» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8097 នាក់

ម្សិលមិញ 8227 នាក់

សរុប 14134978 នាក់

ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ​រងរបួស​ព្រោះ​ឡាន​

​កំពង់ស្ពឺ​៖ ប្រធាន​ក្រុមប្រឹក្សារ​ខេត្តកំពង់ស្ពឺ លោក យឹម សុខុម បាន​រងរបួស និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ដើមឈើ ទាំង​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៧-៥៨​សិ្ថ​ត​ក្នុងភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។a car speu2

​សមត្ថកិច្ច ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ លោក យឹម សុខុម បានធ្វើ​ដំណើរ​តាម​រថយន្ត​មួយគ្រឿង ម៉ាក​ឡិច​ស៊ិ​ស ៤៧០ ពណ៌​ស ពាក់​ស្លាក​កំពង់ស្ពឺ ២C ៦៦៧៧ ជាមួយ​អ្នកបើកបរ​ឈ្មោះ ស៊ុន សុ​ផា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បើកបរ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ដើម្បី​ចូលរួម​កម្មវិធី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​សិស្ស​នាយ​នគរបាល សិស្ស​នាយ​នគរបាល​រង ដែល​កំពុង​សិក្សា​វគ្គ​បណ្តុះបណ្តាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនា​ន់ទី​១៥ នៅ​សាលា​នគរបាលជាតិ​ជំនា​ន់ទី​១៥ ក្រោម​វត្តមាន​សម្តេច​ក្រឡាហោម ស ខេង​។ ពេលធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ បាន​បើក​គេច​រថយន្ត​ដឹក​ប្រេង​មិន​ស្គាល់​ម៉ាក​និង អត្តសញ្ញាណ​អ្នកបើកបរ​មួយគ្រឿង ក្នុងទិសដៅ​បញ្ចា​ស់​គ្នា​បណ្តាលឱ្យ​ធ្លាក់​ផ្លូវ​ទៅខាង​ស្តាំ​បុក​ជាមួយ​ដើម​អំពិល​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​។

​ក្រោយពេល​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់​។ ចំពោះ​រថយន្ត ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ស្ពឺ​។​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ មិនមាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​ពី​ស្ថានភាព​រងរបួស​របស់​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ខាងលើ​បានទេ តែ​គេ​គ្រាន់តែ​បានដឹងថា លោក យឹម សុខុម ត្រូវបាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំ​ហើយ​៕a car speu a car speu1