» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7852 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698023 នាក់

ស្នេហា​តាម​Facebook ជួប​មុខ​គ្នា​ហុច​លុយ​១០​ដុល្លា អូស​ចូល​បន្ទប់ រំលោភ​!


​ខេត្តកណ្តាល ៖ លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្តកណ្តាល បានចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​០១ សីហា ២០១៨ ដែល​ត្រូវបាន​ឪពុកម្តាយ​ខាង​ស្រី​ប្តឹង​ថា​បាន​លួងលោម​នារី​អនីតិជន​កូន​គាត់​រហូត​បានរួម​ភេទ​គ្នា​បី​ដង ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ «​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​» ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៥ ឧសភា ២០១៨ កន្លងមក តាម​មាត្រា​២៤០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ ត្រូវ​ផ្តន្ទាទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ ។​a rap fb 

​ជន​ត្រូវ​ចោទ​ខាងលើ ឈ្មោះ សាក់ ចន្ថា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ ជា​យោធា រស់នៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​នារី​រងគ្រោះ​មាន អាយុ​១៦​ឆ្នាំ រស់នៅ​ខេត្តកណ្តាល​។​

​ប្រភព​នគរបាល​ស្រុក​អង្គស្នួល​បានឱ្យដឹងថា ជនរងគ្រោះ​និង​ជនជាប់ចោទ បាន​ទាក់ទង​គ្នា​តាម​ហ្វេ​ស​ប៊ុ​ករ​ហូត​ត្រូវ​គ្នា ដោយ​នារី​រងគ្រោះ​បាន​យល់ព្រម​មក​ផ្ទះ​ជនសង្ស័យ ហើយ​រួមភេទ​ក្នុង​បន្ទប់​របស់​ជនសង្ស័យ​ក្រោយពី​ឲ្យ​១០​ដុល្លារ​អាមេរិក ។​

​ក្រោយមក​បានដឹង​ដល់​អាណាព្យាបាល មក​ដាក់​ពាក្យបណ្តឹង ។ ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់ថា ខ្លួន​បាន​ឆាត​ជាមួយគ្នា​ទៅវិញទៅមក ហើយ​ជន​នោះបាន​សុំ​ស្រឡាញ់​ខ្លួន ក៏​ហៅ​ខ្លួន​មក​ផ្ទះ ដើម្បី​យកលុយ​ចាយ ។ រូប​ខ្លួន​ក៏​ព្រម​មកដល់​ផ្ទះ ហើយ​គាត់ (​ជនសង្ស័យ​)​បាន​ហុច​លុយ​ឱ្យ​១០​ដុល្លារ រួច​ទាញ​ដៃ​ខ្លួន​ចូល​បន្ទប់​រួមភេទ​តែម្តង ។ នាង​ថា ខ្លួន​បានរួម​ភេទ​ជាមួយ​ជនសង្ស័យ​ចំនួន​៣​ដង​ហើយ ។ រីឯ​ចម្លើយសារភាព​ជនសង្ស័យ​វិញ​ថា ខ្លួន​បានរួម​ភេទ​ជាមួយ​នាង​២​ដង​ទេ ដោយ​ការ​ព្រមព្រៀងគ្នា​?! ។​ករណី​យ៍​បើ​ម្តាយ​ខាង​ស្រី​ដក​ពាក្យ​ដោយ​ប្រការ​ណាមួយ​ហើយ​ចាយលុយ​ផង​ទើប​អាចធ្វើ​ឲ្យ​ចៅក្រម​ទន់​ចិត្តបាន​!៕a rap fb1 

​