» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6815 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671455 នាក់

សហជីព​នៅ​ស្រុក​បារាំង​ធ្វើបាតុកម្ម​ខណៈ​ប្រេង​ឡើងថ្លៃ​រដ្ឋាភិបាល​អំណ​ពា​វ​នាវ​ឲ្យ​បញ្ចប់​

​ប្រទេស​បាំ​រាង​៖​នៅ​ថ្ងៃ​អង្គារ ទី​១១ តុលា ក្រុម​សហជីព​មួយចំនួន​បានសម្រេច​បន្ត​កូដកម្ម​នៅ​ក្រុមហ៊ុន​ប្រេង TotalEnergies និង​ក្រុមហ៊ុន Esso-ExxonMobil​ករណី​យ៍​ថាមពល​ឡើងថ្លៃ​និង​កប​ង្វះ​។ ទាក់ទង​បញ្ហា​នេះ​នាយករដ្ឋមន្ត្រី​បារាំង លោកស្រី​អេ​លីហ្សា​បែ​ត​ប៊​ន​( Elisabeth Borne )​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅឯ​សភា​ជាន់​ទាប​ដោយ បាន​ធើ្វ​ការអំពាវនាវ​ទៅដល់​ក្រុមបាតុករ ភាគច្រើន​គឺជា​បុគ្គលិក​ដែល​បំរើ​ការងារ​នៅក្នុង​វិស័យ​ផលិត​ថាមពល ដើម្បី​ស្តារឡើងវិញ​នូវ​បញ្ហា​កង្វះ​ប្រេងឥន្ធនៈ​ប្រើប្រាស់​នៅក្នុង​ប្រទេស ដែល​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរការ​អាជីវកម្ម​ទូទៅ​របស់​ពលរដ្ឋ​។a france riot

​គួរ​បញ្ជាក់ដែរថា បញ្ហា​កង្វះ​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​បារាំង​បានកើត​ឡើង ក្រោយពី​ក្រុម​បុគ្គលិក​កម្មករ​បាននាំគ្នា​ធើ្វ​ពហិការ​មិន​ចូល​បំពេញការងារ ហើយ​បាននាំគ្នា​ចេញ​តវ៉ា​ទាមទារ​ឱ្យមាន​ការកែប្រែ​លក្ខខណ្ឌ​ការងារ​រួម​និង​ដំឡើង​ប្រាក់បៀវត្សរ៍ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ស្របពេល​ដែល​តម្លៃ​ទំនិញប្រើប្រាស់​បាន​បន្ដ​កើនឡើង​ឥតឈប់ឈរ​។​ពាក់ព័ន្ធ​ទៅនឹង​រឿងនេះ​ដែរ លោកស្រី Elisabeth Borne ធ្លាប់បាន​ព្រមាន​ដែរ​ថា រដ្ឋាភិបាល​បារាំង​នឹង​អាចមាន​វិធានការ​ទៅលើ​ក្រុមបាតុករ​នៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​នៅតែមាន​ការប្រមូល​គ្នាត​វ៉ា​ដែល​បានធ្វើឱ្យ​ប៉ះពាល់​ទៅដល់​ដំណើរការ​ទូទៅ​របស់​ប្រទេស​។ លោកស្រី​ក៏បាន​បន្ដ​លើកឡើង​ទាក់ទង​ទៅនឹង​ការសន្យា​របស់​ក្រុមហ៊ុន​ផលិត​ថាមពល Exxon Mobil ប្រទេស​បារាំង​ដែល​នឹង​ធើ្វ​ការដំឡើងប្រាក់បៀវត្សរ៍​ប្រមាណ​ជា ៦.៥%​បន្ថែមទៀត​ទៅដល់​បុគ្គលិក​កម្មករ​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០២៣​ខាងមុខ​។

​លោកស្រី​នាយករដ្ឋមន្ត្រី​បារាំង​រូបនេះ បានចាត់ទុក​ការសន្យា​របស់​ក្រុមហ៊ុន​ថាមពល Exxon Mobil ថា​ជា​ដំណោះស្រាយ​ដ៏​សមស្រប​មួយ ដោយយោង​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង​ក្នុងពេល​បច្ចុប្បន្ន ដែល​ពិភពលោក​កំពុងតែ​ជួប​វិបត្ដិ​ផ្សេងៗ​ជាច្រើន​។​ស្ថិតនៅ​ក្នុងន័យនេះ លោកស្រី Elisabeth Borne មិនបាន​ថ្លែង​បញ្ជាក់​ឱ្យដឹង​អំពី​ដំណោះស្រាយ​ថ្មី​ជាក់លាក់​ណាមួយ​ដែល​ត្រូវបាន​សម្រេច​ឡើង សម្រាប់​ដោះស្រាយ​ជាមួយនឹង​ក្រុម​បុគ្គលិក​កម្មករ​របស់​ក្រុមហ៊ុន​ផលិត​ថាមពល Total Energy ដែល​កំពុងតែ​ជួប​បញ្ហា​តវ៉ា​ស្រដៀង​គ្នា​នេះ​នៅឡើយ​ទេ​។​

​នៅក្នុង​ក្រុមហ៊ុន Esso-ExxonMobil ការចរចា​បាន​បិទ​បញ្ចប់​ដោយ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​មួយ​រវាង​ក្រុម​សហជីព និង​និយោជក​។ ដូច្នេះ យើង​ចាត់ទុកថា​គ្មាន​ហេតុផល​អ្វីដែល​នឹងត្រូវ​មានការ​បិទ​ខ្ទប់​នៅ​រោងចក្រ​ចំរាញ់​ប្រេង ឬ​នៅ​ទីកន្លែង​ស្តុក​ប្រេង​របស់​ក្រុមហ៊ុន Esso-ExxonMobil ទៀតឡើយ​។ យើង​បន្ត​តាមដាន​រឿងនេះ​។ សម្រាប់​ក្រុមហ៊ុន TotalEnergies វិញ ក្រុមហ៊ុន​បាន​បើក​ឲ្យ​មាន​កិច្ចចរចា​ស្តីពី​ប្រាក់ខែ​។​​សហជីព​មួយ​ឈ្មោះ CFDT បាន​សន្យា និង​បាន​អំពាវនាវ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចចរចា​នេះ​។ តែ​សហជីព​មួយទៀត​ឈ្មោះ CGT បាន​អំពាវនាវ​ឲ្យ​មាន​ការបិទ​ខ្ទប់​ជា​បន្តទៀត​នៅពេលនេះ​។​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់​ថា យើង​ចាត់ទុក​ទង្វើ​របស់​សហ​ជីព CGT ជា​ទង្វើ​មិនធម្មតា និង​មាន​លក្ខណៈ​ជ្រុល​ហួសហេតុ​។ យើង​មិន​ទម្លាក់​ការទទួលខុសត្រូវ​លើ​សហជីព CGT ទេ តែ​ទោះជា​យ៉ាងនេះ​ក្តី វា​ជា​ទង្វើ​ជ្រុល​ហួសហេតុ និង​មិនធម្មតា ព្រោះ​ជា​កូដកម្ម​ទុក​មុន ខណៈដែល​ការចរចា​ស្តីពី​ប្រាក់ខែ​នឹង​បើក​ធ្វើ​នាពេលខាងមុខ »៕a france riot1 a france riot2 

​