» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9468 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699639 នាក់

អាមេរិក​ពន្យុះ​តៃវ៉ាន់​ឲ្យ​ព្រមាន​ចិន​បើ​ហ៊ាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​មក​ក្បែរ​ទៀត

​តៃប៉ិ​៖ អតីត​ចារកម្ម​អាមេរិក លោក ឌែ​ន​នី​ស ប៊ែ​រ (Dennis Blair) បានផ្តល់​យោបល់​មេដឹកនាំ​ប្រទេស​តៃវ៉ាន​ព្រមាន​ចិន​បើ​ហ៊ាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ចិន លាវ​នី​ង (Liaoning) មក​ក្បែរ​កោះ​តៃវ៉ាន់​ទៀត​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​a tai van1 

​កាលពី​ថ្ងៃទី​២២ ខែសីហា លោក Dennis Blair បាន​លើក ថា «​បើសិនជា​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ចិន Liaoning ធ្វើដំណើរ​មក​ក្បែរ​កោះ​តៃវ៉ាន់ កងកម្លាំង​តៃវ៉ាន់​គួរតែ​ចេះ​ទាញយក​ប្រយោជន៍ តាមរយៈ​ការដឹកនាំ​ការវាយប្រហារ​ជាការ​ព្រមាន​ប្រឆាំងនឹង Liaoning ដើម្បី​បង្ហាញ​ពី​ការត្រៀម​លក្ខណៈ​របស់ខ្លួន និង​ការពិត​ថា Liaoning គឺ​ងាយ​នឹងរង​គ្រោះ​នៅក្រោម​លក្ខខណ្ឌ​នៃ​សង្គ្រាម​»​។​

ការលើកឡើង​នេះ​គឺ​ក្រោយពី​លោកស្រី​សៃ​អ៊ី​វិ​ន​ប្រធានាធិបតី​ប្រទេស​តៃវ៉ាន់​ទៅ​ទស្សនៈកិច្ច​នៅ​អាមេរិក​។​ដោយឡែក​ជុំវិញ​ការលើកឡើង​នេះដែរ អ្នកជំនាញ​ខ្លះ​យល់ថា ការវាយប្រហារ​បែប​ព្រមាន​របស់​កោះ​តៃវ៉ាន់ គឺ​គ្រាន់តែ​ជាការ​សម្ញែង សាច់ដុំ​ដាក់​ចិន​កុំ​ឱ្យធ្វើ​អ្វី​ផ្ដេសផ្ដាស​តែប៉ុណ្ណោះ ។ ការធ្វើ​បែបនេះ​អាច​បង្ហាញ​ប្រាប់​ចិន​ថា តៃវ៉ាន់​បាន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ប្រឈមមុខ​ជាមួយ​ទីក្រុង​ប៉េកាំង ខណៈ​គេ​ជឿជាក់​ចិន​នឹងមិន​ហ៊ាន​វាយប្រហារ​លើ​កោះ​តៃវ៉ាន់ ក្នុង​អនាគត​ដ៏​ខ្លី​នោះទេ ពីព្រោះ​ចិន​ដឹងថា សហរដ្ឋអាមេរិក​នឹងមិន​ឈរ​ឱបដៃ​មើល​តៃវ៉ាន់ដែលជាទីផ្សារអាវុធរបស់អាមេរិកដ៏ធំមួយនោះឡើយ​។​

សូមបញ្ជាក់ថា​ចិន​បានចាត់ទុក​ប្រទេស​តៃវ៉ាន​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ហើយ​ចិន​បាននិងកំពុង​ធ្វើ​នយោបាយ​ឯកោ​តៃវ៉ាន់​ពី​ពិភពលោក​តាមរយៈ​នយោបាយ​ដុល្លារ​។​ថ្មីៗ​នេះដែរ​ចិនដីគោក​បាន​ថ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅក្បែរ​សមុទ្រ​តៃវ៉ាន​ដោយ​រួមទាំង​បញ្ជូន​នាវាចម្បាំង​ទៅ​ក្បែរ​កោះ​តៃវ៉ាន់​ផងដែរ​។​
​គួរ​បញ្ជាក់ថា លោក Dennis Blair គឺជា​អតីត​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​ជាតិ​អាមេរិក​ក្រោម​រដ្ឋបាល​នៃ អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ លោក បាន​កាន់តំណែង​នេះ​ពី​ខែមករា ឆ្នាំ​២០០៩ រហូតដល់​ខែឧសភា ឆ្នាំ​២០១០ នៅពេលដែល​លាលែង​ពី​តំណែង​៕a tai van a tai van2 


​