» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12571 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702742 នាក់

ឥណ្ឌា​សម្រេច​បិទ​ប្រទេស​ទាំងមូល​ដែលមានប្រជាជនជាង១៣០០លាននាក់ដើម្បី​ទប់ស្កាត់​ជម្ងឺ​កូ​វិដ​

 

​ញូ​ដេលី ៖ លោក ណារិន​ដ្រា ម៉ូ​ឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា កាលពី​ថ្ងៃ​អង្គា​រ៍​ទី​២៥​មិនា បានដាក់​វិធានការ​ប្រកាស “​បិទ​ប្រទេស​ទាំងមូល​” រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អង្គារ វេលា​ម៉ោង​២៤​និង​០០​នាទី​តទៅ​ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ​។a covid indiaa

ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០ បានឱ្យដឹងថា លោក ម៉ូ​ឌី បាន​ព្រមាន​នៅក្នុង​សុន្ទរកថា​របស់លោក តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជន​ឥណ្ឌា​ជាង​១​ពាន់​លាន់​នាក់​ទូទាំងប្រទេស​ថា មេរោគ​កូ​វីដ​-១៩ រីក​រាលដាល​យ៉ាង​លឿន ប្រសិនបើ​យើង​មិន​ចាត់វិធានការ​ខ្លាំង​នោះទេ នៅពេល​ឥឡូវនេះ​។

វា​អាច​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​នាពេល​អនាគត​ដ៏​ខ្លី ចំពោះ​ប្រទេស​របស់​យើង​។ ប្រសិនបើ​យើង​មិន​អនុវត្តតាម​ការបិទ​ប្រទេស សម្រាប់​រយៈពេល​២១​ថ្ងៃ​ទៀត​ទេ ប្រទេស​របស់​យើង​អាច​ត្រូវបាន​ធ្លាក់ចូល ចំពោះ​ការ​រាតត្បាត​ជំងឺ ហើយនឹង​ដើរ​ថយក្រោយ​ទៅ​២១​ឆ្នាំមុន​។​

​នេះ​ជា​សុន្ទរកថា​ទី​២ របស់​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រជាជន​នៅក្នុង​រយៈពេល​តិចជាង​មួយ​សប្តាហ៍​។ មុននេះ​លោក​បាន​ថ្លែង​ទៅកាន់​ប្រទេស​នៅ​ថ្ងៃទី​១៩ ខែមីនា​។​លោក ម៉ូ​ឌី បាន​និយាយថា “​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក គឺជា​មធ្យោបាយ​តែមួយគត់ ដើម្បី​បំបែក​វដ្ត​របស់​វីរុស​កូ​រ៉ូ​ណា និង​ការពារ​ប្រឆាំងនឹង​វីរុស​នេះ​។ ការ​ឃ្លាតឆ្ងាយ​ពី​ការជួបជុំ គឺ​ត្រូវតែ​ធ្វើ​”​។ លោក ម៉ូ​ឌី បាន​និយាយថា ប្រជាជន​នៅក្នុង​ប្រទេសមួយ​ចំនួន​ដែល​ស្ថិតនៅក្នុង​ការវាយលុក របស់​មេរោគ​កូ​រ៉ូ​ណា បាន​ធ្វើតាម​ការណែនាំរ​បស់​រដ្ឋាភិបាល​រៀងៗ​ខ្លួន ហើយ​បាន​ស្នាក់នៅ​ក្នុងផ្ទះ របស់​ពួកគេ​។ លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែមថា “​ហើយ​ដូច្នេះ ប្រទេស​ទាំងនោះ​អាច​ពិនិត្យ​ការរីក​រាលដាល​នៃ​វីរុស​នេះ​”​។​

​លោកនាយក​រដ្ឋមន្ដ្រី ឥណ្ឌាបាន​បន្ថែមថា ប្រសិនបើ ប្រទេស​នេះ បរាជ័យ មិនអាច គ្រប់គ្រង បាន ក្នុង​រយៈពេល ២១​ថ្ងៃ​ខាងមុខនេះ​ទេ នោះ​មានន័យថា យើង​នឹង​វិលត្រឡប់​ថយ ក្រោយ​ទៅកាន់ ពេលវេលា ដូច​កាលពី ២១​ឆ្នាំ មុន​នោះ​ទៀតហើយ​។​

​សូមបញ្ជាក់ថា ពលរដ្ឋ​ឥណ្ឌា ទាំងអស់ មាន​ជាង ១,៣​ពាន់​លាន​នាក់ (​ស្ថិតិ ក្នុង​ឆ្នាំ​២០២០)​។ ការប្រកាស​បិទ​ប្រទេស ឥណ្ឌា នេះ ធ្វើ​ឲ្យ​ប្រជាជន ចំនួន ១​ភាគ​៥ នៅលើ​ពិភពលោក ទាំងមូល ត្រូវ បាន​បិទ​រាល់​ការធ្វើដំណើរ​។​​មន្ត្រី​សុខាភិបាល​ឥណ្ឌា បាន ថ្លែងថា អ្នក​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​នេះ បាន​កើន​ឡើងដល់​៤៦៩​នាក់ ក្នុងនោះ អ្នកជំងឺ ចំនួន​១០​នាក់ បាន​បាត់​បង់ជីវិត​។​a covid india a covid india1 a covid india2 
​