» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9858 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700029 នាក់

លទ្ធ​នៃ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់កម្ពុជា​នៅ​ប្រទេស​ឡាវ​

 

​ឡាវ​៖ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ឡាវ ត្រូវបាន​ពង្រឹង និង​ពង្រីក​កាន់តែ​ស៊ីជម្រៅ​ថែមទៀត បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គន​ប្រតិភូ​ជាំ​ន់​ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ទៅកាន់​ប្រទេស​ឡាវ​ក្នុង​សប្តាហ៍​នេះ​។a hun lao 

​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ បាន​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើនឡើង​ពី ១៦០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ដល់ ២១០​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២២​។

​មេ​ដឹក​កម្ពុជា និង​ឡាវ បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារជាតិ កិច្ចការ​ព្រំដែន និង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សេដ្ឋកិច្ច​-​សង្គម ពាណិជ្ជកម្ម និង​ការវិនិយោគ ការតភ្ជាប់ ទេសចរណ៍ ថាមពល និង​ការអប់រំ ជាដើម​។

​នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ​, សម្តេច​តេ​ជោ ហ៊ុន សែន បាន បានលើកឡើង​អំពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដែល​ផ្តល់នូវ​លក្ខខណ្ឌ​ល្អប្រសើរ និង​បរិយាកាស​អំណោយផល​ដ​ល់​វិនិយោគិន​បរទេស និង​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ ព​ន្លឿ​ន​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចៀសវាង​ការយកពន្ធ​ត្រួត​គ្ន (DTA) ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី និង​សកម្ម ភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​។

​សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ​បង្កើន​ការរៀបចំ​ព្រឹត្តិការណ៍​ផ្គូរ​ផ្គង ដៃគូ​ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និង​សិក្ខាសាលា ដើម្បី​ផ្ដល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំងពីរ​។ មេដឹកនាំ​ទាំងពីរ​បាន​ស្វាគមន៍​ចំពោះ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍ និង​ការបើក​ឡើងវិញ​នូវ ជើងហោះហើរ​ត្រង់​ពី​ហ្លួង​ប្រា​បាង​-​ប៉ាក​សេ​-​សៀមរាប នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ឡាវ​បើក​នូវ​ការហោះហើរ​ត្រង់​ពី​ភ្នំពេញ​- វៀង​ច័ន្ទ​ន៍​-​ភ្នំពេញ ឡើងវិញ ដើម្បី​ជាការ​រួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​ដែលជា​វិស័យ មាន​សក្តានុពល និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការស្តា​សេដ្ឋកិច្ច ប្រទេស​ទាំងពីរ ក្រោយ​ព្រឹត្តិការណ៍​ជំងឺឆ្លង​កូ​វីដ​១៩​។

​បន្ទាប់ពី​ជំនួប​ទ្វេភាគី​, នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះហត្ថលេខា​ជាមួយ លោក សន​សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​ឡាវ លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​

ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ សម្រាប់​ឆ្នាំ​២០២៣-២០២៧ និង​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ និង​ឡាវ​-​កម្ពុជា ចុះហត្ថលេខា​ដោយ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ និង​លោក សា​លើ​ម​ស គុំ​ម៉ា​ស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​ឡាវ​។​នាយករដ្ឋមន្ត្រី លោក សន​សៃ ស៊ីផា​ន់​ដន (Sonexay Siphandone) តំណាងឱ្យ​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ បាន​សម្តែង​ការដឹងគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តល់ជំនួយ និង​គាំទ្រ​ដល់​ប្រទេស​ឡាវ​ផងដែរ​៕a hun lao1 a hun lao2 a hun lao3 a hun lao4 
​