» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12255 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702426 នាក់

ទទួល​ជួប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​សម្ដេច​បវរ​ធិបតី ជំរុញឱ្យមាន​ការបើក​ច្រកព្រំដែន​ឱ្យបាន​ច្រើន​ថែមទៀត​

 

​ភ្នំពេញ​៖​ក្នុងឱកាស​ទទួល​ជួប​សវនាការ​ជាមួយ​ឯកឧត្តម អនុ​ធី​ន ឆាន​វី​រ៉ៈ​គូ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ នៅ​វិមាន​សន្ដិភាព នា​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៤​។​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា​និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន​ជាអាទិ៍​៖ វិស័យ​ការពារជាតិ និង​សន្ដិសុខ ជាពិសេស ការបង្ក្រាប​បទល្មើស​ឆ្លងដែន សំដៅ ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​ថៃ ជា​ព្រំដែន​សន្ដិភាព សុវត្ថិភាព និង​វិបុលភាព​សម្រាប់​ប្រជាជន​ទាំងពីរ​។a manet interio thai2

​ក្នុង​គោលដៅ​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ពិភាក្សា​អំពី​ការជំរុញ​ការឱ្យ​មានការ​បើក​ច្រកព្រំដែន​ឱ្យបាន​ច្រើន​ថែមទៀត ជាពិសេស​ការបើក​ជា​ផ្លូវការ​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាន​ណង​អៀន ឱ្យបាន​ឆាប់​។​សម្ដេច​បវរ​ធិបតី បានបង្ហាញ នូវ​ក្ដី​រីករាយ​ចំពោះ​វឌ្ឍនភាព និង​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ថៃ និង​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​ទ្វេភាគី​កន្លងមក នៅ​គ្រប់​កម្រិត ទាំង​ក្របខ័ណ្ឌ រាជរដ្ឋាភិបាល និង​ខេត្ត​ជាប់​ព្រំដែន​។

​សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ថៃ​ដែល​បាន​កាត់បន្ថយ​តម្លៃ​ទិដ្ឋាការ​ការងារ និង​តម្លៃ​បន្ត​សុពលភាព​ទិដ្ឋាការ​ការងារ ព្រមទាំង​លើកលែង​តម្លៃ​នៃ​ការអនុញ្ញាត​ចូល​ប្រទេស​ថៃ​ឡើងវិញ សម្រាប់​ពលករ​កម្ពុជា ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នាពេល​កន្លងមក​។​សម្ដេច​បវរ​ធិបតី​បានលើកឡើង​ពី​ការអនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ថៃ​ដែល​រស់​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា អាចធ្វើ​ដំណើរ​ចូលមក​ទស្សនា​ខេត្តសៀមរាប​បាន តាមរយៈ​ការប្រើប្រាស់​ប័ណ្ណ​ព្រំដែន​៕a manet interio thai a manet interio thai1 

​