» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10601 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700772 នាក់

កំពុង​ទាស់​គ្នា​ជាមួយ​ថៃ​សម្តេច​តេ​ជោ​ជួប​អគ្គលេខាបក្ស​កុំមុយនិស្ត​វៀតណាម​រឿង​ពា​ណី​ជ្ជ​កម្ម​!

 


​ភ្នំពេញ​៖​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជួប​ជជែក​ការងារ​ជាមួយ​លោក តូ ឡឹម អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ​។​ជំនួប​នេះ​បានកើត​ឡើង​ក្នុងពេលដែល​កម្ពុជា​កំពុងមាន​វិវាទ​ជាមួយ​ប្រទេស​ថៃ​ទាំង​យោធា​និង​សេដ្ឋកិច្ច​។​a hun call2 

​សម្រាប់​កិច្ចសន្ទនា​នេះ​បើតាម​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេស​សម្ដេច​បា​នស​ម្ដែ​ង​នូវ​ក្តី​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​វៀតណាម​ទាំង​ក្នុង​ក្របខ័ណ្ឌ​បក្ស ក្របខ័ណ្ឌ​រដ្ឋាភិបាល ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ គឺមាន​ភាពល្អប្រសើរ​និង​រឹងមាំ​។ សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម បាន​ឆ្លុះបញ្ចាំង​អំពី​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង ដែលមាន​ជាមួយគ្នា ដែលជា​ផ្នែក​ដល់​សំខាន់​នៃ​ការជំរុញ​ទំនាក់ទំនង​គ្រប់​វិស័យ​ផ្សេងទៀត​។

សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​អំពី​ចំណុច​សំខាន់ៗ ពាក់ព័ន្ធ​ទំនាក់ទំនង​ក្របខ័ណ្ឌ​បក្ស ដែល​ភាគី​ទាំងពីរ​បាន​ពង្រឹង​ជាមួយគ្នា​តាំងពី​ថ្នាក់ក្រោម រហូតដល់​ថ្នាក់​កំពូល ដែល​ភាគី​ទាំងពីរ​បាន​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ហើយ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល ក៏​ដូចគ្នា​ដែរ ភាគី​ទាំងពីរ​បាន​ពង្រឹង​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជាមួយគ្នា ព្រមទាំង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ត្រូវ​បាន​ពង្រឹង​ជា​បន្តបន្ទាប់​។ សម្ដេច​តេ​ជោ បានបង្ហាញ​ក្តី​ពេញចិត្ត​ចំពោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​ដែលមាន​ការកើតឡើង​យ៉ាងខ្ពស់​ក្នុងពេល​បច្ចុប្បន្ននេះ ក្នុងនោះ​ត្រឹមតែ​រយៈពេល​៧ ខែ​នៅ​ឆ្នាំ​២០២៥​នេះ មាន​រហូត​ទៅដល់​ប្រមាណ ៧ ពាន់​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា បាន​នាំទៅ​កាន់​ប្រទេស​វៀតណាម​ប្រមាណ ៣,៨ ពាន់​លាន​ដុល្លារ ហើយ​វៀតណាម​នាំ​ចូលមក​កម្ពុជា​គឺមាន​ចំនួន​៣,២​ពាន់​លាន​ដុល្លារ​។

ដូច្នេះ​ចំនួន​នេះ បាន​បង្ហាញថា កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម គឺមាន​ចំនួន​ច្រើនជាង​វៀតណាម​នាំ​ចូលមក​កម្ពុជា​។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា វៀតណាម​គឺជា​ទីផ្សារ​នាំ​ទំនិញ​របស់​កម្ពុជា​ដ៏​ធំ​លំដាប់​ទី​៣ ដូច្នេះ​ជា​សក្តានុពល​មួយ នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ក្នុងឋានៈ​ជា​ប្រទេស ជិតខាង​គ្នា ដែល​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា​និង​វៀតណាម ដែលជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ហើយ​មាន​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ជាមួយគ្នា​ដែល​បម្រើ​ផលប្រយោជន៍​ទៅវិញទៅមក​។

​ឯកឧត្តម តូ ឡឹម បាន​សម្ដែង​នៅ​ក្តី​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​កម្ពុជា និង​វៀតណាម តាំងពី​អតីតកាល​រហូតដល់​ពេល​បច្ចុប្បន្ន ដែល​ពូន​ជ្រុំ​បន្ត​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាពេល​កន្លងមក និង​បន្ត​មកដល់​ក្រោម​ការដឹកនាំ​របស់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មាន​ភាពល្អប្រសើរ​ជា​លំដាប់​។ ឯកឧត្តម ក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​ផងដែរ ចំពោះ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​មានការ​កើនឡើង ដោយ​នេះ​ជា​ចំណុច​មួយ​ដ៏​សំខាន់ ដែល​ប្រទេស​ទាំង​ពីរបាន​ខិតខំ​ធ្វើ​មក​ជាមួយគ្នា ហើយ​ឯកឧត្តម​បាន​បញ្ជាក់ថា ទាក់ទង​នឹង​ពាណិជ្ជ​កម្មនេះ ភាគី​វៀតណាម​នឹង​ពង្រឹង​បន្ថែមទៀត​ជាមួយនឹង​កម្ពុជា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មានកា​រ​កើនឡើង​បន្តទៀត​។ គោលដៅ​ធំ​រវាង​កម្ពុជា និង​វៀតណាម​គឺ​គ្រោង​សម្រេច​ឲ្យ​បាន​នូវ ផែនការ​ទំហំ​ពាណិជ្ជកម្ម​ជាមួយគ្នា ២០ ពាន់​លាន​ដុល្លារ​នៅពេល​ដ៏​ឆាប់​ខាងមុខ ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ខិតខំ​ប្រឹងប្រែង​ប្ដេជ្ញា​ក្នុង​ការជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រីកចម្រើន និង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​។

​ទន្ទឹមនឹងនេះ សម្ដេច​តេ​ជោ បានលើកឡើង​ទៀតថា នៅពេល​ខាងមុខ ពោលគឺ​នៅ​ថ្ងៃទី​២​ខែកញ្ញា ឆ្នាំ​២០២៥ សម្ដេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យខួប​៨០​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​វៀតណាម​។ ឯកឧត្តម តូ ឡឹម បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ ដែល​បានបញ្ជាក់​យ៉ាងច្បាស់ អំពី​វត្តមាន​របស់​សម្ដេច​ក្នុង​ខួប​៨០​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​វៀតណាម​នាពេលខាងមុខ​។ ឯកឧត្តម​ក៏បាន​ចាត់ទុក​វត្តមាន​របស់​សម្ដេច​តេ​ជោ​នាពេលនោះ​ថា ជាការ​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​ដ៏​រឹងមាំ រវាង​កម្ពុជា និង​វៀតណាម ហើយ​ឯកឧត្តម​បាន​ប្ដេជ្ញា​ធ្វើយ៉ាងណា​ពូន​ជ្រុំ​ទំនាក់ទំនង​នេះ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ឱ្យ​សមជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​៕a hun call a hun call1 a hun call3 

​