» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3653 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056147 នាក់

ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ប្រថាប់​ជា​រាជាធិបតី​ព្រះរាជ​កម្មវិធី «១០០​ព្រះវស្សា នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​»

​ភ្នំពេញ​៖ នា​ល្ងាច​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២ មូលនិធិ​មុទិតា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​នានា​រៀបចំ ព្រះរាជ​កម្មវិធី «១០០​ព្រះវស្សា នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​» ដែល​ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតី ដ៏​ខ្ពស់​ខ្ពស់​ជាទីបំផុត ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាល​មហោស្រព ចតុម្មុខ​មង្គល​។​a king birth1 

​ព្រះរាជ​កម្មវិធី «១០០​ព្រះវស្សា នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​» ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង រំលឹក​ដល់​ព្រះ​គុណូបការៈ និង​សម្តែង​នូវ​មនោសញ្ចេតនា​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេចបាន ប្រកបដោយ​សេចក្តី​កតញ្ញូ​កតវេទី ចំពោះ​ព្រះមហា​ករុណា​ទិ​គុណ ដ៏​ធំធេង​របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នៅក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ ការកសាង​ជាតិ និង​ការបង្រួបបង្រួម​ជាតិ ការការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ​កម្ពុជា និង​ការរួបរួម​ដើម្បី​សន្តិភាព ឯករាជ្យ និង​កសាង​ជាតិ​គ្មាន​ឈប់ឈរ​។​

​ក្នុង​ព្រះរាជ​កម្មវិធី «១០០ ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​» ក៏មាន​ការយាង និង​អញ្ជើញ ចូលរួម​ពី សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ សម្តេច​ព្រះសង្ឃ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ ៤០០ អង្គ​/​នាក់​។​a king birth a king birth2