» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11538 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701709 នាក់

ភ្ញាក់ឡើង​បាត់​បាត់​ស្នេហ៍ ប្តី​រត់​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក​ទាំងយប់​


ស្វាយរៀង​៖ បុរស​ម្នាក់​ឈ្មោះ​ភាព ភាន់ អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ត្នោត ស្រុក​កំពង់រោ​ទ៌ ខេត្តស្វាយរៀង បានមក​ប្តឹង​សមត្ថកិច្ច​ប្រកាស​រកប្រពន្ធ​ខ្លួន​ឈ្មោះ ស៊ឹម គង់ ហៅ ចរិយា អាយុ ២៤ ឆ្នាំ មុខរបរ​ជាក​ម្មការ​នី ដែល​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​២៦​សីហា​២០២០ មិនដឹងថា ទៅ​ទីណា បើ ។​a lost wife2 

​ការអំពាវនាវ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ថ្ងៃទី​២៧​សីហា​២០២០​នៅ​ភូមិ​ក្បាលថ្នល់​ឃុំ​ត្នោត​ស្រុក​កំពង់រោ​ទ៌ ខេត្តស្វាយរៀង​។​
​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា មុន​ថ្ងៃកើតហេតុ វេលា​ម៉ោង​២​និង​០០​នាទី​រសៀល ថ្ងៃទី​២៥​សីហា​២០២០ គាត់​បាន​ស្តីបន្ទោស​ប្រពន្ធ​មិន​ឲ្យ​ទៅទាក់ទង​ទៅធ្វើ​ការ​នៅ ខាង​អចលនៈទ្រព្យ​ទេ ហើយក៏​នាំ​ប្រពន្ធ​ឲ្យ​ទៅធ្វើ​ការ​នៅ​រោងចក្រ​វិញ​។​តែ​ខាង​ស្ត្រី​ជា​ប្រពន្ធ​ប្រកែក ដោយនិយាយ​ប្រាប់​ប្តី​ថា រោងចក្រ​កាត់ដេរ​ខោអាវ ខ្ញុំ​ឈប់​ធ្វើ​ហើយ ។​

​និយាយ​រួច​បុរស់​ជា​ប្តី​ក៏​ដឹក​ពូ ទៅ​ឃុំ​ច្រេស រហូតដល់​ម៉ោង​៧​យប់​ទើប​ត្រឡប់មកផ្ទះ​វិញ​។​ប្តី​​ដួស​បាយ​ហូប​មុន រហូតដល់​ម៉ោង​៩​យប់​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​នាំគ្នា​ដេក​មួយស្របក់ ក្រោយមក​ស្ត្រី​ជា​ប្រពន្ធ​បាន​ក្រោក​ឡើងទៅ​ដួស​បាយ​ហូប ចំណែក​បុរស​ជា​ប្តី​បាន​ដេក​បន្ត​លង់លក់ រហូតដល់​ម៉ោង​១​និ​ត​១០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៦​សីហា​២០២០ ប្តី​ក្រោក​ឡើង ស្រាប់តែ​បាត់​ប្រពន្ធ​មិនដឹង​ចេញ​ទៅណា​។​បុរស​ជា ប្តី​ក្រោក​ឡើង​ដើររក ក៏ប៉ុន្តែ​មិនឃើញ​នៅក្នុង​ផ្ទះ​ឬ​បរវេ​ណ​ផ្ទះ​នោះទេ រហូតដល់​វេលា​ម៉ោង​និង​០០​នាទី​ព្រឹក ទើប​ប្តី​ប្រាប់​ឪពុកក្មេក​ឲ្យ​ឪពុកក្មេក​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​ប៉ុ​ស្ ត៍​រដ្ឋបាល​ឃុំ​ត្នោត​ឲ្យ​ជួយ​អន្តរាគមន៍​តាមរក​។​

​រហូតដល់​ថ្ងៃទី​២៧​សីហា​នេះ ពុំទាន់​លេចឮ​ដំណឹង​ប្រ​ន្ធ​សោះ​ទើប​បុរស​ជា​ប្តី​សុំ​អំពាវនាវ សូម​ឲ្យ​សមត្ថកិច្ច​ក៏​ដូច​មហាជន​បើ​បានឃើញ ស្ត្រី​មាន​ភិនភាគ​ដូច​រូបថត​នេះ​សូមជួយ​ផ្តល់ព័ត៌មាន​ផង តាម​ទូរ​សព្ទ័​លេខ​០៩៧ ២៣ ៤៣ ៩៩០ ។ បើ​ប្រពន្ធ​សម្លាញ់​បានឃើញ​សូម​ត្រឡប់មកផ្ទះ​វិញ​ប្តី​ចាំ​ទទួល​។​រឿងនេះ​មិន​ខុស​ពីបទ​ចម្រៀង​ដែល​គេ​ច្រៀង​ថា ភ្ញាក់ឡើង​បាត់​ស្នេហ៍​នោះ​មែន​!៕a lost wife a lost wife1 
​