» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5133 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695304 នាក់

តុលាការក្រុង​ភ្នំពេញ​កា​ត់​ឲ្យ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ថាច់​សេដ្ឋា​ជាប់គុក​សរុប​៤​ឆ្នាំកន្លះ​មេធាវីថាអយុត្តិធម៍

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៨​តុលា​នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ទី​២​របស់លោក ថាច់ សេដ្ឋា​អនុប្រធាន​គណបក្ស​ភ្លើងទៀន ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​។a thach sitha

តាម​សាលក្រម ត្រូវបាន​ប្រកាស​ដោយ​លោកស្រី ឈុន ដាវី ។​សាលក្រម​បែបនេះ ធ្វើឡើង​ដោយ​ចៅក្រម​ជំនុំជម្រះ បាន​យោងទៅលើ​វីដេអូ​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ដែល លោក ថាច់ សេដ្ឋា បាន​ថ្លែង​រិះគន់​អំពី​ការធ្វើ​ខួប​៤៤​ឆ្នាំ ៧​មករា​ដែល ត្រូវបាន​តំណាង​អយ្យការ ចាត់ទុកថា ជាការ​ថ្លែង​សារ​នយោបាយ​របស់លោក ថាច់ សេដ្ឋា​វាយប្រហារ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ឆេះ​កំហឹង​នឹង​ប្រវត្តិសាស្ត្រ​រវាង​ខ្មែរ និង​វៀតណាម​។ លោក សឺ​ន ជុំ​ជួន សហ​មេធាវី​ការពារ​លោក ថាច់ សេដ្ឋា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នេះ​ជា​រឿង​អយុត្តិធម៌ ហើយ​ក្រុម​មេធាវី​នឹង​ពិភាក្សា​អំពី​ការប្តឹង​ឡើងទៅ​សាលាឧទ្ធរណ៍​។​

​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ទើបតែ​ត្រូវបាន​តុលាការ​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​សែក​ស្អុយ កាលពី​ថ្ងៃទី​២១​កញ្ញា ដោយ​ដាក់ពន្ធនាគារ​រយៈពេល ១៨​ខែ និង​បង្គាប់​ឲ្យ​សង​សំណង​រដ្ឋប្បវេណី និង​ជំងឺ​ចិត្ត​ដើមបណ្តឹង​ជាង​៣​ម៉ឺន​ដុល្លារ​ទៀត​ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​»​។​ជា​តុល្យការ ដោយ​បូក​នឹង​សំណុំរឿង​ទី​២ ដែល​ទើបនឹង​ប្រកាស​សាលក្រម​នៅថ្ងៃនេះ​ទៀត លោក ថាច់ សេដ្ឋា ត្រូវ​ជាប់ពន្ធនាគារ​ចំនួន​៤​ឆ្នាំកន្លះ និង​សំណង​ជា​ទឹកប្រាក់​ប្រមាណ ៣​ម៉ឺន​១​ពាន់​ដុល្លារ​អាមេរិក​។

កាលពី​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កាត់ទោស​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ក្រោម​ការចោទប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ ២០១៩ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់ ស្តីពី ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោកស្រី ឈុន ដាវី ជា​ចៅក្រម​ជំនុំ​ជំ​រះ និង​លោក ប្លង់ សុផល ជា​តំណាង​អយ្យការ​។​​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា កាលពី​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ តាម​ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ ដោយ​ចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ឬ​ចេញ សែក​អត់លុយ​ចំនួន ៥​សន្លឹក ហើយ​ដែល​ត្រូវបាន​ប្ដឹង​ដោយ​ក្រុមហ៊ុន រិ​ន ឆាយ​,​ផ ប ស​៕​សរន / Na thach sitha 

​