» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7666 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697837 នាក់

តាម​ក្រសួង​ស្ថាប័ន និង​អង្គភាព​ចំណុះ​ត្រូវ​ផ្សព្វផ្សាយ ខ្លឹមសារ ប្រឆាំង​អំពើពុករលួយ ១៣​ចំណុច​!


​ភ្នំពេញ​៖ ខាងលើនេះ​ជា​សំណើ​រលោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្នើសុំ​ដល់​ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ជា​ប្រធាន​ក្រសួង ស្ថាប័ន ក្នុង​សំណើសុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ប្រឆាំង​អំពើពុករលួយ នៅតាម​ក្រសួង ស្ថាប័ន និង​អង្គភាព​ចំណុះ ដើម្បី​អបអរសាទរ ទិវា​អន្តរជាតិ ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៩​ធ្នូ​។​a acu meet5 

​នៅក្នុង​សេចក្តីជូនដំណឹង​លោក​ទេសរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ពី ខ្លឹមសារ​ទាំង​១៣​នោះ រួមមាន ៖ ១) “​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល វះកាត់​” ដែលជា​អភិក្រម សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​មន្ត្រី អនុវត្ត​ការងារ ប្រចាំថ្ងៃ​។ ២) រួមគ្នា​ប្រឆាំង​អំពើពុករលួយ ។ ៣) ស្រឡាញ់​គ្រួសារ កុំ​ពុករលួយ ។ ៤) គោរព​នីតិរដ្ឋ គឺ​ប្រឆាំង​អំពើពុករលួយ​។

៥) ធុរកិច្ច​ស្អាតស្អំ គឺ​ប្រឆាំង​អំពើពុករលួយ​។ ៦) មាន​សុចរិត​ភាព គ្មាន​អំពើពុករលួយ ។​៧) យុវជន​ជា​កម្លាំងចលករ មិនអាច​ខ្វះ​បាន​ក្នុងការ ប្រឆាំង​អំពើពុករលួយ​។ ៨) ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​យាន ប្រឆាំង​អំពើពុករលួយ ដ៏​ល្អ​មួយ ៩) ស្អាតស្អំ ដើម្បី​អភិវឌ្ឍ ។​១០) ប្រឆាំង​អំពើពុករលួយ ដើម្បី​សង្គមជាតិ​យើង​។ ១១) ការប្រឆាំង​អំពើពុករលួយ ជា​កាតព្វកិច្ច របស់​យើងទាំងអស់គ្នា​។ ១២) អភិបាលកិច្ច​ល្អ គឺ​ស្អាតស្អំ មិន​ពុករលួយ និង​១៣) ផ្ដល់​សេវាសាធារណៈ ប្រកបដោយ​គុណភាព និង​មិនមាន​អំពើពុករលួយ​។​

​យោងតាម​អនុក្រឹត្យ​លេខ ១៥០ អនក្រ​.​បក ចុះ​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ​២០១០ ស្តីពី​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ៩​ធ្នូ​បាន​តម្រូវ​ឲ្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ភារកិច្ច​ទទួលបន្ទុក រៀបចំ​ចាត់ចែង​កិច្ចការ​នៃ​ទិវា​នេះ ដោយ​សហការ​ជាមួយនឹង​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ និង​ឯកជន គ្រប់លំដាប់​ថ្នាក និង​អាជ្ញាធរ​ដែនដី​រាជធានី ខេត្ត ៕a acu om2 a acu om 

​