» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9270 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699441 នាក់

អ្នកនាង​អែន​ចេ​លី​ណា​ចូ​លី​តារាភាពយន្ត​អាមេរិក​ល្បីឈ្មោះ​ថ្លែង​សារ​ចូលរួម​រំលែក​មណៈ​ទុក្ខ​ចំពោះ​សព​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​

 


​ភ្នំពេញ ៖ ប្រជាពលរដ្ឋ និង​សិល្បករ​-​សិល្បការិនី​ខ្មែរ​ទូទាំងប្រទេស​បាននិងកំពុង​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ បន្ទាប់ពី សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ សមាជិកា​ក្រុម ប្រឹក្សា​ធម្មនុញ្ញ និង​ជា​អតីតរដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​យាង​សោយ​ទិវង្គត​នោះ​កាលពី​ថ្ងៃទី​១៨​វិច្ឆិកា​ដោយ​ជរាពាធ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​សៀម​។​a bopha die3 

​ដោយឡែក​តារាភាពយន្ត​អាមេរិកាំង​ល្បីឈ្មោះ​អ្នកនាង​អែន​ចូ​លី​ណា​ចូ​លី​(Angelina Jolie)​ដែលមាន​សញ្ជាតិ​ខ្មែរ​ដែរ​ក៏បាន​ថ្លែង​ចូលរួម​រំលែក​ព្រះរាជ​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​អម​ជាមួយ​រូបភាព​អនុស្សាវរីយ៍​សម្តេច​ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ផងដែរ​។​

​អ្នកនាង​អែន​ចូ​លី​ណា​ចូ​លី​(Angelina Jolie)​បាន​បង្ហោះ​រូបភាព​អនុស្សាវរីយ៍​របស់​សម្តេច​ព្រះរាជ​បុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្ប​ធ​ម៍ ដោយបាន​សរសេរ​សារ​ភាសា​អង់គ្លេស សម្រាយ​ជា​ភាសា​ខ្មែរ​មានន័យថា សូម​ចូលរួម​ព្រះរាជ​មរណៈទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​សម្តេចព្រះ​រាជបុត្រី បុប្ផា​ទេវី​ជាទី​ស្រឡាញ់​។​ការចងចាំ​នេះ នឹងមិន​ត្រូវបាន​បំភ្លេចចោល​ឡើយ​។​

​សូមជម្រាបថា ព្រះ​សព​របស់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​ដង្ហែ​តាម​ជើងយន្តហោះ​ពិសេស​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ឆ្ពោះ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ហើយ​នៅវេលា​ម៉ោងជាង​០៧​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ណែនាំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​ត្រូវ​ទម្លាក់​ទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដើម្បី​កាន់ទុក្ខ​ព្រះ​សព​សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី​។​នៅរសៀលថ្ងៃទី២០វិច្ឆិកានេះសម្តេចតេជោក៏បានទៅគោរពវិញ្ញានខន្ធ័ផងដែរ។

​ព្រះ​សព​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​ដែលមាន​បរម​នាម​នាថ​ការី​ឯកតកល់នៅវត្តបុទុម នឹងត្រូវ​បូជា​ថ្ងៃ​ច័ន្ទ ទី​២៥ ខែវិច្ឆិកា ដើម​សប្ដាហ៍​ក្រោយនេះ​នៅ​វាល​ព្រះមេរុ មុខ​វត្ត​បទុម​វ​តី​។​a bopha die6 a bopha die a bopha die7 a bopha die5  a bopha die4  

​