» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4273 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468580 នាក់

អារ៉ាប៊ីសាអ៊ូឌីត​ចេញមុខ​ថ្កោលទោស​អាមេរិក​រឿង​ទទួលស្គាល់​តំបន់​ហ្គោ​ឡាង់​ថា​ជា​ទឹកដី​អ៊ីស្រាអែល​!

 

​អារ៉ាប៊ីសាអ៊ូឌីត​៖ អារ៉ាប៊ីសាអ៊ូឌីត​បានចាត់ទុក​ការប្រកាស​ការទទួលស្គាល់​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​ក្នុងការ​ដាក់បញ្ចូល​ទឹកដី​ខ្ពង់រាប​ហ្គោ​ឡាន់​ហ្ស៊ូ​ល​ទៅអោយ​អ៊ីស្រាអែល​ជា​សកម្មភាព​រំលោភ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។​a araby israel2 

នេះ​បើតាម​ចេញ​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​សេចក្តីថ្លែងការណ៍ បាន​ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ បានប្រកាស​ទទួលស្គាល់​តំបន់​ហ្គោ​ឡាន់​ក្នុង​ទឹកដី​ស៊ី​រី ទៅអោយ​ប្រទេស​អ៊ីស្រាអែល​។ នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការសម្រេចចិត្ត​របស់ លោក ត្រាំ​នៅពេលនេះ​វា​នឹងមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ដំណើរការ​សន្តិភាព សន្តិសុខ និង ស្ថេរភាព នៅ​តំបន់​នៅ​ម​ជ្ឈឹ​ម​បូព៌ា ។

ទីភ្នាក់ងារសារព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌីត​បានចាត់ទុក​សកម្មភាព​អាមេរិក ជាការ​រំលោភ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។​

​នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក​បេន​ចា​មីន ណេ​តាន់ យ៉ា​ហ៊ូ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​មួយ ជាមួយ​ប្រធានាធិបតី ត្រាំ ដោយបាន​ទទួលស្គាល់​តំបន់​ហ្គោ​ឡាន់​របស់​ស៊ី​រី ជា​ទឹកដី អ៊ីស្រាអែល​។​ប្រទេស​បារាំង​, អង់គ្លេស និង​សម្ព័ន្ធមិត្ត​ដទៃទៀត​របស់​អាមេរិក បាន​អះអាងថា ពួកគេ​នៅតែ​ពិចារណា​ចាត់ទុកថា ដែនដី​Golan Heights ជា​ដែនដី ដែល​អ៊ីស្រាអែល​ចូលកាន់​កាប់​ដោយ​ខុសច្បាប់ ស្របតាម​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ ។​

​ដោយឡែក អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី លោកស្រី Maria Zakharova ថ្លែងថា ការប្រកាស​ទទួលស្គាល់​របស់លោក​ដូ​ណា​ល់ ត្រាំ បែបនេះ បានធ្វើ​ឲ្យ​ទម្រង់​ផ្លូវច្បាប់​អន្តរជាតិ​នានា ក្លាយជា​អាសារ​ឥត​ការ គ្មាន​ប្រយោជន៍ ហើយ​ការធ្វើ​បែបនេះ នាំ​ឲ្យ​មាន​រលក​នៃ​ស្ថាន​ការតានតឹង​ថ្មី​មួយទៀត នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ។​

​គួរ​បញ្ជាក់ដែរថា​អ៊ីស្រាអែល​បាន​វាយ​ដណ្តើមយក​តំបន់​ខ្ពង់រាប​ហ្គោ​ឡង់​ពី​ប្រទេស​ស៊ី​រី​នៅក្នុង​សង្គ្រាម​បូព៌ា​ឆ្នាំ ១៩៦៧ និង​បានប្រកាស​ដាក់​តំបន់​នេះ​ជា​ទឹកដី​របស់ខ្លួន​នៅក្នុង​ឆ្នាំ​១៩៨១ ដោយ​មិនត្រូវ​បានទទួល​ស្គា​ល់ពី​អន្តរជាតិ​នោះឡើយ​តែ​មកដល់​សម័យ​លោក​ដូ​ណា​ល់​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​បាន​បង្កើត​បញ្ហា​នេះ​ឡើង​៕a araba a araby israel a araby israel1