» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6980 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697151 នាក់

ផ្ទះ​មាន​យីហោ​ក្លឹប​បាល់ទះ​រ៉ូ​ឡង់​បើក​ឲ្យ​មនុស្ស​ចូល​លេងល្បែង​ជល់​មាន់​តាម​អន​ឡាញ​តាម​ទូរ​សព្ទ​ដៃ និង​ល្បែង​បៀរ យ៉ាង​គគ្រឹកគគ្រេង

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​មែន​បាន​បង្កើត​គណកម្មការ​បង្ក្រាប​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ទំរង់ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ឃើញ​ធើ​បាន​មួយ​ដង្ហើម​ចង្រឹត​ក៏​ស្ងាត់ឈឹង​វិញ​ទៅ​មិ​ដឹងថា​រំសាយ​វិញ​បាត់​ឬ​ខ្ជឹ​ល​បានជា​បន​ល្បែង​ឡើងចាង​វិញ​ចឹ​ង​?​។​ជាក់ស្តែង​ម្ចាស់​ទីតាំង​មាន​យីហោ​ក្លឹប​បាល់ទះ​រ៉ូ​ឡង់ )​ដែលមាន​ទីតាំង​នៅក្នុង​នៅ​ចំនុច ផ្លូវ​៩៩ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​បើក​ឲ្យ​មនុស្ស​ចូល​លេងល្បែង​ជល់​មាន់​តាម​អន​ឡាញ​តាម​ទូរ​សព្ទ​ដៃ និង​ល្បែង​បៀរ យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ការទប់ស្កាត់ និង​បង្ក្រាប ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​សោះឡើយ​។​a game ball 

​គេ​សង្កេតឃើញ​អ្នកញៀន​ល្បែង​ជាច្រើន​នាំគ្នា​ចូល​លេង​យ៉ាង​ពពាក់ពពូន នៅក្នុង​ទីតាំង​ក្លឹប​បាល់ទះ​រ៉ូ​ឡង់ រហូត​អ្នកខ្លះ​ចាញ់ លក់​អស់ទ្រព្យ​សម្បត្តិ​ជាច្រើន ព្រមទាំង​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ទៀតផង​។
​បុរស​ម្នាក់ រស់នៅក្នុង​សង្កាត់​ឫស្សីកែវ សុំ​មិន​បញ្ចេញ​ឈ្មោះ ខ្លាច​ខ្មាស​គេ បាន​លើកឡើងថា កន្លងមក ខ្លួន​ធ្លាប់​លង់​ចាញ់ល្បែង​ក្នុង​ក្លឹប​បាល់ទះ​ខាងលើ​ដែល​បង្កប់​ដោយ​ល្បែង​ជល់​មាន់​តាម​ទូរ​សព្ទ​ដៃ​និង​បៀរ ក្នុង​រយៈពេល​ជាង​មួយខែ​មកនេះ ហើយ​សម្រេចចិត្ត​លក់​ទ្រព្យសម្បត្តិ ដើម្បី​បាន​លុយ​ចូល​លេង​ស្រង់ដើម ប៉ុន្តែ​នៅតែ​ចាញ់​ងើបមុខ​មិន​រួច​ដដែល​។​


​ប្រភព​ដែល​ស្និត​និង​ក្លឹប​បាល់ទះ រ៉ូ​ឡង់​បាន​រៀបរាប់ថា ទីតាំង​នេះ​ចាប់តាំងពី​ឱ្យ​អ្នកលេង​ល្បែង ដំណើរការ គេ​សង្កេតឃើញ​អ្នកញៀន​ល្បែង​ចូល​លេង​ជា​រៀងរាល់ថ្ងៃ ដែល​ម្ចាស់​ទីតាំង​ឈ្មោះ​មុំ និង ឈ្មោះ​ឆៃ សម្រាប់​ដើរ​ប្រមូល​លុយ​តុង​នៅពេល​ចូលក្នុង​ក្លឹប​បាល់ទះ​លេងល្បែង គឺ​ចាប់ផ្ដើម​ពី​ម៉ោង​១៥:៣០​នាទី រហូតដល់​ម៉ោង​១៧:៣០​ល្ងាច​ប្រមូល​លុយ​ថ្លៃ​តុង​ម្តង និង​ចាប់ពី​ម៉ោង​១៧:៣០​នាទី​រហូតដល់​យប់​ប្រមូល​លុយ​តុង​ថ្លៃ​ទីតាំង​ម្ដងទៀត​។

​មហាជន​ក្នុង​សង្កាត់​ឫស្សីកែវ ផ្ទុះ​ការ​រិះគន់ថា ទីតាំង​ក្លឹប​បាល់ទះ​រ៉ូ​ឡង់​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​លោក​មេ​ប៉ុស្តិ៍​ឬ​ស្សី​កែវ​ឡើយ​មាន​ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ ទៅ ១០០ ម៉ែត្រ​តែប៉ុណ្ណោះ ហេតុអ្វី​បានជា​លោក ទូច គឹម​សុង មេ​ប៉ុស្តិ៍​ឬ​ស្សី​កែវ មើលមិនឃើញ ?​កាលដែល​ក្លឹប​បាល់ទះ​យីហោ (​រ៉ូ​ឡង់​) បើក​ឲ្យ​អ្នកញៀន​ល្បែង​ចូល​លេងល្បែង​ភ្នាល់​ដាក់​ប្រាក់ យ៉ាង​ពពាក់ពពូន​ដោយ​ខុសច្បាប់​បែបនេះ ទំនង​មាន​ការបិទ​ភ្នែក បិទ​ត្រចៀក ពី​សំណាក់​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ហើយ​មើលទៅ ដើម្បី​ចែក​ប្រយោជន៍​គ្នា​ក៍ថា​បាន ទើប​សមត្ថកិច្ច​ព័ន្ធ​មិន​ធ្វើការ​បង្ក្រាប តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​ប្រភព​ខាងលើ​ឲ្យ​ដឹងថា ក្លឹប​បាល់ទះ​យីហោ (​រ៉ូ​ឡង់​)​អួតអាង​ថា វង់ល្បែង​របស់ខ្លួន​ខា​ង​លើ មាន​សុវត្ថិភាព​ខ្លាំងណាស់ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ បើទោះបីជា​រាជរដ្ឋាភិបាល កំពុង​ដាក់បទបញ្ជា​ឲ្យ​បង្ក្រាប​ល្បែង​ខុសច្បាប់ និង​មានច្បាប់​នៅ​ទូទាំងប្រទេស​ក៏ដោយ ព្រោះ​មាន​មន្ត្រី​ដ៏​មានអំណាច ជា​អ្នក​ចាំ​ការពារ សូម្បីតែ​លោក ហ៊ាង ថាវ​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ ក៏​មិន​ហ៊ាន​ចេញមុខ​បង្ក្រាប​ដែរ ។​

​ប្រជាពលរដ្ឋ​ឆ្ងល់​តើ​ម្សៀ​ណា​ហ៊ាន​កាង​?​ឯកឧត្តម ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដឹង​ដែរ​អត់​ទាន​?a game ball1 
​