» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 549 នាក់

ម្សិលមិញ 6501 នាក់

សរុប 13949104 នាក់

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ឌឺ​អាមេរិក​រឿង​អង្គការអូប៉ិកកាត់បន្ថយ​ទិន្នផល​ផលិតប្រេង​

​សហរដ្ឋ​អាម៉េរិក អា​រ៉ា​ប៊ី​សា​អូឌីត​៖ អ្នក​ប្រឹក្សា​សេដ្ឋកិច្ច​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ បាន​លើកឡើងថា ប្រតិកម្ម​របស់​ប្រធានាធិបតី​អាម៉េរិក​ចំពោះ​អង្គការ OPEC+ ចំពោះ​ការសម្រេច​កាត់បន្ថយ​ផលិតកម្ម​ប្រេង គឺ​មិន​សម​ហេតុផល​នោះទេ ។​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ម៉ា​ជី​ដ អាល់​ស៊ូ​វៃ បាន​លើកឡើងថា វា​គឺ "​ជា​ផលប្រយោជន៍​ក្នុង​ទីផ្សារ​" ដើម្បី​កំណត់​ទៅលើ​ផលិតកម្ម​ប្រេង​នៅពេលនេះ ។ លោក​បានលើកឡើង​បន្តថា សមាជិក (OPEC) ទាំងអស់ ក៏បាន​យល់ព្រម​ហើយ ទៅលើ​ការសម្រេចចិត្ត​នេះ ហើយ​ការកើនឡើង​តម្លៃ​ប្រេង​ជា​បន្តបន្ទាប់ គឺជា​លទ្ធផល​ចំពោះ​ការផ្គត់ផ្គង់ និង​តម្រូវការ ។ លោក​ក៏បាន​បន្ថែម​ផងដែរ​ថា សេត​វិមាន ឆ្លើយតប​ដោយ​កំហឹង​នោះ ក៏​ព្រោះតែ អាម៉េរិក និង អឺរ៉ុប បរាជ័យ​ក្នុងការ​គ្រប់គ្រង​អតិផរណា ។a opec4

​ប្រធានាធិបតី ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​អង្គារ កន្លងទៅនេះ បានប្រកាសថា​នឹងមាន "​ផលវិបាក​" សម្រាប់​ទំនាក់ទំនងរ​វាង​សហរដ្ឋ​អាម៉េរិក​ជាមួយនឹង​អា​រ៉ា​ប៊ី​សា​អូឌីត បន្ទាប់ពី​ការសម្រេចចិត្ត​នេះ ។ លោក បៃ​ដិ​ន បានប្រកាស​បែបនេះ មួយថ្ងៃ​បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​ប្រជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល​លោក Bob Menendez ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​ព្រឹទ្ធសភា បាន​លើកឡើងថា សហរដ្ឋ​អាម៉េរិក​ត្រូវតែ​បង្កក​ជាបន្ទាន់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​អស់​ជាមួយនឹង​អា​រ៉ា​ប៊ី​សា​អូឌីត រួមទាំង​ការលក់​អាវុធ​ផងដែរ​។​ក្រុមមន្ត្រី​របស់​អាម៉េរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​យ៉ាង​អត់ធ្មត់​ក្នុង​គោលបំណង​ចង់ឱ្យ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ដៃគូ​ដ៏​ធំ​បំផុត​របស់ខ្លួន បោះបង់ចោល​គំនិត​កាត់បន្ថយ​ផលិតកម្ម​ប្រេង ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ព្រះអង្គម្ចាស់ Mohammed bin Salman នៃ​អា​រ៉ា​ប៊ី​សា​អូឌីត មិនបាន​រំសាយ​ព្រះ​ពិរោធ​នោះឡើយ .

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken បាន​លើកឡើងថា ទីក្រុង​វ៉ាស៊ីនតោន បានបញ្ជាក់​យ៉ាងច្បាស់​ដល់​បណ្តា​ប្រទេស​ផលិត​ប្រេង ចំពោះ​តម្រូវការ​ផ្គត់ផ្គង់​ថាមពល និង​ដើម្បី​បំពេញតម្រូវការ បន្ទាប់ពី​អង្គការ​នាំចេញ​ប្រេង​ឬ​ហៅ​កាត់​ថា (OPEC) បានសម្រេច​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ក្នុង​ទំហំ​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​​សហរដ្ឋ​អាម៉េរិក​កំពុង​ខិតខំ​ជម្រុញ​ឱ្យ​អង្គការ​នាំចេញ​ប្រេង (OPEC) និង​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ផង​នោះ មិនឱ្យ​កាត់បន្ថយ​ទិន្នផល​នោះឡើយ ក៏​ព្រោះតែ ខណៈ​នេះ សហរដ្ឋ​អាម៉េរិក​ខ្លួនឯង កំពុងតែ​ព្យាយាម​ខ្លាំង​ក្នុងការ​រក្សា​តម្លៃ​ថាមពល ដែល​រំខាន​ដោយសារតែ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។​​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឈី​លី លោក Blinken បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា "​អ្វីដែល​យើង​បាន​និយាយ​យ៉ាងច្បាស់ គឺ​តម្រូវការ​ផ្គត់ផ្គង់​ថាមពល ដើម្បី​បំពេញតម្រូវការ​នានា​។ លោក​បាន​បន្តទៀតថា "​យើង​កំពុងធ្វើការ​ជា​រៀងរាល់ថ្ងៃ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានាថា​ថាមពល​នៅតែមាន​នៅលើ​ទីផ្សារ ខណៈ​តម្លៃ​ត្រូវតែ​ស្ថិតនៅ​ចំនួន​ទាប​មួយ​អាច​ទទួលយកបាន​ទាំងអស់គ្នា ។

កាលពី​ថ្ងៃ​ពុធ ទី​៥ ខែតុលា​នេះ ឃើញថា​តម្លៃ​ប្រេង​បាន​កើនឡើង ហើយ​ការកើនឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ គឺ​ដោយសារតែ​អង្គការ​នាំចេញ​ប្រេង OPEC បាន​ឯកភាព​ទៅលើ​ការកាត់បន្ថយ​ផលិតកម្ម​ដ៏​ក្រាស់ក្រែល​បំផុត​របស់ខ្លួន ចាប់តាំងពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ កាលពី​ឆ្នាំ​២០២០ បង្កឱ្យមាន​ភាព​តឹងតែង​នៅក្នុង​ទីផ្សារ​ប្រេង ។ ក្រោយ​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​ជា ២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ចេញពី​អង្គការ OPEC វា​នឹង​អាច​បង្ក​ឱ្យ​តម្លៃ​ប្រេង​ដែល​បាន​ធ្លាក់​ចុះមក​ប្រហែល ពី​១២០​ដុល្លារ​អាម៉េរិក មក​នៅត្រឹមតែ ៩០​ដុល្លារ​អាម៉េរិក​កាលពី​បី​ខែ​មុន នឹងមាន​ការកើនឡើង​វិញ ។​

​លោក Fiona Cincotta អ្នកវិភាគ​ស​ន្ទ​ស្សន៍​ទីផ្សារ​ហិរញ្ញវត្ថុ​ជាន់ខ្ពស់​មកពី​ទីភ្នាក់ងារ City Index បានឱ្យដឹងថា តម្លៃ​ប្រេង​រំពឹងថា នឹង​បន្ត​ហក់​ឡើង​នៅក្នុង​សប្តាហ៍​នេះ បន្ទាប់ពី OPEC កាត់បន្ថយ​ផលិតកម្ម​។ ដោយ​លោក​បាន​បន្ថែមថា វា​នឹង​មិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ប្រសិនបើ​សមាជិក​ក្នុង​អង្គការ OPEC ខ្លះ​អាច​សម្រេចបាន​ផលិតកម្ម​ទៅតាម​កូតា​របស់​ពួកគេ​បាន ។​

​កាលពី​ខែសីហា កន្លងទៅ អង្គការ OPEC បាន​ខកខាន​ទៅលើ​គោលដៅ​ផលិត​របស់ខ្លួន​ដែលមាន​ទំហំ​ប្រហែល ៣.៥៨ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ដោយសារតែ​ប្រទេសមួយ​ចំនួន​សម្រេច​ផលិតកម្ម​បាន​ទៅតាម​កូតា​ដែលមាន​ស្រាប់​របស់​ពួកគេ​។ បន្ថែម​លើសពី​ទៅទៀត លោក ច​ច លីន (Jorge Leon) អ្នកវិភាគ​មកពី​ក្រុមហ៊ុន រ៉ា​យ​ស្តា​ដ អ៊ែ​នើ​ជី (Rystad Energy) បាន​មានប្រសាសន៍ថា "​យើង​ជឿជាក់ថា គោលដៅ​ទិន្នផល​ថ្មី ភាគច្រើន​នឹងត្រូវ​បាន​គាំទ្រ​ដោយ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា ដែល​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម និង​គុយ​វ៉ែត​" ។​


​គួរ​បញ្ជាក់ដែរថា ប្រភព​ដែល​ដឹង​រឿងនេះ បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា សហរដ្ឋ​អាម៉េរិក​កំពុង​ដាក់​សម្ពាធ​លើ​អង្គការ​នាំចេញ​ប្រេង OPEC ឱ្យ​ជៀសវាង​ការកាត់បន្ថយ​ផលិតកម្ម​ប្រេង​ក្នុង​ទំហំ​ធំ​បែបនេះ ស្រប​ពេលដែល​ប្រធានាធិបតី​អាម៉េរិក កំពុង​ព្យាយាម​រិះរក​វិធី​ដើម្បី​ទប់ស្កាត់​កំណើន​តម្លៃ​ប្រេងសាំង​នៅ​សហរដ្ឋ​អាម៉េរិក មុន​ការបោះឆ្នោត​សភា នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខ​៕
​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ការសម្រេចចិត្ត​របស់​អង្គការ OPEC+ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​កាត់បន្ថយ​ការផលិត​ប្រេង​ចំនួន​ពីរលាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ជាការ​គាំទ្រ​ដ៏​ធំ​សម្រាប់​លោកពូ​ទីន​នៅមុន​ការហាមឃាត់​ប្រេង​របស់​អឺរ៉ុប និង​បង្ហាញថា អង្គការ​នេះ​កំពុង​គាំទ្រ​ខាង​រុស្ស៊ី​។​​អ្នកនាំពាក្យ​សេត​វិមាន នាង ការី​ន ហ្ស​ង់​ព្យែ​រ (Karine Jean-Pierre) បាន​ពណ៌នា​ការសម្រេចចិត្ត​នេះ​ថា​ជា “​កំហុស​” ហើយ​និយាយថា វា​ជា “​ការយល់​ខុស​”​។​a opec din a opec1 a opec3