប្រកបដោយ​បរិ​យាប​ន្ន​។ ចំណែក ទី​២. គឺ​ត្រូវ​ធានា​នូវ​សុវត្ថិភាព យុត្តិធម៌ និង​សុ​ខុល​មាល​ភាព​របស់​គ្រប់ភាគី​ទាំងអស់ និង​ទី​៣. គឺ​ត្រូវមាន​ភាពម្ចាស់ការ ខណៈដែល​កំពុង​ទទួល​ខុសត្រូវ​លើ​ដំណើរការ​សន្តិភាព​។ សម្រាប់​សម្តេច​ប្រធាន​អាស៊ាន ភាពជា​ម្ចាស់​នៃ​ប្រទេសជាតិ​នេះ គឺជា​ពិតជា​សំខាន់​ខ្លាំងណាស់​ចំពោះ​ការចរចា​សន្តិភាព​។​

​ការផ្តល់​អនុសាសន៍​ជា​គន្លឹះ​សំខាន់ៗ​របស់ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅពេលនេះ គឺធ្វើឡើង​ស្របពេល​ដែល​បញ្ហា​ជម្លោះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បានអូសបន្លាយ​ជិត​២​ឆ្នាំ​មកហើយ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី និង​រដ្ឋាភិបាល​របស់​លោកស្រី​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២១​។ ជិត​២​ឆ្នាំ​មកនេះ មី​យ៉ាន់​ម៉ា បាន​ពើបប្រទះ​នឹង​អំពើហិង្សា​ជា​បន្តបន្ទាប់ ដោយបាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់ពាន់នាក់​។ ប៉ុន្តែ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ថ្មីៗ​នេះ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បានធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើង ដោយបាន​សម្រេច​ដោះលែង​អ្នកទោស​ប្រមាណ​ជិត​៦​ពាន់​នាក់ ក្នុងនោះ ក៏មាន​ជនបរទេស​មួយចំនួន​ផងដែរ​។​

​ការដោះលែង​នេះ​ធ្វើឡើង ក្រោយពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី ហ្គូ​តេ​រ៉េ​ស ដែល​លោក​បានមក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ នៅក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ដោះលែង​អ្នកទោស ហើយ​វិល​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​អាស៊ាន បានបង្ហាញ​ជំហរ​នៅ​រារែក​នៅឡើយ​ក្នុង​ការគួរ​បញ្ជូន​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​ទៅ​មី​យ៉ាន់​ម៉ា​ជា​លើក​ទី​៣ ផងដែរ​បន្ទាប់ពី​បរាជ័យ​ក្នុង​បេសកកម្ម​លើក​ទី​២​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ថា ការបញ្ជូន​លោក ប្រាក់ សុខុន ទៅ​មី​យ៉ាន់​ម៉ា គឺ​កំពុងស្ថិត​នៅក្នុង​ការពិចារណា ដោយ​រង់​ចាំមើល​ប្រតិកម្ម​ពី​ខាង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ​ជាមុនសិន មុននឹង​ធ្វើការ​សម្រេច​ចិត្ត​។

កម្ពុជា នៅសល់​ពេល​ជាង​១​ខែ​ទៀត​សម្រាប់ធ្វើ​កិច្ចការ​ទាំងអស់នេះ មុន​អស់​ភារកិច្ច​ត្រឹម​ឆ្នាំ​២០២៣​។​ដោយឡែក​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អា​ស៊ា​នៅ​សៀមរាប​លើក​នេះ​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​តែងតាំង​ដោយ​យោធា​មី​យ៉ាន់​ម៉ា​លោក Mya Tun Oo មិន​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រមុខ​ការពារជាតិ​អាស៊ាន ក៏ដូចជា​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយនឹង​សហរដ្ឋអាមេរិក ជប៉ុន និង​ប្រទេស​ដទៃទៀត ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នោះទេ ។​សារព័ត៌មាន​ជប៉ុន NHK បាន​ចុះផ្សាយ​ឲ្យ​ដឹងថា​៖​កិច្ចប្រជុំ​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែវិច្ឆិកា នៅ​ខេត្តសៀមរាប ខណៈ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin និង​សម​ភាគី​ចិន លោក Wei Fenghe ក៏​នឹងចូលរួម​ផងដែរ ។ ប្រភព​ការទូត​អាស៊ាន​បាន​និយាយថា អ្នកចូលរួម​មួយចំនួន​មានការ​ស្ទាក់ស្ទើរ​យ៉ាងខ្លាំង​ក្នុងការ​អង្គុយ​ជាមួយ​តំណាង​យោធា​មី​យ៉ាន់​ម៉ា ដោយសារតែ​ប្រទេស​នេះ​មាន​ភាពចលាចល ចាប់តាំងពី​រដ្ឋប្រហារ​កាលពី​ឆ្នាំមុន ហើយ​យោធា​នៅតែ​បន្ត​វាយប្រហារ​លើ​កងកម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ។​​ស្របពេល​ជាមួយគ្នានេះ​មេដឹកនាំ​អាស៊ាន​ក៏បាន​ព្រមព្រៀងគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៤០​និង​ទី​៤១​កាលពី​ដើមខែ​នេះ​ដើម្បី​ពិនិត្យឡើងវិញ​នូវ​តំណាង​របស់​មី​យ៉ាន់​ម៉ា​នៅ​គ្រប់​កម្រិត​នៃ​កិច្ច​ជុំ​របស់ខ្លួន​ផងដែរ ខណៈ​កន្លងមក​សមាជិក​នៃ​យោធា​មី​យ៉ាន់​ម៉ា ត្រូវបាន​រារាំង​រួចទៅហើយ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ៕a asean defen2 

​