វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2197 នាក់
ម្សិលមិញ 5020 នាក់
សរុប 14117644 នាក់
ភ្នំពេញ: សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨កក្កដា២០២១ប្រកាស បានចេញសេចក្តីសម្រេចលេខ៨២/សសរ បិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)ចំនួន១៤ថ្ងៃ។
ខេត្តទាំង៨នោះរួមមាន៖ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពី វេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថារហូតដល់ថ្ងៃទី២៨កក្កដា២០២១ក្រសួងសុខាភិបាលបានរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៧៦៦នាក់(ឆ្លងសហគមន៍ ៤៥៩និងនាំចូល៣០៧)និងមានជាសះស្បើយ៩៦៧នាក់និងស្លាប់ថ្មី១៥នាក់។បើគិតចំនួនករណីជំងឺកូវីដ-១៩សរុបកើនឡើងដល់ចំនួន៧៥១៥២នាក់និងចំនួនជាសះស្បើយសរុបកើន៦៧៦៩២នាក់។ សរុបអ្នកស្លាប់មានចំនួន១៣៣៩នាក់ ។