» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10539 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700710 នាក់

ផ្ទះ​អំណោយ​លោក​ឧកញ៉ា​ស្រី​ចាន់ថន​ឲ្យ​គ្រួសារ​កុមារី យ៉ង់​ស្រី​នី​ត ជិត​បាន​ចូល​នៅ​ហើយ​

 

​ភ្នំពេញ​៖ លំនៅឋាន​ដ៏​អំណោយ​លោក​ឧកញ៉ា​ស្រី​ចាន់ថន​ផ្តល់ជូន​​គ្រួសារ​កុមារី​កម្សត់ យ៉ង់ ស្រី​នី​ត​ដែលមាន​របរ​លក់​ចេកឆាប​នៅ​សហគមន៍​ដាក់​ដាំ ខេត្តមណ្ឌលគិរី​ស​ងើ​ចិត​ជិត​រួចរាល់​នឹង​អាច​ចូលទៅ​ស្នាក់​នៅបាន​ហើយ​។ a chan nit1 

​គេហដ្ឋាន​ម៉ូត​បែប​លម្ហែ​នេះ​ត្រូវបាន​បញ្ចេញ​គ្រា ដែល​កុមារី យ៉ង់ ស្រី​នី​ត បាន​យកនំ​ខេ​កមក​ចូលរួម​អបអរសាទរ​ថ្ងៃ​ខួបកំណើត​របស់លោក​ឧក​ញ៉ា ស្រី ចាន់ថន​។ លោក បានបញ្ជាក់​ភ្ជាប់​នឹង​រូបថត​ប៉ុន្មាន​សន្លឹក​នោះដែរ​ថា “​ថ្ងៃនេះ​កូនស្រី​ប៉ា យ៉ង់ ស្រី​នី​ត បាន​ទិញ​នំ​ខួបកំណើត​ជូន​ប៉ា​ដល់​កន្លែង​។ ផ្ទះ​គ្រួសារ​កូនស្រី​ជិត​រួចរាល់​ហើយ ប៉ា​ជូនពរ​ឲ្យ​កូន​មាន​សុខ​ភាពល្អ និង​មាន​អនាគត​ល្អ ដើម្បី​ជួយ​កិច្ចការ​គ្រួសារ​និង​ធ្វើជា​ក្មេង​ល្អ​។

គួរ​បញ្ជាក់ដែរថា កាលពីដើម​ខែវិច្ឆិកា​នេះ​មានការ​ភ្ញាក់ផ្អើល​ពី​រូប​សម្រស់ និង​ទឹកដម​សំនៀង​របស់​កុមារី​យ៉ង់​ស្រី​នី​ត អម​ដោយសារ​បង្ហាញ​ក្តី​អាណិត​ក្រោយពី ក្រុម​បោះជំរំ តង់ Cambodia Amazing Trip Planner បានធ្វើ​ដំណើរ កម្សាន្ត នៅក្នុង សហគមន៍ ដាក់​ដាំ​នា​ខេត្តមណ្ឌលគិរី ហើយ​បាន​ជួប​កុមារី​រូបនេះ​ដែលជា​អ្នកលក់​ចេកឆាប និង​បានឃើញ​ពី​ទេពកោសល្យ​ច្រៀង​របស់​នាង​ទើប​ស្នើ​ឲ្យ​នាង​ច្រៀង និង​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន ។​

ស្រី​នី​ត​មាន​វ័យ​១១​ឆ្នាំមាន​បងប្អូន​៦​នាក់​នាង​ជា​កូនច្បង​រស់នៅ​ខេត្តមណ្ឌលគិរី និង​មាន​ម្តាយ​ជា​អ្នកលក់​ចេកឆាប និង​ឪពុក​ជា​កម្មករសំណង់​។ ក្រោយ​ធ្វើដំណើរ​មក​ភ្នំពេញ​តាម​ការអញ្ជើញ​នោះ​នាង​នៅតែ​បន្ត​ក្តី​ស្រមៃ​ក្នុងការ​ក្លាយខ្លួនជា​គ្រូបង្រៀន និង​តារាចម្រៀង​ដដែល ខណៈ​នាយ​ពែ​កមី​ស្នើ​ឲ្យ​សប្បុរសជន​ជួយ​នាង​ដើម្បី​បន្ត​ការសិក្សា​នៅ​ភ្នំពេញ និង​អាច​ឆ្លៀត​ធ្វើ​ការងារ​សិល្បៈ​ខ្លះ​ដើម្បី​នាង​ខ្លួនឯង និង​គ្រួសារ​។ កាលពី​អំឡុង​ចុងខែ​វិច្ឆិកា​កន្ល​ង​ទៅ​លោក​ឧកញ៉ា​ស្រី ចាន់ថន បានទទួល​យក​នាង​ជា​កូនធម៌ និង​ផ្តល់​ការងារ​សម្រាប់​ឪពុក​នាង​រកប្រាក់​ចិញ្ចឹម​ទ្រទ្រង់​គ្រួសារ​ហើយ ដែល​ការជួយ​នេះ​ត្រូវបាន​គេ​រំពឹងថា​ស្រី​នី​ត នឹងមាន​ឱកាស​រៀន​ដ​ល់​ចប់​ចុង​ចប់​ដើម​តាម​ក្តី​ស្រមៃ​ដែល​នាង​ចង់​ក្លាយជា​គ្រូបង្រៀន​ចំណែក​ការងារ​សិល្បៈ​គឺ​នាង​មិនទាន់​គិត​នៅឡើយ​ទេ​។​a chan nit a chan nit2 a chan nit3 a chan thon3 

​