» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1956 នាក់

ម្សិលមិញ 6841 នាក់

សរុប 13123829 នាក់

ប្រធានាធិបតីស្រីលង្ការត់ចេញពីផ្ទះគេចពិហ្វូងបាតុករ

ស្រីលង្កា​៖ នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា​នេះ ប្រជាពលរដ្ឋ​ស្រីលង្កា​រាប់ពាន់នាក់ បាន​សម្រុកចូល​ទៅកាន់​លំនៅដ្ឋាន​របស់លោក​ប្រធានាធិបតី​ស្រីលង្កា ក្នុង​រដ្ឋធានី​កូឡុំបូ ប្រមាណ​ជា ១០​ម៉ឺន​នាក់ កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ ក្នុង​គោលបំណង​ទទូច​ឱ្យ​ប្រធានាធិបតី Gotabaya Rajapaksa លាលែង​ចេញពី​តំណែង ក្រោយពី​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​មិនអាច​ដំណើរការបាន​ល្អប្រសើរ​នោះ​។​a srey langka2 

​យោងតាម​ការ​ឱ្យដឹងពី​មន្ទីរពេទ្យ​ជាតិ​ក្នុងប្រទេស​ស្រីលង្កា (NHSL) បញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស​៣១​នាក់ រួម​នឹង​មន្ត្រីនគរបាល ២​រូប រងរបួស អំឡុង​ព្រឹត្តិការណ៍​តវ៉ា​កើតឡើង ដោយ​ពួកគេ​ទាំងអស់គ្នា កំពុង​ទទួល​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ​។ មន្ត្រី​សមត្ថកិច្ច បញ្ជាក់​បន្ថែមទៀតថា ជនរងគ្រោះ​របួសស្នាម​ក្នុងអំឡុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​ជាមួយនឹង​កង​នគរបាល ត្រូវគេ​រកឃើញថា​មាន ២​នាក់ កំពុងស្ថិត​ក្នុងស្ថានភាព​របួស​ធ្ងន់ធ្ងរ​។​​ក្នុង​ហេតុការណ៍​នេះ លោក​ប្រធានាធិបតី មិន​នៅ​កន្លែង​នោះទេ ដោយបាន​គេចខ្លួន​ទៅ​កន្លែង​ផ្សេង​រួចទៅហើយ​។

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ប៉ូលិស​បានប្រកាស​ដាក់​បម្រាម​គោចរ ដើម្បី​ទប់ស្កាត់​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​រដ្ឋធានី​កូ​ឡុំ​ប៊ូ​។ ប៉ុន្តែ បម្រាម​គោចរ​របស់​ប៉ូលិស​ត្រូវ​លុបចោល​ទៅវិញ នៅ​បន្ទាប់ពី បក្សប្រឆាំង សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ចៅក្រម​ព្រមាន​ដាក់ពាក្យ​ប្តឹង​មេ​ប៉ូលិស​ស្រីលង្កា​។ ប្រជាជន​ស្រីលង្កា​ទៀតសោត​បាន​ផ្គើន​បម្រាម​គោចរ​របស់​រដ្ឋាភិបាល ដោយបាន​ចាប់បង្ខំ​ឲ្យ​រថភ្លើង​ដឹក​ពួកគេ​ទៅធ្វើ​បាតុកម្ម​នៅ​ទីក្រុង​កូឡុំបូ​។ នៅ​ថ្ងៃ​សៅរ៍ ទូរទស្សន៍​ស្រីលង្កា​បានបង្ហាញ​បាតុករ​រាប់ពាន់នាក់​រុញ បំ​ប៉ើង​របាំង​រនាំង​របស់​ប៉ូលិស ដើម្បី​សម្រុក​ចូលក្នុង​ក្រសួង​ហិរញ្ញវត្ថុ​។​

​អាជ្ញាធរ​ស្រីលង្កា​បានប្រកាស​ពង្រាយ​ទាហាន និង​ប៉ូលិស ជិត ២​ម៉ឺន​នាក់ ដើម្បី ធានា​រក្សា​សន្តិសុខ​ឲ្យ​ប្រធានាធិបតី លោក​ហ្គោ​តា​បា​យ៉ា រ៉ា​យ៉ា​ប៉ាក់​សេ ដែល​ក្រុមបាតុករ​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង ក្នុង​បទ​ចោទប្រកាន់ថា ជា​អ្នកទទួលខុសត្រូវ​លើ​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ទំនិញ​ឡើងថ្លៃ និង​ការខ្វះខាត​ប្រេង​ប្រើប្រាស់ នៅក្នុង​ប្រទេស​។​

​តាម​ប្រភព​កងទ័ព​ស្រីលង្កា​ដែល​ដកស្រង់​សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP លោក​ប្រធានាធិបតី​ហ្គោ​តា​បា​យ៉ា រ៉ា​យ៉ា​ប៉ាក់​សេ ត្រូវបាន​ជម្លៀស​ចេញពី​គេហដ្ឋាន ទៅកាន់​កន្លែង​មាន​សុវត្ថិភាព តាំងពី​ថ្ងៃ​សុក្រ បន្ទាប់ពី ក្រុមបាតុករ​បានប្រកាស​លើកគ្នា​សម្រុកចូល​គេហដ្ឋាន​របស់​ប្រធានាធិបតី នៅ​ចុង​សប្តាហ៍​នេះ​។​

​ប្រធានាធិបតី​ស្រីលង្កា នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បានឱ្យដឹងថា រូបលោក​បាន​ជំរុញ​ដល់​មេដឹកនាំ​រុស្ស៊ី លោក វ្លា​ឌី​មៀរ ពូ​ទីន ឱ្យជួយ​ប្រទេស​របស់ខ្លួន​តាមរយៈ​ការ​នាំចូល​ប្រេងឥន្ធនៈ ខណៈដែល​ប្រទេស​នេះ​បច្ចុប្បន្ន​កំពុងតែ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​បំផុត​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​ថ្លែង​តាមរយៈ​បណ្ដាញ​សង្គម ធ្វី​ត​ធ័​រ (Twitter) លោក​ប្រធានាធិបតី ហ្កូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក​សា (Gotabaya Rajapaksa) បាន​បន្តថា រូបលោក​បាន​ផ្ញើ​សារ​ទៅកាន់​លោក វ្លា​ឌី​មៀរ ពូ​ទីន ដោយបាន​ស្នើសុំ​ការគាំទ្រ​ឥណទាន​ពី​ប្រទេស​រុស្ស៊ី ក្នុងការ​នាំចូល​ប្រេងឥន្ធនៈ​មកកាន់​ប្រទេស​របស់ខ្លួន​។​

​តាម​សេចក្តីថ្លែងការណ៍ របស់​រដ្ឋាភិបាល នាយករដ្ឋមន្ត្រី​ថ្មី​របស់​ស្រីលង្កា ដែល​កំពុងស្ថិត​ក្រោម​កា​រ​យាម​ការពារ​សុវត្ថិភាព​របស់​កងទ័ព​បាន​កោះប្រជុំ​បន្ទាន់​គណៈរដ្ឋមន្ត្រី និង​ទាមទារ​ឲ្យ​សភា​បើក​ការប្រជុំ​បន្ទាន់​ដែរ នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​រក​ដំណោះស្រាយ​ដ៏​បាន​ឆាប់​បំផុត សម្រាប់​វិបត្តិ​លើក​នេះ​។​​ខ្វះ​ទុនបម្រុង​អន្តរជាតិ ដោយសារ​ការគ្រប់គ្រង​មិនល្អ និង​ការបាត់បង់​ចំណូល​ពី​ខាង​ទេសចរណ៍​ដោយសារ​វិបត្តិ​កូ​វីដ ស្រីលង្កា​បាន​ធ្លាក់ខ្លួន​ក្នុង​វិបត្តិ​ប្រាក់​បំណុល លែងមាន​លុយ​សម្រាប់​ទិញ​នាំចូល​ថ្នាំ ស្បៀងអាហារ និង​ប្រេង​។ ការខ្វះខាត​ប្រភព​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ បូកផ្សំ​នឹង​ការកើនឡើង​នៃ​កម្រិត​អតិផរណា (​រហូតដល់​៥៤%) បាន​ទៅ​ដុត​រោល​ធ្វើ​ឲ្យ​ប្រជាជន​ស្រីលង្កា​ផ្ទុះ​កំហឹង ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដោយ​លែង​ខ្លាច​ការបង្ក្រាប​របស់​ប៉ូលិស​៕a srey langka3 a srey langka4