
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11070 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701241 នាក់
ភ្នំពេញ៖ មានព័ត៌មានរិះគន់ចែកចាយនៅតាមបណ្តាញសង្គម ជាច្រើនពាក់ព័ន្ធសកម្មភាពកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានចុះទៅណែនាំ និងហាមមិនអោយស្រីម្នាក់អង្គុយនៅទីតាំងសាធារាណៈ។
ករណីនេះវេលាម៉ោង១៥ និង០០នាទីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញស្រីខាងលើ ដើម្បីមកធ្វើការស្រាយបំភ្លឺជូនគាត់ ចំពោះករណីនេះថា៖ តាមពិតអាជ្ញាធរ មិនចង់ហាមឃាត់បងស្រីអោយអង្គុយនៅទីតាំងនោះទេ គឺដោយសារអាជ្ញាធរមានបំណងចង់រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ក្នុងសង្គមតែប៉ុណ្ណោះ?។
រដ្ឋបាលខណ្ឌដូនពេញ បានបញ្ជាក់ថា កន្លងមកបងប្អូនមួយចំនួន និងក្រុមក្មេងៗតែងតែមកទាត់បាល់ ចាក់ធុងបាស់បង្កសំលេង ហូបចុកផឹកស៊ីតាមសួនមាត់ទន្លេ ដែលបង្កឲ្យមានភាពអនាធិប្បតេយ្យ និងរំខានដល់បងប្អូន ដែលមានទីលំនៅតំបន់នេះផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ មួយរយៈនេះក៏បានសង្កេតឃើញផងដែរថា មានការជួបជុំពពាក់ពពួនគ្នា មានទាំងបុរស ទាំងនារី និងជនបរទេសមួយចំនួនផងដែរ នាំគ្នាផឹកស៊ីស្រែកឡូឡា ជក់បារី ដែលបណ្តាលឲ្យប៉ះពាល់ដល់បងប្អូនដទៃផ្សេងទៀតផង។
ដោយមើលឃើញដូចនេះ និងមានបំណងទប់ស្កាត់កុំឲ្យមានហេតុការណ៍ណាមួយកើតឡើងដោយយថាហេតុ អាជ្ញាធរបានចុះអប់រំណែនាំជារៀងរាល់យប់ក្នុងចេតនារក្សាសន្តិសុខជូនបងប្អូនតែប៉ុណ្ណោះ។ បងប្អូនមានស្មារតីលេងកីឡាជារឿងល្អ ប៉ុន្តែបើយើងលេងខុសពេលខុសវេលាក៏មិនសមរម្យដែរ។ បន្ទាប់ពីបានធ្វើការបកស្រាយជូនបងស្រីរួចមក ឃើញថាដោយសារមានការភាន់ច្រឡំគ្នា ជាចុងក្រោយ រដ្ឋបាលខណ្ឌដូនពេញ សូមបងប្អូនទាំងអស់មេត្តាយោគយល់ និងចូលរួមសហការឲ្យបានខ្ពស់ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទូទៅ។ចឹងដើម្បីទប់ស្កាត់កុំឲ្យអាជ្ញាធរមានការភន្ត័ចហរឡំត្រូវដាកផ្លាកបំរ៉ាមទៅថាអនុញ្ញាតិឲ្យមហាជនធ្វើអីខ្លះនៅកន្លែងសាធារណៈទៅ។