» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7493 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697664 នាក់

លោក​នូ​ស៊ីថា​ចូលកាន់​តំណែង ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ និង​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត


​ខេត្តបន្ទាយមានជ័យ​-៖​លោក នូ ស៊ីថា មកពី​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ​នៅ​រសៀល ថ្ងៃ​ចន្ទ ១​រោច ខែបុស្ស ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ បាន​ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ឆែ សុធា ដែល​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍​ក្រោម​ការអបអរសាទរ​ពី​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​រួមមាន ឯកឧត្តម ផា អេង​វេន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា តំណាង ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ លោក សួន បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ។a custom nou2 

​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការតែងតាំង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​គ​យ​និង​រដ្ឋាករ​កម្ពុជា លេខ​០០៧ សហវ​.​ប្រក ចុះ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ ចុះហត្ថលេខា​ដោយ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ផ្ទេរ​ភារកិច្ច​÷
​លោក នូ ស៊ីថា ពី​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ជំនួស​លោក ឆែ សុធា ដែល​ត្រូវបាន​ដាក់ឱ្យចូល​និវត្តន៍​(​ក្រោយពី​នាយករដ្ឋមន្ត្រី​បាន​ពន្យា​ឲ្យ​១​ឆ្នាំ​)​។​

​ឯ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត ត្រូវបាន​ផ្ទេរ​ទៅជា​ប្រធានការិយាល័យ​រដ្ឋបាល និង​គ្រប់គ្រង នៃ​សាខាគយ​និង​រដ្ឋាករ​ខេត្តមណ្ឌលគិរី វិញ ដោយ​ដាក់់ជំនួស​វិញ​គឺ​លោក ងួន កុសល ប្រធានការិយាល័យ​គយ និង​(​រដ្ឋាករ​ផែស្ងួត -​អ៊ុយ​ញ៉ុ​ង ) ។​

​លោ​កម ផា អេង​វេន បាន​ណែនាំ​ឲ្យ អ្នកថ្មី​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ឱ្យបាន​ប្រសើរ ជំរុញ​សាមគ្គីភាព​ផ្ទៃក្នុង ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រទេសជិតខាង ពិសេស​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ទំនិញ​ឆ្លងកាត់​ឱ្យបាន​ត្រឹមត្រូវ និង​ទប់ស្កាត់​បទល្មើស​គេចពន្ធ​គ្រប់​ប្រភេទ​។​

​លោក នូ ស៊ីថា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​ឡើង​ប្តេជ្ញាចិត្ត​ថា បំពេញភារកិច្ច​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន គោរព​ប្រតិបត្តិ​ឱ្យបាន​នូវ​អភិក្រម​បួន​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គោរព​ក្រមសីលធម៌ ជា​មន្ត្រី​គយ និង​រដ្ឋាករ ក៏ដូចជា​ចូលរួម​សហការ​ឱ្យបាន​ល្អ​ផ្ទៃក្នុង​អង្គភាព និង​មន្ទីរ​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​។

​ជាពិសេស គោរព​អនុវត្ត​នូវ​ភារកិច្ច​សំខាន់ៗ​ទាំង​៣ របស់​គយ​និង​រដ្ឋាករ រួមមាន​÷ ប្រមូល​ចំណូល​ពន្ធ អាករ និង​កម្រៃ​ផ្សេងៗ​ជូន​រដ្ឋ​ឱ្យបាន​គ្រប់ និង​លើស​ផែនការ បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ឱ្យបាន​លទ្ធផល​ខ្ពស់ សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ​ឱ្យបាន​សមស្រប ផងដែរ ៕a  custom nou sitha pet a custom nou1 a custom nou3 

​