» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9620 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699791 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​កាត់​តាម​ភ្នំពេញ និង​ខេត្តកណ្តាល​និង​ប្រកាស​ផែនការ​ធ្វើ​ស្ពាន​អាកាស​៤​ទៀត​


​ភ្នំពេញ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៩​កើត ខែបុស្ស ឆ្នាំច ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ប្រវែង​៥២.៩៨៣​គីឡូម៉ែត្រ​(​ជាង​៥២​គីឡូម៉ែត្រ​)​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២៧៣​លាន​ដុល្លារ​អាមេរិក ដែលជា​លុយ​រដ្ឋាភិបាល​ចិន និង​ថវិការ​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​a hun road 

​គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី​៣​នេះ ឆ្លងកាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាង ១៥​គីឡូម៉ែត្រ និង​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​ប្រវែង​ជិត ៣៨​គីឡូម៉ែត្រ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ នៃ​ផ្លូវជាតិ​លេខ​៤ និង​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤+៨៤០ នៃ​ផ្លូវជាតិ​លេខ​១​។ ទំហំ​ទទឹងផ្លូវ​រហូតដល់​ទៅ ២៧​ម៉ែត្រ​សម្រាប់​ទីប្រជុំជន សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹងផ្លូវ ២៥​ម៉ែត្រ មាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់​ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់​ផ្លូវ​ក្រៅ​ក្រុង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹងថា នាពេល​ខាងមុខនេះ កម្ពុជា​នឹងធ្វើ​ស្ពាន​អាកាស ៤​កន្លែង​ទៀត ដើម្បី​បំពេញតម្រូវការ ពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ ខណៈ​ស្ពាន​អាកាស​៥​កន្លែង កំពុង​ដាក់​ឲ្យ​ប្រើប្រាស់ ។​សម្តេច​បាន​ថ្លែង​ទៀតថា “​តិច​ទៀត​នឹងធ្វើ​ផ្លូវ​ក្រោម​ទឹក ដោយ​មិនបាច់​ធ្វើ​ស្ពាន​ឆ្លងទន្លេ​ទៀត​ទេ ពេលនោះ យើង​អួត​ទៀតហើយ ដល់ពេល​មាន​ច្រើន​លែង​អួត​ហើយ​”​។​
​ក្រៅពី​ផែនការ​ធ្វើ​ស្ពាន​អាកាស​ថែម​សម្ដេច​បាន​ថ្លែងថា “​លូវ​ធ្វើ​ស្ពាន​ដែលជា​ខ្សែក្រវ៉ាត់​ក្រុង ឆ្លងកាត់​កោះអន្លង់ចិន រវាង​ម្ខាង​ត្រើយ​ខាងកើត​និង​ត្រើយ​ខាងលិច ប៉ុន្តែ​ត្រូវ​ទម្លាក់ខ្លួន ទៅ​កោះអន្លង់ចិន ដែល​ធ្វើ​ឲ្យ​អ្នក​អន្លង់​ចិន ធ្លាប់​ពឹងពាក់​ទៅលើ​ជីវិត​រត់​ទូកដ​និង​ជីវិត​អ្នករត់​ទូកដរ​នៅ​កោះអន្លង់ចិន និង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២១” ។​

​សម្ដេច​បន្តថា អ្នក​ទូកដ​ទាំងឡាយ សូម​ផ្ទេរ​ពី​អ្នករត់​ទូកដរ​ឬ​រត់​សាឡាង ទៅធ្វើ​មុខរបរ​ផ្សេង​ទៅ ប៉ុន្តែ​ជំនួស​មកវិញ​ដោយ​ស្ពានបេតុង​រហូតដល់​ទទឹង​២៥​ម៉ែត្រ កុំ​ឲ្យ​វា​ទៅជា​កោះដ គឺ​ត្រូវ​កសាង​នូវ​ស្ពាន នៅ​កោះអន្លង់ចិន គ្រាន់តែ​សាច់​លាត​គឺ​ចំនួន ៩៩៦​ម៉ែត្រ ខាងកើត​៦៣០​ម៉ែត្រ​និង​ខាងលិច​៣៦៦​ម៉ែត្រ ដែល​ចាត់ទុកថា​ជា​ស្ពាន​ដែល​ធំ​ហើយ​វា​បម្រើ​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ដែល​កាត់បន្ថយ​ការកកស្ទះ និង​បង្កើត​ភាព​ចំណេញ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បញ្ជាក់ថា ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា គឺ​បានចាប់ផ្តើម​ពី​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​តាំងពី ៣២​ឆ្នាំមុន ដែល​បាន​ផ្តោតទៅលើ ផ្លូវ​, ទឹក​, ភ្លើង និង មនុស្ស ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣ មក យើង​បាន​ប្តូរ​មក​យក មនុស្ស​, ផ្លូវ​, ទឹក​, និង​ភ្លើង​វិញ ដោយ​យើង​បាន​ប្តូរ​យក​ធនធានមនុស្ស​ជា​វិស័យ​អាទិភាព​មុខ​គេ​។​a hun road1 

 


​