» ជួបពិភាក្សា​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​(Min Aung Hlaing ) តាម​ប្រព័ន្ធ​វីដេអូ​សម្ដេច​តេ​ជោ ហ៊ុន សែន សុំ​ជួប​អ្នកស្រី​អួ​ង​សាន​ស៊ូ​ជី​តែ​បាន​ចម្លើយ​បែប​ការទូត​ » ទំនិញ​២​កុង​តឺ​ណឺ បំ​រ៉ុង​លោត​ឆ​ត្រ័ ដឹក​ចេញពី​ទឹកដី​ថៃ ចូល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បង្ក​ការភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច » ឆេះ​ព្រៃ​លិច​ទឹក ស្ថិតនៅ​ចំណុច​កប៉ាល់​ផ្កាប់ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប ៤​យប់​៤​ថ្ងៃ​ » បែកធ្លាយ​ឯកសារ​លិខិតឆ្លងដែន​របស់​ជនជាតិ​ថៃ​ឆ្លង​ចូល​ដី​ខ្មែរ តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មិនមាន​បោះត្រា​កម្ពុជា !? » ប្រធានាធិបតី​ចិន​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​បារាំង​តែ​ជជែគ​គ្នា​សម្រាប់​អឺរ៉ុប​ផងដែរ » ACU សម្រាប់​ខែឧសភា​បាន​ដំណើរការ​ពិនិត្យ វិភាគ និង​សម្រេច​លើ​ពាក្យបណ្តឹង​៥៥ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ មិន​ត្រឹមតែ​សម្រាប់​ក្មួយប្រុស រស្មី​សត្យា តែ​ម្នាក់​ទេ ខ្ញុំ​នឹង​ផ្តល់​ក្របខ័ណ្ឌ​ជូន​ដល់​សាច់ញាតិ​បង្កើត របស់​យោធិន​ពលី ទាំង ២០​នាក់​! » ដុក​ទ​រ័ សាន់ សុធា​វុ​ធ ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ស្រវឹង ប្រើ​អំពើហិង្សា​វាយដំច្រំធាក់​លើ​ប្រពន្ធ​ត្រូវ​ឃាត់ខ្លួន​ » អភិបាល​រាជធានី​ថា​៥​ឆ្នាំ​ទៀត​ភ្នំពេញ​លែង​ព្រួយ​រឿង​លិច​ទឹក​! » រឿង​ពលករ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្រសួង​ការងារ​ថា​ស្រាវជ្រាវ​តែ​ក្រុមហ៊ុន​ថា​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​សម្របសម្រួល​សិន » លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 630 នាក់

ម្សិលមិញ 3528 នាក់

សរុប 14187015 នាក់

ក្រោយពេល​ផ្ទុះ​ឆេះ​ស្នាក់ការ​សារៈមន្ទី​គ្រាប់មីន​កម្ពុជា​សម​ត្ត​កិច្ច​ចាប់ឃុំខ្លួន​លោក​អាគី​រ៉ា​!


​ភ្នំពេញ​៖ លោក អាគី​រ៉ា​ជនជាតិ​កម្ពុជា​បាន​ចូលរួម​ក្នុង​សកម្មភាព​បោសសំអាត​មីន​ដោយ​ស្ម័គ្រចិត្ត​រហូត​ត្រូវបាន​ទូរទស្សន៍ CNN ជ្រើសរើស​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី «​បុរស​ឆ្នើម​» កាលពី​ឆ្នាំ​២០១០​កន្លងទៅ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​ហើយ​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​កន្លង​ទៅដោយ​ចោទថា បាន​លាក់ទុក​អាវុធ​ខុសច្បាប់​។ a kira4 

​ការឃាត់ខ្លួន​លោក អាគី​រ៉ា និង​បក្ខពួក​ពីរ​នាក់​ផ្សេងទៀត បាន​ធ្វើឡើង​ក្រោយពេល​មាន​ហេតុ​ផ្ទុះ​គ្រាប់ ហើយ​បង្ក​ជា​អគ្គិភ័យ​នៅក្នុង​អង្គការ​របស់លោក អាគី​រ៉ា ដែលមាន​ឈ្មោះថា «​សារៈមន្ទី​គ្រាប់មីន​កម្ពុជា​» ស្ថិតនៅ​ភូមិ​ខ្នា ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប នៅវេលា​ថ្ងៃត្រង់​ទី​២៧ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅនេះ​។

​នគរបាល​ខេត្តសៀមរាប​ឲ្យ​ដឹងថា​ក្រោយពេល​ពន្លត់​បាន​កម្លាំង​ជំនាញ​ផ្នែក​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ខេត្ត បាន​ត្រួត​ពិនិត្យឃើញ​មាន​គ្រឿងផ្ទុះ​ហើយ បាន​អញ្ជើញ​អ្នកជំនាញ​ស៊ីម៉ាក់ (CMAC) មក​ធ្វើការ​ពិនិត្យ​បន្ថែម តែ​ស៊ីម៉ាក់ ក៏​មិន​ហ៊ាន​ចូល​ដែរ​។ លុះដល់​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស៊ីម៉ាក់ បាន​ចុះ​ត្រួតពិនិត្យ នឹង​ប្រមូលយក​គ្រឿងផ្ទុះ​ទាំងនោះ​មានដូចជា ៖ គ្រាប់បែកដៃ ចំនួន​៩ គ្រាប់ , មីន​៧២A ចំនួន ១៥​គ្រាប់​, គ្រាប់កាំភ្លើង​ខ្លី​ចំនួន ៣២៥ គ្រាប់​, ដង​គ្រាប់​បេ​ចំនួន​១, ម្ជុល​ភ្លើង​មីន​៦៩ ចំនួន​៥​ដើម​, គ្រាប់កាំភ្លើង​ដៃ​ចំនួន​១០​គីឡូ , កាំភ្លើង​ស្វាយ​ប្រវត្តិ​ឆេះ​ខូច​ចំនួន​៦​ដើម​,​សំបក​មីនតោន​ចំនួន​២, កេះ​ឈើ​ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១, កេះ​ឈើ​ដាក់​គ្រាប់បែក​ចំនួន​១, កេះ​ដែក​ដាក់​ខ្សែ​ឆេះ​យឺត​ចំនួន​១ កេ សុវត្ថិភាព​(​ស្មាច់​) ដាក់​គីប​ចរន្ត​ចំនួន ១, កាំភ្លើងខ្លី​K59 ល្អ​ចំនួន ១​ដើម​, គ្រាប់កាំភ្លើង​K59 ចំនួន ៤២​គ្រាប់​, គីប​ចរន្ត​ចំនួន ២៩០​ដើម​, គីប​ធម្មតា ៣០០​ដើម​។​

​ក្រោយពេល​ប្រមូល​យកបាន​គ្រឿងផ្ទុះ​ទាំងអស់​នោះបាន​អស់ហើយ នៅវេលា​ម៉ោង​១៥:៣០​នាទី​ថ្ងៃទី​២៨ ខែសីហា ដដែល​នោះ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី សហការ​ជាមួយ​កម្លាំង​ជំនាញ​ផែ្ន​ក​ព្រហ្មទណ្ឌ​ខេត្តសៀមរាប និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​នាំខ្លួន​បុគ្គលិក​នៅ​ទីនោះ​ទាំងអស់​យកមក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី​។

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប ក៏បាន​សម្រេច​នាំខ្លួន​បុគ្គលិក​អង្គការ​ចំនួន ៣​នាក់​រួមមាន​៖ ឈ្មោះ អាគី​រ៉ា ភេទ​ប្រុស តួរ​នាទី​ជា​ប្រធាន​អង្គការ​, ឈ្មោះ អឿន យ៉ុ​ន តួរ​នាទី អនុប្រធាន​អង្គការ និង​ឈ្មោះ ហ៊ា​ញ សុគន្ធា ភេទ​ប្រុស តួរ​នាទី​ជា​ប្រធាន​ប្រតិបត្តិ ទៅ​សួរនាំ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ទាំងយប់​។​​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស៊ីម៉ាក់ បាន​បន្ត​ឆែកឆេរ​នៅ​ឃ្លាំង​មួយទៀត តែ​មិនមាន​អ្វី​ទេ​ខុសច្បាប់​ទេ តែ​ព្រះរាជអាជ្ញា​បា​នស​ម្រ​ច​ឲ្យ​ផ្អាក​បណ្តោះ​អាស​ន្ត​សកម្មភាព​ការងារ​របស់​អង្គការ ដោយ​រងចាំ​បន្ត​និតិ​វិធី​តុលាការ​បន្ត​។ កម្លាំង​នគរបាល​ក៏បាន​រកឃើញ​ក្មេងៗ​នៅក្នុង​អង្គការ​ចំនួន ១៧​នាក់ ស្រី ៧​នាក់ ហើយ​បាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

​បច្ចុប្បន្ន​លោក អាគី រ៉ា​, លោក ហ៊ា​ញ សុគន្ធា និង​លោក អឿន យ៉ុ​ន ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ហើយ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា​។​

​សូមបញ្ជាក់ថា លោក អាគី​រ៉ា មានឈ្មោះ​ដើម អឿន យក្ស មាន​ស្រុកកំណើត​នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប គឺជា​កូនពៅ​ក្នុង​គ្រួសារ​កសិករ​មួយ ដែលមាន​បងប្អូន​ចំនួន​៣​នាក់ (​ប្រុស​២ និង​ស្រី​១)​។ អាគី​រ៉ា បានចាប់ផ្ដើម​ស្គាល់ គ្រាប់មីន​តាំងពី​អំឡុង​ឆ្នាំ​១៩៨២-១៩៨៣ ដែល​បាន​ចេះ​ដាក់​គ្រាប់មីន និង​គ្រាប់​ច្នៃ​ពី​កងទ័ព​ខ្មែរក្រហម និង​កងទ័ព​រដ្ឋ​កម្ពុជា​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩០ រហូតដល់​ឆ្នាំ​២០០៧ អាគី​រ៉ា បាន​ស្ម័គ្រចិត្ត​ដើរ​ដោះមីន ដោយ​មិន​ទារ​កម្រៃ​ចេញពី​ផ្ទៃដី​បាន​ប្រមាណ ៥​ម៉ឺន​គ្រាប់ ។ នៅ​ឆ្នាំ​១៩៩៧ អាគី​រ៉ា បាន​បង្កើត​សារមន្ទីរ​មីន មួយ​ដោយ​ខ្លួនឯង នៅ​ខេត្តសៀមរាប ក្រោយមក​ក៏បាន​ប្ដូរ​ទីតាំង​ទៅ​ស្រុក​បន្ទាយស្រី ដោយមាន​ទាំង​ចិញ្ចឹម​កុមារកំព្រា​ចំនួន​ជិត ៣០​នាក់​ទៀតផង​។ បន្ទាប់មក​នៅ​ឆ្នាំ​២០០៨ អាគី​រ៉ា បាន​បង្កើត​អង្គការ​ដោះមីន​មួយ ឈ្មោះថា​អង្គការ​ដោះមីន​កម្ពុជា ហើយ​អង្គការ​នេះ​មានការ​គាំទ្រ​ថវិកា​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​អូស្ត្រាលី​។​

​លោក អាគី​រ៉ា ទទួលបាន​ភាពល្បីល្បាញ​ខ្លាំង​នៅ​ឆ្នាំ​២០១០ ដោយបាន​ជាប់​ក្នុង​បញ្ជី​វីរបុរស​ឆ្នើម​ទាំង​១០​នាក់​របស់​ទូរទស្សន៍ CNN ក្នុងចំណោម​បេក្ខជន​សរុប​រាប់ពាន់នាក់​។ នៅ​ខែសីហា ឆ្នាំ​២០១២ លោក​បាន​រង្វាន់​កិត្តិយស​ពី​ប្រទេស​កូរ៉េខាងត្បូង មានតម្លៃ​ជា​ទឹកប្រាក់ ៤៤,០០០​ដុល្លារ​។

នៅ​ខែកុម្ភៈ ឆ្នាំ​២០១៣ លោក រ៉ា​ឆាត អូ​ហ្គា​ស្ទី​ន តំណាង​មកពី​ក្លិប​កំចាត់មីន Rotary Club of Gravenhurst របស់​កាណាដា បាន​បំពាក់​រង្វាន់​ជា​មេដាយ​ស្ថាបនា​កិត្តិយស​របស់​កម្មវិធី Paul Harris Fellowship Award ជូន​អ្នកមាន​ស្នាដៃ​ល្អ គឺ​លោក អាគី​រ៉ា ស្ថាបនិក​ភ្នាក់ងារ កម្ចាត់មីន​ឆ្នើម​របស់​កម្ពុជា និង​ជា​អ្នកបង្កើត​សារមន្ទីរ​មីន ដំបូងបង្អស់​ផងដែរ​។​អ្នក​សៀមរាប​និយាយថា​៖​ភាពល្បីល្បាញ​របស់លោក​អាគី​រ៉ា​មិនបាន​ធ្វើ​ឲ្យ​សម​ត្ត​កិច្ច​ខាង​ម៉ី​ន​សមបាយ​ចិត្ត​ប៉ុន្មាន​នោះទេ​!៕a akira a akira1 a akira2 a kira a kira2