» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3811 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668451 នាក់

នាយករដ្ឋមន្ត្រី​គុយ​និង​កម្ពុជា​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​លើ​វិស័យ​កីឡា អប់រំ និង​វប្បធម៌​

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​គុយបា បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រៀង​បង្កើន​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​លើ​វិស័យ​កីឡា អប់រំ និង​វប្បធម៌ នា​ល្ងាច​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព​។​​ក្នុង​ពិធី​ចុះហត្ថលេខា ទីមួយ ដោយ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Osvaldo Vento Montiller ប្រធាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា នៃ​សាធារណរដ្ឋ​គុយបា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​កីឡា​។​a hun cubaa 

​ពិធី​ចុះហត្ថលេខា​ទី​ពីរ ដោយ​លោក Rodrigo Malmierca Díaz រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​វិនិយោគ​បរទេស នៃ​សាធារណរដ្ឋ​គុយបា និង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខា​លើ​កម្មវិធី​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​គុយបា សំរាប់​រយៈពេល​ពី​ឆ្នាំ ២០២២-២០២៧​។​

លោក ម៉ា​នូ​អែល ម៉ា​រ៉េ​រ៉ូ គ្រុស នាយករដ្ឋមន្ត្រី​គុយបា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកដល់​ប្រទេស​កម្ពុជា នៅ​ម៉ោងជាង​១៖៣០​នាទី​រសៀល ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២២​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​តប​តាម​ការអញ្ជើញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ពេល​សម្តេច​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​កាលពី​ចុងខែ​កញ្ញា​ដែល​ក្នុងឱកាស​នោះ​សម្តេច​តេ​ជោ​បានប្រកាស​ផ្តលជំនួយ​ជា​អង្ករ​ដល់​គុយបា​ជាច្រើន​តោន​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុងជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី​គុយបា បាន​ថ្លែងអំណរគុណ​ចំពោះ​ការទទួល​បដិសណ្ឋាកិច្ច​ដ៏​កក់ក្តៅ​របស់​កម្ពុជា ចំពោះ​ទស្សនកិច្ច​របស់លោក​។​​លោក​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ជម្រាប​អំពី​ស្ថានភាព​ទូទៅ នៅ​ប្រទេស​គុយបា ដែល​រួមមាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ និង​សេដ្ឋកិច្ច​នៅ​គុយបា ហើយ​លោក​បាន​សម្តែង​នូវ​ឆន្ទៈ ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែខ្លាំង​ឡើង ដោយ​ឈរលើ​មូលដ្ឋាន​ទំនាក់ទំនង​ដែលមាន​ស្រាប់ ជំរុញ​ការអនុវត្ត​នូវ​រាល់​អនុស្សារណៈ​ដែល​បាន​ចុះហត្ថលេខា​ហើយ ដែល​ក្នុងនោះ​មាន​វិស័យ​អប់រំ សុខាភិបាល វិស័យ​វប្បធម៌ និង​វិស័យ​ដទៃទៀត​

សម្តេច​បាន​ឯកភាព​ទៅនឹង​អ្វីដែល​បានលើកឡើង​ដោយ នាយករដ្ឋមន្ត្រី​គុយបា ហើយ​សម្តេច​ក៏​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចប្រឹងប្រែង និង​ជោគជ័យ​ដែល​គុយបា បានទទួល នោះ​គឺ​ការផលិត​វ៉ាក់សាំង​។​
​លោក អ៊ាង សុផល្លែត បាន​បញ្ជាក់ថា «​សម្តេច​តេ​ជោ បានស្នើ​សុំឱ្យ​គុយបា ពិនិត្យ​ពិចារណា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​យើង​ជាពិសេស​លើ​វិស័យ​សុខាភិបាល​នេះ និង​វិស័យ​ដទៃទៀត ដែលជា​រួមមាន​ទាំង​វិស័យ​កីឡា វិនិយោគ និង​វិស័យ​ព័ត៌មាន​ជាដើម​»​។​


​សម្រាប់​រយៈពេល​៦២​ឆ្នាំ នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​​និង​គុយបា សម្តេច​តេ​ជោ ហ៊ុន សែន​ថា «​ខ្ញ៉ំ​បានរួម​ចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង​នេះ​អស់​រយៈពេល​៤៣​ឆ្នាំ​(១៩៧-២០២២)​គឺ​ស្មើនឹង​២/៣ នៃ​ការធ្វើដំណើរ​ទាំងមូល​»​។​សម្តេច​ក៏បាន​អរគុណ​ប្រជាជន​គុយបា​ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា ក្នុងពេលដែល​យើង​ជួប​ការលំបាក​បំផុត​ក្រោយ​ការដួលរលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត​។a hun cubaa1 


​