» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7768 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697939 នាក់

គង់​វិបុល​មេ​ពន្ធដា​ប្តឹង​លោក​ធន​សារាយ​មេ​អាដហុក​រឿង​ពុករលួយ​តែ​អង្គភាព​ពុករលួយ​ប្រកែក​ថា​មិនមែន​សម​ត្ត​កិច្ច​ខ្លួន​

 

​រាជធានី​ភ្នំពេញ​៖ លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC) និង​លោកស្រី ឆាយ សុវណ្ណ​ត្រូវបាន​លោក​គង់​វិបុល​អគ្គនាយកដ្ឋាន​ពន្ធដា​រ ដាក់ពាក្យ​ប្ដឹង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ដោយ​ចោទថា​បានគេច​វេស​មិន​ព្រម​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។ តែ​ខាង​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ប្រកែក​ថា​មិនមែន​សម​ត្ត​កិច្ច​ខ្លួន​ទេ​។​a thun saray1 

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើង​ប្រាប់​កាសែត​ថា ពីរ​នាក់​ប្តី​ប្រពន្ធ គឺ​លោក ធន សា​រ៉ា​យ និង​ភរិយា​លោកស្រី ឆាយ សុវណ្ណ ពិតជា​បាន​ជួល​ផ្ទះ​របស់ខ្លួន ឲ្យ​ទៅ​អង្គការ​របស់ខ្លួន​មែន ហើយ​បាន​បង់ពន្ធ​កាត់​ទុក​គ្រប់​ចំនួន​។ តែ​ប្រសិនបើ​អ្នក​ទាំងពីរ មិនបាន​បង់ពន្ធ​ទេ នោះ​វា​ជា​បទល្មើស ស្ថិតក្នុង​សមត្ថកិច្ច​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ មិន​ស្ថិតក្នុង​សមត្ថកិច្ច​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។​

​បើតាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​០២​សីហា បាន​ឲ្យ​ដឹងថា អង្គភាព​បានទទួល​ពាក្យ បណ្តឹង​កាលពី​ថ្ងៃ​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​លោកស្រី ឆាយ សុវណ្ណ និង​លោក ធន សារាយ គេ​ស​វេស​មិន​ព្រមទៅ​បង់ពន្ធ​កាត់​ទុក​ជូន​រដ្ឋ លើ​ថ្លៃឈ្នួល​ផ្ទះ​របស់ខ្លួន ដែល​បាន​ជួល​ឲ្យ​សមាគម អាដហុក កាលពី​ឆ្នាំ​២០០៥-២០០៦​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ថា តាម​ការប្រមូល​ព័ត៌មាន នៃ​ការគ្រប់គ្រង​អចលនទ្រព្យ និង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ស្ថិតនៅក្នុង​ភូមិសាស្ត្រ នៃ​ការគ្រប់គ្រង​ប្រមូល​ពន្ធ របស់​សាលា​ពន្ធដារ​ខណ្ឌដូនពេញ បាន​បង្ហាញថា អាសយដ្ឋាន​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ បាន​ចុះបញ្ជី​ពន្ធដារ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន​ជួល​ទៅ​ឲ្យ​សមាគម​អាដហុក តំណាង​ដោយ លោក គា អ៊ិន ចុះ​នៅ​ថ្ងៃ​១ ខែមករា ឆ្នាំ​២០១៦ ក្នុង​មួយខែ​តម្លៃ​ឈ្នួល ៩.២០០.០០០​រៀល ។​

​ផ្អែក​តាម​ប្រព័ន្ធគ្រប់គ្រង ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន ពន្ធដារ​បានចាប់ផ្តើម​ដាក់​ដំណើរការ ពី​ខែមករា ឆ្នាំ​២០១៦ មក​បង្ហាញថា ម្ចាស់ផ្ទះ​ជា​កម្មសិទ្ធិករ​ខាងលើ ក៏បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ ដោយបាន​បង់ប្រាក់​ពន្ធ កាត់​ទុក​លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន​១០​ភាគរយ ៩២០.០០០​រៀល ស្មើនឹង​២៣០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​សម្រាប់​ឆ្នាំ​២០១៦ បាន​ត្រឹមត្រូវ ។ ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥​វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មិនមាន​ទេ ព្រោះ​មិនទាន់​បានដាក់ ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Single Invoices នៅឡើយ ។​

គេ​នៅ​មិនទាន់​អាច​ស្វែងរក​ឬ​មានការ​បកស្រាយ​ណាមួយ​ពី​លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក​និង​លោកស្រី ឆាយ សុវណ្ណ​ជា​ភរិយា នៅឡើយ​ទេ ។ផ្ទុយទៅវិញលោកគង់វិបុលក្រោយពីបែកធ្លាយរឿងនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយបដិសែធនិងចោទវិទ្យុធាស៊ីសេរីថាមិនយល់ពីការងារពន្ធដា?៕a thon saray a kong vibol a thun sary 

​