» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11086 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701257 នាក់

សកម្មជន​ដីធ្លី​ម្នាក់​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ព្រួត​វាយ​ឱ្យ​រងរបួស​នៅ​ភ្នំពេញ​

​ភ្នំពេញ​៖​សកម្មជន​ដីធ្លី​នៅ​សហគមន៍​ស្រែប្រាំង ខេត្ត​ត្បូងឃ្មុំ លោក ហឿន ស៊ី​នាត ប្រាប់​កាសែត​ថា កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​១៦ ខែតុលា មាន​ជន​មិន​ស្គាល់មុខ​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ចុះមក​ព្រួត​វាយ​លោក​នៅ​ម្ដុំ​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្ដាលឱ្យ​រងរបួស​ត្រូវ​ត្រង់​ថ្ពាល់​ខាងឆ្វេង​ដេរ​៣​ថ្នេរ និង​ត្រូវ​ក្បាល ខណៈ​លោក​និង​មិត្តភក្តិ​២​នាក់​ទៀត បាន​ដើរ​ទៅរក​ទិញ​អាហារ​ទទួលទាន ក្រោយពី​ចូលរួម​សិក្ខាសាលា​រឿងដីធ្លីនៅភ្នំពេញ។​a beat land 

​លោក ហឿន ស៊ី​នាត អះអាងថា គាត់មិន​ស្គាល់មុខ​ជនបង្ក ឬ​ធ្លាប់​មានរឿង​អ្វី​ជាមួយគ្នា​ពីមុនមក​នោះទេ​។ លោក​ថា ករណីនេះ លោក​បានដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ផ្សារ​ដើមថ្កូវ រួចហើយ នៅ​ថ្ងៃទី​១៧ ខែតុលា​នេះ ដើម្បីឱ្យ​ស្វែងរក​ជនបង្ក​មក​ទទួលខុសត្រូវ​តាមច្បាប់​។​​លោក​បន្ថែមថា​៖ «​ខ្ញុំ​ឮ​គាត់​[​ជនបង្ក​]​ស្រែក​ពី​ចម្ងាយ “​អាហ្នឹង​ឌឺៗ​” ហើយ​ខ្ញុំ​ក៏​មិនបាន​ចាប់អារម្មណ៍​ដែរ ព្រោះ​ខ្ញុំ​អត់​បាន​ស្គាល់​ពួកគាត់ និង​មានរឿង​អី​ជាមួយ​អ្នកណា​ដែរ ហើយ​ពេលដែល​គាត់​ជិះ​ម៉ូតូ​មកដល់​ជិត​ខ្ញុំ​ហ្នឹង ពួកគាត់​ក៏​ចុះ​ពីលើ​ម៉ូតូ​វាយយកៗ ហើយក៏​ឡើង​ម៉ូតូ​បក​ទៅវិញ អត់​បាន​និយាយ​គ្នា​អី​ទេ​»​។​​នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ផ្សារ​ដើមថ្កូវ លោក សូ សំបាន មានប្រសាសន៍ថា លោក​មិនទាន់បាន​ទទួលបាន​ប​ណ្ដឹ​ង​ពី​ជនរងគ្រោះ​នៅឡើយ​ទេ ដោយសារ​លោក​រវល់​ម​ក​ធ្វើ​ការងារ​ខាងក្រៅ ប៉ុន្តែ​លោក​ថា ប្រសិន​ជាមាន​ពាក្យបណ្ដឹង សមត្ថកិច្ច​របស់លោក​មិន​ព្រងើយកន្តើយ​ឡើយ​ក្នុង​ការធ្វើ​កិច្ចការងារ​នេះ​។​

​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេ​ង សាវឿន មានប្រសាសន៍ថា ករណី​មាន​ជន​មិន​ស្គាល់មុខ​វាយ​សកម្មជន​ដីធ្លី​ដោយ​មិនដឹង​មូលហេតុ​នេះ បង្ហាញ​ពី​អសន្តិសុខ​សង្គម និង​ការអនុវត្ត​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​អាជ្ញាធ​រ​មូលដ្ឋាន​នៅ​ពុំទាន់​បានល្អ​ប្រសើរ​នៅឡើយ​។​​លោក​បន្ថែមថា​៖ «​អ៊ីចឹង​យើង​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​វែកមុខ​រក​ជន​ដែល​បាន​ប្រព្រឹត្ត​ហ្នឹង​មក​ផ្តន្ទាទោស​តាមច្បាប់ និង​កសាង​សំណុំរឿង​។ ហើយ​ត្រូវតែ​ធានា​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ​ទូទៅ មិនមែន​សម្រាប់តែ​ជា​ប្រជាពលរដ្ឋ​ខាង​ក្រុម​ខ្ញុំ​ទេ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ធានាបាន​អំពី​ការអនុវត្ត​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​យើង​ក៏​មិន​ចង់ឃើញ​ការប្រើប្រាស់​ហិង្សា​ណាមួយ​ទៅលើ​ប្រជាពលរដ្ឋ​ដែរ​»​។​

​សូមបញ្ជាក់ថា​លោក ហឿន ស៊ី​នាត ដែលជា​ជនរងគ្រោះ គឺ​ស្ថិត​ក្នុងចំណោម​តំណាង​សហគមន៍​ស្រែប្រាំង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចំនួន ៨​នាក់ ដែល​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ ៧​ឆ្នាំ ពីបទ​កំហែង​យក​ដោយមាន​ស្ថាន​ទម្ងន់ទោស ដោយសារតែ​ព្យាយាម​ធ្វើ​សកម្មភាព​ការពារ​ដីធ្លី​សហគមន៍​របស់​ពួកគាត់ ដែល​ក្រុមហ៊ុន​ចិន​ឈ្មោះ ហា​មិ​នី​វេន អ៊ិន​វេ​ស្ត​មេន (Hamenivent Investment) ឈូសឆាយ​រំលោភ​យក​ទំហំ ៧៨៥​ហិកតារ​។​ប៉ុន្តែ​ទោស​នេះ ក្រោយមក សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាន​បន្ថយ​មក​ត្រឹម​ជាង​២​ឆ្នាំ​វិញ​។ គិត​មកទល់ពេលនេះ លោក ហឿន ស៊ី​នាត ទើបតែ​ត្រូវបាន​តុលាការ​ដោះលែង​ចេញពី​ពន្ធនាគារ​រយៈពេល​ប្រមាណ ១​ខែ​ប៉ុណ្ណោះ​។​a beat land1 


​