» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12189 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702360 នាក់

លោក​សមរង្ស៊ី​ស​សេរ​លិខិត​ឆ្កឺះ​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​

 

​ភ្នំពេញ​៖​លោក​សម រង្ស៊ី​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បា​នស​សេរ​លិខិត ជូន​លោកស្រី​ហ្វេ​ដឺ​រី​កា​ម៉ូ​ហ្គឺ​រី​នី​(Federica Mogherini )​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ស្នើ​ឲ្យ​ជួយ​កៀបសង្កត់​រាជរដ្ឋាភិបាល​ដោះលែង​លោក​កឹម​សុខា​។​a cnrp sya 

លិ​ខិត​កម្រាស់​ពីរ​ទំព័រ​សសេរជា​ភាសា​អង់គ្លេស​បញ្ជាក់ថា​៖ ​ដោយសារតែ​សម្ពាធ​អន្តរជាតិ និង​ជាពិសេស ការអន្តរាគមន៍​រប​ស់​គណៈកម្មការ​អឺរ៉ុប រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង​ព្យាយាម​បង្ហាញ​នូវ​សញ្ញា​កែប្រែ​នៃ​នយោបាយ​របស់ខ្លួន​។ លោក​សម រង្ស៊ី អះអាងថា សញ្ញា​នេះ​អាចធ្វើ​ឲ្យ​មានការ​យល់​ខុស ដូច​នៅក្នុង​ករណី​នៃ​សេចក្តីប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ស្តីពី​ការផ្តល់​នីតិសម្បទា​ដល់​បណ្តា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​តែ​តម្រូវ​ឲ្យ​ពួកគេ​ធ្វើ​លិខិតស្នើ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​។​

​លោក​សម រង្ស៊ី បាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដឹង​យ៉ាងច្បាស់​ថា ការផ្តល់​នីតិសម្បទា​ឡើងវិញ​ដល់​មន្ត្រី​អតីត​បក្សប្រឆាំង​១១៨​នាក់​គឺ​គ្មាន​ន័យ​នោះទេ​ក្នុងស្ថានភាព​បច្ចុប្បន្ននេះ​។ លោក​ចោទ​ជា​សំ​ណូ​រថា តើ​ពួកគេ​អាចធ្វើ​សកម្មភាព​នយោបាយ​យ៉ាងម៉េច​ទៅ​នៅពេល​គ្មាន​គណបក្ស និង​គ្មាន​ប្រធាន​បក្ស​បែបនេះ​។ លោក​សម រង្ស៊ី សម្តែង​នូវ​ការ​ជឿជាក់ថា លោកស្រី​ហ្វេ​ដឺ​រី​កា​ម៉ូ​ហ្គឺ​រី​នី​(Federica Mogherini )​នឹង​បន្ត​គាបសង្កត់​មកលើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះលែង​លោក​កឹម សុខា និង ទម្លាក់​រាល់​ការចោទប្រកាន់​មកលើ​គាត់ ដែល​នឹង​ឈានទៅរក​ការផ្តល់​នីតិសម្បទា​របស់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ ព្រមទាំង​ដំណើរការ​គណបក្សប្រឆាំង​ឡើងវិញ​។

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៥​ធ្នូ​កន្លងមកនេះ​លោក​សមរង្ស៊ី​បានប្រកាស​អំពី​បំណង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​តែ​លោក​សុខ​ឥ​សាន្ត​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​និយាយ​ឌឺ​ថា​លោក​សមរង្ស៊ី​មិន​ហ៊ាន​ចូលមក​ទេ​!a cnrp sya1 

​