» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5927 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696098 នាក់

សឹង្ហ​បុរី​ដាក់​ឲ្យ​ប្រើ​ច្បាប់​ប្រឆាំង​ព​តិ​មាន​ក្លែងក្លាយ​បង្ក​ការ​ព្រួយ​ពី​ក្រុមហ៊ុន​អន​ឡាញ​ធំៗ


​សិង្ហ​បុរី​៖ ប្រទេស​សិង្ហ​បុរី​បានដាក់​ឲ្យ​ប្រើ​ច្បាប់​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ នៅ​ថ្ងៃ​ពុធ​ទី​២​តុលា ទោះបី​មាន​ភាពចម្រូងចម្រាស​មួយចំនួន​ក៏ដោយ​។​a singapor 

​សភា​គណបក្សកាន់អំណាច​របស់​ប្រទេស​សឹង្ហ​បុរី​បានអនុម័ត​ច្បាប់​ប្រឆាំង​ពត៍​មាន​ក្លែងក្លាយ​កាលពី​ខែឧសភា ទោះបីជា​មានការ​ព្រួយបារម្ភ​ថា វា​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​ខ្លាំងពេក ក្នុងការ​សម្រេច​នូវ​អ្វី ដែលជា​ព័ត៌មាន​ក្លែងក្លាយ​ក៏ដោយ​។​​ច្បាប់​ថ្មី​នេះ​បាន​ចែងថា រដ្ឋមន្ត្រី​រដ្ឋាភិបាល​ណាមួយ មាន​សិទ្ធិ​សម្រេច​លើ​អ្វីដែល​បង្កើតជា​“ សេចក្តីថ្លែងការណ៍​មិន​ពិត នៃ​ការពិត​” និង​ផ្តួចផ្តើម​សកម្មភាព​។​

​ច្បាប់​នេះ​ដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អ្នក ដែល​ត្រូវបាន​ផ្តន្ទាទោស​ថា ជា​អ្នករក​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការប្រើប្រាស់​គណនី​ក្លែងក្លាយ តាម​អ៊ីនធឺណិត ហើយ​បុគ្គល​ម្នាក់ៗ អាច​ត្រូវបាន​គេ​ពិន័យ ជា​ទឹកប្រាក់​រហូតដល់ ១០០,០០០ ដុល្លារ​សិង្ហ​បុរី (៧២,១០៨ ដុល្លារ​អាមេរិក​) ឬ​ជាប់ពន្ធនាគារ​រហូតដល់ ១០ ឆ្នាំ ឬ​ទាំងពីរ​នាក់ ខណៈដែល​ក្រុមហ៊ុន អាច​ត្រូវបាន​ពិន័យ ជា​ប្រាក់​រហូតដល់ ១ លាន​ដុល្លារ​អាមេរិក​។​ក្រុមហ៊ុន​ឯកជន អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផាក់ពិន័យ រហូតដល់ ៧២​ម៉ឺន​ដុល្លារ​អាមេរិក​។

​ក្រុមហ៊ុន​ខាង​បច្ចេកវិជ្ជា​ធំៗ ដូចជា Google, Facebook, Twitter ដែលមាន​មូលដ្ឋាន​ប្រចាំ​នៅ​ទ្វីបអាស៊ី ក្នុងប្រទេស​សិង្ហ​បុរី​នេះ បាន​សម្តែង​ក្តី​ព្រួយបារម្ភ តែ​ត្រូវ​រដ្ឋាភិបាល​ទុកពេល​វេលា​ឱ្យ​ខ្លះ​បន្ថែមទៀត ដើម្បី​រក​មធ្យោបាយ​ព្យាយាម​សម្របសម្រួល​ខ្លួន​ទៅតាម​នឹង​បញ្ញត្តិ​ចែង​របស់​ច្បាប់​ថ្មី ប្រសិនបើ​ចង់​រកស៊ី​នៅ​សិង្ហ​បុរី​តទៅទៀត​។​

​សិង្ហ​បុរី ដ្បិតតែ​ជា​កូន​ប្រទេស​តូច​ មាន​ប្រជាជន​ជិត​៦​លាន​នាក់តែ មាន​សេដ្ឋកិច្ច​ជឿនលឿន​ខ្លាំងជាងគេ​នៅ​អាស៊ីអាគ្នេយ៍ តែ​មិនសូវមាន​សិទ្ធិសេរីភាព​ខាង​បញ្ចេញមតិ​ប៉ុន្មាន​ឡើយ​។ សិង្ហ​បុរី ជាប់​លេខ​ខ្សោយ​ណាស់​ខាង​សេរីភាព​សារព័ត៌មាន ពោលគឺ​ជាប់​ចំណាត់ថ្នាក់​លេខ​១៥១ ក្នុងចំណោម​ប្រទេស​១៨១​លើ​លោក​។ នេះ​បើតាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​។​a singuapor 


​