» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7322 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697493 នាក់

សម្តេច​ហ៊ុនសែន​ប្តេជ្ញា​កំចាត់​លោក​សមរង្ស៊ី​តាម​យុទ្ធសាស្ត្រ​ឯកោ​និង​បញ្ចប់​ព្រមទាំង​គម្រាម​គណបក្សនយោបាយ​ណា​ដែល​ហ៊ាន​ទាក់ទង​!

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​កម្ចាត់​មនោគមន៍វិជ្ជា​នយោបាយ​របស់​ជន​ក្បត់ជាតិ​៣​ជំនាន់ សម រ​ង្ស៉ី ជាថ្មី​ម្តងទៀត​ក្នុងឱកាស​ដែល​សម្តេច អញ្ជើញ​ប្តូរ​ព័ត៌មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២​នេះ បន្ទាប់ពី​តុលាការ​បាន​កាត់ទោស លោក សម រ​ង្ស៉ី ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​ជា​ស្ថាពរ ក្នុង​សំណុំរឿង​លួច​ចុះ​កិច្ចព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ចំនួន​៤​ខេត្ត ឱ្យទៅ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​វៀតណាម​។​a hun sy 

​សម្រាប់់​ការលើកលែងទោស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​អត់​មាន​ផ្លូវ​ទេ ខ្ញុំ​ធ្លាប់បាន​អនុគ្រោះ​ឱ្យ​ជន​ក្បត់ជាតិ​នេះ​២​ដង​រួចទៅហើយ តែ​ជន​ក្បត់ជាតិ​នេះ មិន​ត្រឹមតែ​មិន​ធ្វើការ​កែប្រែ ក៏ប៉ុន្តែ​ពួកគេ នៅ​បន្ត​បំផ្លិចបំផ្លាញ​កម្ពុជា ដូច្នេះ​ខ្ញុំ​មិន​ត្រឹមតែ​មិន​លើកដៃ​ចុះហត្ថលេខា​លើកលែងទោស​ឱ្យ​ជន​ក្បត់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​កំពុងតែ​បំផុស​ចលនា ដើម្បី​នឹង​កម្ចាត់​ចោល​នូវ​មនោគមន៍វិជ្ជា​ជ្រុល​និយមនៃ​ជន​ក្បត់​៣​ជំនាន់​»​។​
​សម្តេច​បានបញ្ជាក់​បន្ត​ថា​៖ «​កម្ពុជា​ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​យូរអង្វែង ចាំបាច់​ត្រូវ​បំផ្លាញចោល​នូវ​មនោគមន៍វិជ្ជា​ជ្រុលនិយម កម្ចាត់​ចោល​តែម្តង អញ្ចឹង​ខ្ញុំ​អាច​សន្ម​ត់បា​ន​ថា មនុស្ស​នេះ​ចោល​ឆ្អឹង​ក្រៅ​ស្រុក សូមកុំ​សង្ឃឹម​»​។​

​សម្តេច​បាន​រំលឹក​អំពី​ក្តីមេត្តា​ចំពោះ​មេដឹកនាំ​ខ្មែរក្រហម ដែល​មានការ​ច្បាំង​គ្នា​សឹង​ពាក់កណ្តាល​ជីវិត​ដែល​ទីបំផុត សម្តេច​នៅតែ​អាច​ទទួល​ពួកគាត់​ឱ្យ​ពិសា​របាយ​នៅផ្ទះ​សម្តេច​បាន ប៉ុន្តែ​សម្រាប់ សម រ​ង្ស៉ី សម្តេច​មិនអាច​បន្ត​ក្តីមេត្តា​ទៀត​បានទេ ហើយ​សម្តេច​នឹងធ្វើ​ចលនា​កម្ចាត់ ដូចដែល​សម្តេច​បានធ្វើ​ចលនានយោបាយ​រំលាយចោល​នូវ​អង្គការ​ចាត់តាំង និង​យោធា​ខ្មែរក្រហម​ដែល​ជោគជ័យ​រួចទៅហើយ​។​
​សម្តេច​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​យល់​ខុស​អំពី​ជន​ក្បត់ជាតិ សម រ​ង្ស៉ី ត្រូវ​ចាប់ផ្តើម​ងាក​ចេញពី​ជន​ក្បត់ជាតិ​នេះ ហើយ​បន្ត​យន្តការ​ផ្លូវច្បាប់​។ ដោយឡែក​បក្សនយោបាយ​ណា ដែល​ផ្សារភ្ជាប់​នឹង​ជន​ក្បត់ជាតិ​នេះ ក៏​ត្រូវតែ​ប្តឹងទៅ​តុលាការ ដើម្បី​រំលាយចោល​ផងដែរ ដែល​ករណីនេះ​មានការ​កំណត់​នៅក្នុង​ច្បាប់បោះឆ្នោត​របស់​កម្ពុជា​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ស្វាគមន៍​នូវ​អ្វីដែល​លោក សម រ​ង្ស៉ី ប្រកាស​ផ្តួលរំលំ ដោយ​បញ្ជាក់ថា នឹង​កំដរ​លេង​ដល់ទី​បញ្ចប់​។ សម្តេច​បាន​ព្រមាន​ថា នរណា​ក៏ដោយ​ដែល​ពាក់ព័ន្ធ​នឹង​ទណ្ឌិត​នេះ នឹង​ទទួល​បាបកម្ម​។ សម្តេច​ជំរុញ​ឱ្យ​ពួកគេ​ដកខ្លួន​ឱ្យ​ឆ្ងាយ​ពី​ទណ្ឌិត សម រ​ង្ស៉ី​។​​សម្តេច​បានបញ្ជាក់​ទៀតថា កន្លងទៅ​សម្តេច​បាន​ប្រើ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ត ដែលមាន ៥​អក្ស (DIFID) ចំណែក​លើក​នេះ គឺ​សម្តេច​ប្រើ​យុទ្ធសាស្ត្រ ២​អក្ស​ទេ នោះ​គឺ isolated ហើយ Finish តែម្តង​។​

​សម្តេច​អះអាងថា នឹង​ទៅតាម​បណ្តា​ខេត្ត ដើម្បី​រៀបចំ​កម្ចាត់​អង្គការ​ចាត់តាំង ដែល​បង្កើតឡើង​ដោយ ទណ្ឌិត​ក្បត់ជាតិ​៣​ជំនាន់ សម រ​ង្ស៉ី ផងដែរ​។ សម្តេច​ស្នើឱ្យ​សហគមន៍​អន្តរជាតិ ស្តាប់​នូវ​អ្វី​ដែលជា​សេចក្តីថ្លែងការណ៍​របស់ សម រ​ង្ស៉ី និង​ទង្វើ​របស់គេ កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​កម្ពុ​ជាមាន​ព្រះមហាក្សត្រ រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល​ស្របច្បា់ប ដែល​កើតចេញពី​ការបោះឆ្នោត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ខណៈដែល​កម្ពុជា កំពុង​រៀបចំ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ បែរជា​ទណ្ឌិត​រូបនេះ​ចង់​បង្កើត​ហិង្សា ផ្តួលរំលំ​ក្រៅ​ការបោះឆ្នោត ប្រាសចាក​ពី​លទ្ធិប្រជាធិបតេយ្យ​។​
​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ទណ្ឌិត សម រ​ង្ស៉ី ដែល​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​តុលាការ​កម្ពុជា បានប្រកាស អំពី​ផែនការ​ថ្មី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ គ្រា​ដែល​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ ហើយ​ថែមទាំង​បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ ប្រឆាំង​រាជរដ្ឋាភិបាល​។​

​សម្តេច​អះអាងថា រាជរដ្ឋាភិបាល​មិនមាន​ការភ័យខ្លាច​ចំពោះ​ការប្រយុទ្ធ​តទៅ​ា​មួយ​នឹង​ការប៉ុនប៉ង​ផ្តួលរំលំ​របស់ សម រ​ង្ស៉ី នោះទេ ប្រសិនបើ​ប្រ​ហិង្សា​មែន​នោះ ប៉ុន្តែ​សម្តេច​ស្តាយស្រណោះ​ចំពោះ​សាច់ឈាម​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​សង្គ្រាម​។​

​សូមបញ្ជាក់ថា​ការលើកឡើង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ស្របពេល​ដែល​លោក សម រង្ស៊ី កំពុង​បង្កើន​ការវាយប្រហារ​កាន់តែខ្លាំង​ទៅលើ​សម្តេច ហ៊ុន សែន តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ លោក សម រង្ស៊ី ដែលជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេ​រៀបរាប់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​លោក ហ៊ុន សែន ខឹង​នឹង​លោក​ខ្លាំង​បន្ទាប់ពី​លោក​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ប្រកាន់​ជំហរ​អ​ព្យា​ក្រិត​។ ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏បាន​ប្រដូច​លោក ហ៊ុន សែន ទៅនឹង​វាសនា​របស់​អតីត​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី​លោក កា​ដា​ហ្វី និង​អតីត​មេដឹកនាំ​អ៊ីរ៉ាក់ សា​ដាម ហ៊ូ​សេន​។​a hun sy1 

​