» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11029 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701200 នាក់

សេចក្តីសម្រេច​អង្គការសហប្រជាជាតិ​តម្រូវ​ឲ្យ​រុស្ស៊ី​សង​ការខូចខាត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​

​ញូយ៉ក​៖​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧២ កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​បានចេញ​សេចក្ដីសម្រេច​រួមគ្នា​ថ្មី​មួយ​តម្រូវឱ្យ​ប្រទេស​រុស្ស៊ី​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់ខ្លួន​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ត្រូវ​ធើ្វ​ការផ្តល់​សំណង​សម្រាប់​ការខូចខាត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅក្នុង​ប្រទេសមួយ​នេះ​។a uy onu

​សេចក្ដីសម្រេច​ដែល​ទទួលបាន​គាំទ្រ​ដោយ​សមាជិក​ចំនួន ៩៤ នៅក្នុង​ចំណោម​សមាជិក ១៩៣​បានចាត់ទុក​សកម្មភាព​យោធា​របស់​រុស្ស៊ី​នៅក្នុង​ប្រ​ទស​អ៊ុយ​ក្រែ​ន​គឺជា​រឿង​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ ដែល​បណ្ដាលឱ្យមាន​អ្នកស្លាប់​និង​រង​បួស​ជាច្រើន​សែន​នាក់ ហើយ​និង​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​។ លោក​អគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Sergiy Kyslytsya ចាត់ទុក​សេចក្ដីសម្រេច​រួម​របស់ អ​.​ស​.​ប ខាងលើនេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​ថ្មី​មួយទៀត​សម្រាប់​អ៊ុយ​ក្រែ​ន និង​ចូលរួម​ក្នុង​ការដាក់​សម្ពាធ​បន្ថែមទៀត​ទៅលើ​រដ្ឋាភិបាល​រុស្ស៊ី ឱ្យ​បញ្ចប់​សកម្មភាព​វាយប្រហារ​ដោយ​មិន​រើសមុខ​របស់ខ្លួន​ទៅលើ​ទីតាំង​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​របស់​អ៊ុយ​ក្រែ​ន ដោយ​រាប់​បញ្ជូន​ទាំង​រោងចក្រ អគារ​លំនៅដ្ឋាន ស្ថានីយ​ថាមពល ហើយ​និង​មន្ទីរពេទ្យ​ជាដើម​។

​លោក Kyslytsya បាន​បន្ដថា "​អ៊ុយ​ក្រែ​ន​ត្រូវ​ប្រឈម​នឹង​ភារកិច្ច​ដ៏​ធំ​មហិមា​នៅក្នុង​ការកសាង​ប្រទេសជាតិ​របស់ខ្លួន​ឡើងវិញ នៅក្រោយពី​សង្គ្រាម ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ​គឺ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារតែ​អំពើ​ឈ្លានពាន​មួយ​នេះ ដែល​ប្រទេស​រុស្ស៊ី​គឺជា​អ្នក​ទទួលខុស​ចំពោះ​សោកនាដកម្ម​ដែល​ខ្លួន​ជា​អ្នក​បង្កឡើង​.​។​ជាក់ស្តែង​​រូបភាព​វីដេអូ​មួយ​ដែល​ថត​ដោយ​ឧបករណ៍​ដ្រូ​ន ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី ១៤ ខែវិច្ឆិកា​កន្លងទៅ ដោយ​បង្ហាញ​អំពី​ទិដ្ឋភាព​ខូចខាត​នៅឯ​ស្ថានីយទូរទស្សន៍​ជាតិ​ក្នុង​ទីក្រុង Kherson ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ក្រោយពី​ត្រូវបាន​រំដោះ​ចេញពី​ការគ្រប់គ្រង​របស់​យោធា​រុស្ស៊ី​កាលពីពេល​ថ្មីៗ​នេះ​។

​ក្រៅតែពី​ស្ថានីយទូរទស្សន៍​រដ្ឋ​ខាងលើនេះ ទាហាន​រុស្ស៊ី​ក៏បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ទៅលើ​ទីតាំង​ដែលជា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ដែល​ចាំបាច់​សម្រាប់​រដូវរងា​។​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ក្នុង​តំបន់ Kherson បាន​ថ្លែងឱ្យដឹងថា ក្រុមការងារ​អ្នកបច្ចេកទេស​របស់ខ្លួន​កំពុង​ប្រ​ញ​ប់​ប្រញាល់​ធើ្វ​ការជួសជុល​និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​សំខាន់ៗ​ក្នុង​ទីក្រុង​ឡើងវិញ សម្រាប់​បំរើ​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ឱ្យបាន​មុន​ការមកដល់​រដូវរងា​ក្នុងពេល​ខាងមុខ​។ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy​ក៏បាន​អញ្ជើញ​ចុះមក​ត្រួតពិនិត្យ​លើ​ស្ថានភាព​រស់នៅ​របស់​ពល​រដ្ឋ​នៅក្នុង​ទីក្រុង Kherson ដោយផ្ទាល់​ផងដែរ ហើយ​និង​បាន​សម្តែង​ការគោរព​និង​កោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​ការខិតខំ​របស់​យោធា​អ៊ុយ​ក្រែ​ន​ក្នុង​ការវាយរំដោះ​យក​តំបន់ Kherson ពី​ទាហាន​រុស្ស៊ី​មកវិញ​៕ ប្រភព​៖ Reutersa uy onu1
​