» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4089 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016256 នាក់

តើ​ប្រព​ន្ធ័​ការពារ​ដែនអាកាស​អាមេរិក​និង​អ៊ី​ស្រ​អែល​មួយណា​ខ្លាំង​ជាង​?

​អ៊ុយ​ក្រែ​ន​៖​បន្ទាប់ពី​រង​ការវាយប្រហារ​ដោយ​កាំជ្រួច​និង​យន្ត​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​មក​បំផ្លាញ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ស៊ី​វី​ល​ជាច្រើន​តាម​ទីក្រុង​នានា​ពិសេស​ទីក្រុង​គៀវ​តម្រូវការ​ប្រព​ន្ធ័​ការពារ​ដែនអាកាស​កាន់​តែមាន​ភាពចាំបាច់​របស់​អ៊ុ​ក្រែ​ន​។​a israel missil 

ករណី​យ៍​នេះដែរ​ស្រប​ពេលដែល​រដ្ឋាភិបាល​អាម៉េរិក​កំពុង​ប្រ​ញ​ប់​ប្រញាល់​រៀបចំ​ប​ញ្ចូ​ន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ណា​សាម (NASAMS) ដ៏​ទំនើប​របស់ខ្លួន​មកឱ្យ​អ៊ុយ​ក្រែ​ន​តាម​ពាក្យសន្យា​ដែល​គេ​រំពឹងថា​នឹង​អាចមក​ដល់ដៃ​យោធា​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​នៅ​អ៊ីស្រាអែល​ឯ​នុះ​វិញ​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​( Jerusalem )​បាន​ផ្ញើលិខិត​មួយច្បាប់​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល​ដោយបាន​ធើ្វ​ការស្នើសុំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ការពារ​ដែន​អាកាស Iron Dome សម្រាប់​ការពារ​មាតុ​ភូមិកំណើត​របស់ខ្លួន​ដែល​កំពុង​រង​ការវាយប្រហារ​តាមរយៈ​ផ្លូវអាកាស​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​សំណាក់​យោធា​រុស្ស៊ី​។

វេ​ប​សាយ​សារព័ត៌មាន Axios របស់​អាម៉េរិក​បាន​ឲ្យ​ដឹងថា​៖​។​នៅក្នុង​លិខិត​នោះដែរ ភាគី​ប្រទេស​អ៊ុយ​ក្រែ​ន​បានបង្ហាញ​អំពី​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​បច្ចេកវិទ្យា​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អ៊ីស្រាអែល ពោលគឺ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome, Barak-8, Patriot, David’s Sling រួម​និង​ប្រព័ន្ធ​ឡាស៊ែរ Iron Beam ជាដើម ដែល​សុទ្ធសឹង​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែលមាន​ប្រសិទ្ធ​ខ្ពស់​នៅក្នុង​ការសាកល្បង​រយៈ​ពេលកន្លងមក​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ក៏​ចង់បាន​ផងដែរ នូវ​ការគាំទ្រ​របស់​អ៊ីស្រាអែល​ក្នុង​ការជួយ​បណ្ដុះបណ្ដាល​ទៅដល់​ក្រុម​អ្នកជំនាញការ​យោធា​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ខាងលើនេះ​។​សូមបញ្ជាក់ថា​ក្រៅពី​អាមេរិក​ក៏មាន​សព្វាវុធ​ដែល​សន្យា​ផ្តល់​ដោយ​ចក្រភព​អង់គ្លេស កាណាដា បារាំង និង​ហូ​ឡង់ រួមមាន​មី​ស៊ី​ល និង​រ៉ា​ដា​។ ប្រព័ន្ធ​បច្ចេកវិទ្យា​ខ្ពស់​របស់​ប្រទេស​អាល្លឺម៉ង់ ត្រូវបាន​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន រួចទៅហើយ​។​

​ចក្រភព​អង់គ្លេស នឹង​បរិច្ចាគ​មី​ស៊ី​ល​ការពារ​ដែនអាកាស ក៏ដូចជា​ដ្រូ​ន​រាប់រយ​គ្រឿង ដើម្បី​គាំទ្រ​ដល់​ការប្រមូល​ព័ត៌មាន និង​សមត្ថភាព​ដឹកជញ្ជូន​របស់​អ៊ុយ​ក្រែ​ន​។ អង់គ្លេស ក៏​នឹង​ផ្តល់​កាំភ្លើង​ធំ Howitzer ចំនួន​១៨​គ្រឿង បន្ថែម​ពីលើ ៦៤​គ្រឿង ដែល​ត្រូវបាន​ចែកចាយ​រួចហើយ​ផងដែរ​។​​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin បាន​និយាយថា “​យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើបាន ដើម្បី​ប្រាកដថា​អ៊ុយ​ក្រែ​ន មាន​អ្វី​ដែលមាន​ប្រសិទ្ធភាព​”​។ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​លើកឡើងថា ទីក្រុង​ប៉ារីស​នឹង​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ដល់​អ៊ុយ​ក្រែ​ន​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​ទៅកាន់​ទូរទស្សន៍ France 2, លោក​មិនបាន​បញ្ជាក់​ពី​ប្រព័ន្ធ​ណាមួយ​ដែល​ត្រូវ​បញ្ជូនទៅ​នោះទេ ប៉ុន្តែ​លោក​និយាយថា អាទិភាព​ចម្បង​របស់​ពួកគេ គឺ​ត្រូវការពារ​ប្រជាជន​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក​។​​ចំណែក​ប្រទេស​ហូ​ឡង់ បាន​បញ្ជាក់ថា ខ្លួន​នឹង​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ប្រាក់​ដែលមាន​ទំហំ​ទឹកប្រាក់ ១៤.៥​លាន​ដុល្លារ ខណៈ​ប្រទេស​កាណាដា ប្តេជ្ញា​ផ្តល់ជំនួយ​យោធា​ជាង ៣៤​លាន​ដុល្លារ​រួមទាំង​ប្រព័ន្ធ​ទំនាក់ទំនង​ផ្កាយរណប និង​កាមេរ៉ា​ដ្រូ​ន​ផងដែរ​។​​ការសន្យា​នេះ ធ្វើឡើង នៅពេល​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​មកពី​៥០​ប្រទេស ជួបប្រជុំគ្នា​នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រណា​តូ ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល នៃ​ប្រទេស​បែលហ្ស៊ិក​កាលពី​ថ្ងៃទី​១៣​តុលា​។​

​ចឹ​ង តើ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome របស់​អ៊ីស្រាអែល និង NASAMS របស់​សហរដ្ឋ​អាម៉េរិក​មាន​លក្ខណៈខុស​គ្នា​ដូចម្តេច​បានជា​ធើ្វ​ឱ្យ​អ៊ុយ​ក្រែ​ន​ហាក់ដូចជា​មិនទាន់​ស្កប់ចិត្ត​?​។​​ប្រព័ន្ធ​ការពារ​ដែនអាកាស NASMAS មានន័យថា ប្រព័ន្ធ​បច្ចេកវិទ្យា​មី​ស៊ី​ល​ការពារ​ដែនអាកាស​កម្រិត​ខ្ពស់ (National Advanced Surface-to-Air Missile System) គឺ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​យោធា Raytheon ហើយ​និង Kongsberg របស់​សហរដ្ឋ​អាម៉េរិក ដែលជា​អ្នកជំនាញ​ខាង​បច្ចេកវិទ្យា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បាន​ថ្លែង​បញ្ជាក់​ឱ្យដឹងថា ប្រព័ន្ធ NASAMS គឺជា​ប្រភេទ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​មធ្យម មាន​សមត្ថភាព​អាច​បត់បែន​បាន​ឆាប់រហ័ស​ទៅតាម​ស្ថានការណ៍ ដែល​បំពាក់​ទៅដោយ​គ្រឿង​បច្ចេកវិទ្យា​យោធា​ចុងក្រោយ​បំផុត​ដើម្បី​បង្កើន​ប្រសិទ្ធភាព​របស់​វា​នៅក្នុង​ការកំណត់​គោលដៅ ហើយ​និង​បាញ់​កំទេច​គ្រាប់​មី​ស៊ី​ល​រួម​និង​យន្តហោះ​ចម្បាំង​។​

​ចំណែកឯ​ប្រព័ន្ធ Iron Dome របស់​អ៊ីស្រាអែល​ឯណោះ​វិញ ត្រូវបាន​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា Rafael នៃ​ក្រសួងការពារជាតិ​អ៊ីស្រាអែល ដែលជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ខ្លី​ងាយស្រួល​នៅក្នុង​ការ​ច​ល័​ច​និង​ដាក់ពង្រាយ និង​មាន​ប្រសិទ្ធ​ខ្ពស់​ក្នុង​ការបាញ់​ទប់ស្កាត់​គ្រាប់​រ៉ុ​ក​កែ​ត គ្រាប់​មី​ស៊ី​ល គ្រាប់ផ្លោង រួម​និង​យន្តហោះ​ដ្រូ​ន​ដ៏​ទៃ​ដែលមាន​រយៈ​ចម្ងាយ​ខ្លី មិន​ថា​ស្ថិតនៅក្នុង​អាកាសធាតុ​ដែលមាន​ចុះ​អ័ព្ទ ពពក​ក្រាស់ ហើយ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណា​នោះទេ​៕​ប្រភព​៖ Newsweeka israel missil1 a israel missil2