» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6329 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696500 នាក់

ឈ្មួញ​ដាក់​រំសេវ​ផ្ទុះ​រញ្ជួយ​ផ្ទៃ​បឹង​តា​មោក​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​?

​ភ្នំពេញ​៖​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទំនប់​កប់​ស្រូវ រាជធានី​ភ្នំពេញ អំពាវនាវ​ទៅ​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​ជួយ ចាត់វិធានការ​លើ​ក្រុម​ឈ្មួញ​ដែល​ដាក់​គ្រាប់​បំផ្ទុះ​យក​អាចម៍ដី​លក់ បង្ក​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ ។​
​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «Pov Khy» ដែល​បាន​បង្ហោះ​នូវ​វីដេអូ​ឃ្លី​ប​កាលពី​ថ្ងៃ​សៅ​រិ៍​ម្សិលមិញ ដែលមាន​រយៈពេល​ជាង​៣​នាទី ដោយ​ភ្ជាប់​ចំណងជើង​ថា «​រំ​ជួយ​ដី​នៅ​បឹង​កប់​ស្រូវ​» ។ ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ បាន​លើកឡើងថា មួយរយៈ​នេះ មាន​ក្រុម​ឈ្មួញ​រកស៊ី​មួយចំនួន បាន​យក​គ្រាប់​បំផ្ទុះ​ជា​ញឹកញាប់​នៅ​ចំ​កណ្ដាល​បឹង​កប់​ស្រូវ ដែលជា​កន្លែង​រណ្ដៅ​ដី ដើម្បី​យក​អាចម៍ដី​ទៅ​លក់ ។​a beung tamok4 

​ម្ចាស់​ហ្វេ​ស​ប៊ុ​កបាន​អំពាវនាវ​ទៅ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​អាជ្ញាធរ​សង្កា​ត់​គោក​រកា និង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ចុះ​ស្រាវជ្រាវ​និង​ចាត់វិធានការ​លើ​ឈ្មួញ​ដែល​ដាក់​គ្រាប់​បំផ្ទុះ​យក​អាចម៍ដី​លក់ នាំឱ្យ​រញ្ជួយ​ដី ហើយ​អាច​ប៉ះពាល់​លំនៅឋាន​ពលរដ្ឋ​នៅក្បែរនោះ​ជាដើម​៖ «​ទាន់​សភាព​ការមិន​ទាន់​អី សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជួយ​ចាត់វិធានការ​លើ​ឈ្មួញ​នៅ​ទំ​បន់​កប់​ស្រូវ​ហ្នឹង​ផង ហើយ​ជាពិសេស​ទំនប់​កប់​ស្រូវ​ក៏​ប្រេះ​ដែរ បើ​គ្រាប់​បំផ្ទុះ​ដំបូង​គេ​ដាក់​ល្មមៗ​ទេ ឥឡូវ​គេ​ដាក់​ធំ​ទៅៗ ផ្ទះថ្ម​យោគ​ដូច​រញ្ជួយ​ផែនដី​អញ្ចឹង​»​។​​លោក​ថ្លែងបន្តថា​៖ «​សូម​ប្តឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ ខណ្ឌ និង​ក្រុង បើ​ឃើញ​វីដេអូ​នេះ ជួយ​ពិនិត្យ​បឹង​កប់​ស្រូវ​នេះ​ផង គាត់​កាយ​ដី​ដល់​ក្បាល​ប្រែ​តទៅ​វា​អស់​ដី​កាយ អញ្ចឹង​វា​ដាក់​គ្រាប់រំសេវ​បំផ្ទុះ​ម្តងៗ មួយថ្ងៃ​៣,៤,៥​គ្រាប់ រង្គើ​ផ្ទះ​នៅ​អត់​បាន ហើយ​រង្គើ​កញ្ចក់​ចង់​ធ្លាក់​ចេញពី​បង្អួច​ទៅទៀត​» ។​

​សូមបញ្ជាក់ថា​នៅ​ទីនោះ​រណ្តៅ​ដី​ដ៏​ធំ​មហាសាល​មួយ​ត្រូវ​បា​គេ​ដឹងថា​ជា​របស់លោក​ឧកញ៉ា ញឹក ផន ហៅ​តា​កៅ​ដែលជា​ឈ្មួញ​ជួញ​អាចម៍ដី​និង​ឈូសឆាយ​ព្រៃ​យក​ដី​ដ័​ល្បី​ម្នាក់ បាន​កំពុងតែ​ជីក​លុងដល់​ក្បាល​ប្រេត​លើ​ផ្ទៃ​បឹង​តា​មោក និង​ដាក់​គ្រឿង​បំផ្ទុះ​ជា​រៀងរាល់ថ្ងៃ​បណ្តាលអោយ​រញ្ជួយ​ដី រង្គើ​ផ្ទះ ប្រេះស្រាំ​បង្កអោយមាន​ការក្តៅក្រហាយ​ពី​អ្នកភូមិ ជុំវិញ​ទ​ទួ​ច​ស្នើរ​សុំ​ដល់​អាជ្ញាធរ និង​ក្រសួង​,​មន្ទីរជំនាញ​មេត្តា​មាន​វិធានការណ៍​ទប់ស្កាត់​។​

​ទាក់ទង​និង​ការដាក់​គ្រឿង​បំផ្ទុះ​យក​អាចម៍ដី​បង្ក​អោយ​រញ្ជួយ និង​ប្រេះ​ផ្ទះ​នេះ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​កប់​ស្រូវ​ធំ និង​ភូមិ​កប់​ស្រូវ​តូច ព្រមទាំង​ភូមិ​មួយចំនួនទៀត​ក្បែរ​នោះបាន​មានប្រតិកម្ម​យ៉ាងខ្លាំង និង​បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់​ដើម្បី ទ​ទួ​ច​ស្នើសុំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ មេត្តា​មាន​វិធានការ​ទប់ស្កាត់​។​ លោកពូ​ម្នាក់ ដែល​រស់នៅ​លក់ដូរ​តាមផ្លូវ​ទំនប់​កប់​ស្រូវ បានអោយដឹងថា ជាច្រើន​ខែ​មកហើយ ដែល រណ្តៅ ដី របស់លោក ឧកញ៉ា​ញឹក ផន ហៅ​តា​កៅ បានដាក់​គ្រឿងផ្ទុះ​យក​ថ្ម​ហើយ ដឹកចេញទៅ​ជា​រៀងរាល់ថ្ងៃ​។​

​​តាម​ព័ត៌មាន​អោយដឹងថា រណ្តៅ​នេះ​បាន​ដំណើរ​កាល​ជីក​កកាយ​យក​ដី​រយះពេល ប្រមាណ​៥​ទៅ​៦​ឆ្នាំ មកហើយ ដោយ​កាយ​ដី​លប់​ផ្ទៃ​ទឹក​បឹង​វាតទី​ជីក​យក​ដី​។​នៅក្នុង​ការជីក​នោះ​មុនដំបូង ត្រូវគេ​អះអាងថា ក្រោម​ច្បាប់ អនុញ្ញាត​ដើម្បី​ជីក​យក​ដី​ទៅ​ចាក់​លប់​អភិវឌ្ឍន​ដី​លោក​ឧកញ៉ា​លី​យ៉ុង​ផាត់​ដែល​ស្ថិតនៅ​ខាងកើត​ស្ពាន​ព្រែក​ព្នៅ តែ​តា​កៅ បាន​ជីក​យកទៅលក់​ចាក់​នៅ​តំបន់​នានា​នៅក្បែរនោះ​។​​លុះ​ក្រោយមក រដ្ឋាភិបាល ក៍​បានប្រគល់​ដី​បឹង​តា​មោក ទៅអោយ​ក្រុមហ៊ុន ឯកជន និង​អង្គភាព​រដ្ឋ​អភិវឌ្ឍ បានធ្វើអោយ​អាជីវកម្ម​ជីកដី​របស់​តា​កៅ​កាន់តែ​កាក​បក​ដោយ​ជីកដី​លុងដី​បឹង មាន​ជម្រៅ​ប្រមាណ​៣០​ទៅ​៤០​ម៉ែត្រ (​ដល់​ក្បាល​ប្រេត​) ដែល​រណ្តៅ​នោះ​មាន​ទំហំ​ប្រមាណ​៤០០​ហិកតា លាតសន្ធឹង​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ប្រមាណ​២​គី​ម៉ែត្រ​និង​ចូលទៅ​ផ្ទៃ​បឹង ប្រមាណ​២​គីឡូម៉ែត្រ​(​នេះ​បើតាម​ការ​វាស់​កុង​ទ័​រ​ម៉ូតូ​នាពេល​កន្លងមក​)​។​

​ជុំវិញ​ការ​វាតទី​ជីកដី​បឹង​ដែលមាន​ជម្រៅ​ជ្រៅ​នេះ​គេ​ពុំ​ដឹងថា លោក​ឧកញ៉ា ញឹក ផន​ហៅ​តា​កៅ ទទួល​សិទ្ធិ បាន​ដី​បឹង​ប៉ុន្មាន​ហិត​តា ពី​រដ្ឋាភិបាល​ឡើយ​ដើម្បី​ជីក ?​។​ចំណែក​ការជីក​លុងដល់​ក្បាល​ប្រេត​ទៀតសោធ មិនដឹងថា មានច្បាប់​ឯណា​អោយ​ជីក​ជ្រៅ​បែប​នោះទេ ?​។​មិនតែប៉ុណ្ណោះ ពេល​ជិត​ដល់​ថ្ម ហើយ បានដាក់​ម្សៅ​តេ​អិន​តេ បំផ្ទុះ​បំបែក​យក​ថ្ម​បង្ក​អោយ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ ក្នុង​ចម្ងាយ​ប្រមាណ​ជាង​១ គីឡូម៉ែត្រ​។​​មិនទាន់​ឃើញ​មានប្រតិកម្ម​ពី លោក ធឹ​ម សំអាន អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​អ្នកនាំពាក្យ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា នៅឡើយ​ទេ​?​។​

​សូមបញ្ជាក់ថា​ផ្ទៃ​បឹង​តា​មោក ឬ​បឹង​កប់​ស្រូវ មាន​ផ្ទៃដី​សរុប​៣ ២៣៩​ហិកតា ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ ត្រូវបាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​យក​បឹង​ធម្មជាតិ​មួយ​នេះ​ជាស​ម្ប​តិ្ត​សាធារណៈ​របស់​រដ្ឋ​។​​បើ​យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​បានចេញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹង​តា​មោក សរុប​ជាង​២ ០០០​ហិកតា​ហើយ ត្រូវបាន​រដ្ឋាភិបាល​កាត់​ឬ​ដោះដូរ​ទៅឱ្យ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​មួយចំនួន​ដែល​គេ​ដឹងថា​ជា​អ្នកមាន​លុយ​មានអំណាច សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ជាដើម​៕a beung tamok a beung tamok3 a beung tamok5 a beung tamoka 

​