» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10527 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700698 នាក់

អតីតសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (អេស អិន ស៊ី) ប្រកាសទាក់ទងនឹងអតីតជំរំភៀសខ្លួនខ្មែរ

 

ភ្នំពេញ៖ សេចក្តីប្រកាសរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឋាន:ជាអតីតអគ្គលេខាធិការនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ រ.ជ.រ.ប.ខ និងជាអតីតសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (អេស អិន ស៊ី) ទាក់ទងនឹងអតីតជំរំភៀសខ្លួនខ្មែរ.។a eang moly 

«នៅឆ្នាំ១៩៨២ ខ្ញុំបានចាកចេញពីប្រទេសបារាំងមកចូលរួមជាមួយរណសីរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ.) ដែលបោះជំរំនៅលើទឹកដីខ្មែរជាប់ព្រំដែនប្រទេសថៃ មានជំរំនងចាន់ (នៅក្បែរភូមិថៃឈ្មោះបានណងចាន់) ជំរំរិទ្ធិសែន (នៅក្បែរភូមិថៃឈ្មោះបានណងសាម៉េត) ជំរំអំពិល (នៅក្បែរភូ មិថៃឈ្មោះបានសាង៉ែ) នៅជាប់ជំរំអំពិល មានជំរំមួយទៀតឈ្មោះជំរំសម្លរឆ្ងាញ់នៅលើទឹកដីខ្មែរ និងនៅខេត្តឆ្ងាយៗព៏នោះ មានជំរំអូបុក ជំរំណាំយឺន និងជំរំសុខសាន្ត។

មកពីប្រទេសបារាំងភ្លាម ខ្ញុំបានមកស្នាក់មួយយប់នៅជំរំនងចាន់ ដែលនៅពេលនោះមានលោក ជា រិទ្ធីឈុត ជាប្រធាន លោក ស៊ូ គឹមស៊ុន ជាអនុប្រធាន និង លោក ជុំ ឈាង ជាប្រធានរដ្ឋបាល មុនពេលគាត់ចេញទៅធ្វើជាប្រធានជំរំដងរែក ដែលត្រូវបំបែកចេញពីជំរំនងចាន់។ ជំរំទាំងអស់សុទ្ធតែតាំងនៅលើទឹកដីខ្មែរ ។ នៅទសវត្សរ៍១៩៨០ ជំរំទាំងអស់ត្រូវទទួលរងការវាយប្រហារពីសំណាក់កងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយមានជំនួយពីកងទ័ពវៀតណាមផង។

នៅពេលវាយប្រហារនេះ គ្មានកងទ័ព ឬ កងកម្លាំងថៃណាមួយ ចេញមកប្រយុទ្ធការពារជំរំទាំងអស់នោះទេ ព្រោះជជំរំខ្មែរស្ថិតនៅលើទឹកដីខ្មែរ។ ដូច្នេះ ថៃមិនអាចអះអាងថាជំរំទាំងអស់នោះស្ថិតនៅលើទឹកដីថៃ ដូចរដ្ឋមន្ត្រីការបរទេសថៃនិយាយប្រាប់កាសែតអន្តរជាតិនោះទេ។

ឆ្នាំ១៩៨៤- ១៩៨៥ ជំរំទាំងអស់នោះត្រូវបានបោសសំអាត រីឯប្រជាពលរដ្ឋដែលជាជនភៀសខ្លួន ក៏ត្រូវបានអនុញ្ញាតឲ្យទៅរស់នៅក្នុងជំរំលើទឹកដីថៃ ដូចជាជំរំសាយធូ សម្រាប់ភាគី រ.ជ.រ.ប.ខ ជំរំសាយប៊ី សម្រាប់ភាគីសម្ដេចព្រះ នរោត្តម សីហនុ និង ជំរំឯទៀតសម្រាប់ភាគីខ្មែរក្រហម។

ក៏ប៉ុន្តែចាប់តាំងពីពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានចូលជាធរមាន ជនភៀសខ្លួនខ្មែរទាំងអស់នោះ ត្រូវបានធ្វើមាតុភូមិនិវត្តន៍អស់គ្មានសល់ម្នាក់ឡើយ។ ដូច្នេះការអះអាងរបស់ភាគីថៃថាជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយ ជាពាក្យភូតភរកុហកទាំងស្រុង។

ទាក់ទងនឹងតំបន់បឹងត្រកួន រហូតមកដល់ចុងទសវត្សរ៍១៩៨០ តំបន់នេះគ្មានមនុស្សស្នាក់នៅទេ។ ប្រហែលនៅក្នុងរង្វង់ឆ្នាំ១៩៨៩ លោកឧត្តមសេនីយ៍ ដៀន ដែល បានដឹកនាំកងកម្លាំងសាងសង់ផ្ទះសម្បែង កើតបានជាភូមិស្ថានមុនគេ។ បន្ទាប់មកក៏រៀបចំជាបន្ទាយ មានឈ្មោះថាបន្ទាយអំពិល នៅលើទឹកដីខ្មែរសុទ្ធសាធ។

នៅសម័យអ៊ុនតាក់ ភាគីលោកឧត្តមសេនីយ៍ សក់ ស៊ុតសាខន, ដៀន ដែល គ្រប់គ្រងតំបន់បន្ទាយអំពិល-បឹងត្រកួន ឯភាគីលោកតា (សម្តេចបវរសេដ្ឋា) សឺន សាន គ្រប់គ្រងតំបន់ថ្មពួក-បន្ទាយឆ្មារ។ ក្រុមអ៊ុនតាក់ដឹងឮរឿងនេះយ៉ាងច្បាស់ ឯសម្ដេចព្រះ នរោត្តម សីហនុ ប្រធាន អេស អិន ស៊ី (SNC) នាសម័យនោះ បានយាងទៅបំពេញព្រះទស្សនកិច្ចនៅតំបន់ទាំងពីរគឺ ថ្មពួក-បន្ទាយឆ្មារ និងនៅបឹងត្រកួន-បន្ទាយអំពិល ផងដែរ ។ នៅពេលនោះ មន្ត្រីថៃទទួលស្គាល់ថាជាទឹកដីខ្មែរពិតប្រាកដ គ្មានការជំទាស់តវ៉ាអ្វីឡើយ។

ការបន្តកាន់កាប់ទឹកដីខ្មែរដោយកងទ័ពថៃ ជាការរំលោភបំពានអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងជាក់ច្បាស់ និងបញ្ជាក់ថាមេដឹកនាំថៃបង្កសង្គ្រាមជាមួយកម្ពុជា ដើម្បីទន្ទ្រានយកទឹកដីកម្ពុជាតែប៉ុណ្ណោះ មិនមែនដោយសារដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញ ឬក្រោមរូបភាពប្រយុទ្ធប្រឆាំងការដាក់មីនថ្មើរជើងនោះឡើយ។ ម្យ៉ាងទៀត សង្គ្រាមឈ្លានពានកម្ពុជា ក៏ជាផលប្រយោជន៍ដែលគណបក្សនយោបាយថៃទាញយក តាមស្មារតីជាតិនិយមជ្រុល សម្រាប់យុទ្ធនាការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតថ្មីៗនេះ។

បើភាគីថៃចង់រកដំណោះស្រាយទ្វេភាគីដោយសន្តិវិធីពិតប្រាកដមែន ថៃត្រូវតែអនុញ្ញាតឲ្យក្រុមការងារវាស់វែងចំរុះនៃប្រទេសទាំងពីរ (Joint Survey Team) ធ្វើការវាស់វែងជាបន្ទាន់ មិនចាំបាច់រង់ចាំឱ្យមានការបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ ។ ព្រោះនៅពេលភាគីថៃប្រាប់ភាគីខ្មែរឲ្យរង់ចាំការបង្កើតរដ្ឋាភិបាលថៃថ្មី ទាហានថៃគិតតែពីបំពានលើបទឈប់បាញ់ និង បន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដាក់កុងទើន័រ រាយលួសបន្លា ព័ទ្ធយកទឹកដីខ្មែរ ឥតរង់ចាំរដ្ឋាភិបាលថ្មីនះទេ ។

ខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវវិធានការដោះស្រាយទំនាស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានលើកឡើងក្នុងបទសម្តាសន៍ជាមួយ Reuters និង Fox news នៅសហរដ្ឋអាមេរិក»។AKP(ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៦)a eang moly1